Posts tagged as "Touriste"

អាជ្ញាធរ​អប្សរា ចុះ​រុះរើ​តូប​​លក់​ដូរ នៅ​ជាប់​ជើង​ប្រាសាទ​ប្រែ​រូប

អាជ្ញាធរ​អប្សរា ចុះ​រុះរើ​តូប​​លក់​ដូរ នៅ​ជាប់​ជើង​ប្រាសាទ​ប្រែ​រូប

នាព្រឹកថ្ងៃទី ២៩ ខែ តុលា ឆ្នាំ២០១៥ អាជ្ញាធរជាតិអប្សរា សហការជាមួយកម្លាំងសមត្ថកិច្ច​ពាក់ព័ន្ធ មាន​ដូចជា នគរបាលទេសចរណ៍ នគរបាលបេតិកភណ្ឌ បានចុះទៅរៀបចំសណ្តាប់ធ្នាប់ អ្នកលក់ដូរ ដែល​អាជ្ញាធរ​​យល់​ថា គ្មានរបៀបរៀបរយ នៅក្នុងបរិវេណប្រាសាទបែ្ររូប ដោយមានការរុះរើតូប និងរោង​របស់​អាជីវករ ចំនួន ១៨ តូប (គ្រែ៥ និងតុ១៣)។ តូប និងរោងអាជីវករទាំងនោះ ត្រូវបានអះអាងថា បាន​សង់​ឡើង ដោយ​គ្មាន​ការ​អនុញ្ញាត ពីអាជ្ញាធរជាតិអប្សរា។

ប្រភពពីអាជ្ញាធរអប្សរា បានឲ្យដឹងថា មុននឹងឈានដល់ ការចុះរើតូបរបស់អាជីវករទាំងនោះ អាជ្ញាធរជាតិ​អប្សរា ធ្លាប់បានប្រាប់ណែនាំ ដល់អ្នកលក់ក្នុងបរិវេណប្រសាទ ទាំងស្ពាយលក់ និងលក់តាមតូប ទៅលក់នៅ​ម្ខាង នាងផ្លូវខាងក្រៅបរិវេណប្រាសាទ ដែលមានអាជីវករ ផ្សេងៗទៀត កំពុងលក់ដូរនៅទីនោះដែរ។ ប៉ុន្តែ​ក្រុម​អាជីវករ មិនបានធ្វើតាមការណែនាំ និងការរៀបចំរបស់អាជ្ញាធរទេ ហើយនាំគ្នាមកបោះទីតាំងលក់ នៅ​ជាប់ នឹងជើងប្រាសាទទឿត [...]

ញ៉ូហ្សេឡេន៖ ​កំពុង​ដើរ​ឆ្លង​ស្ពាន​យោង ស្រាប់​តែ​ខ្សែ​ចង​ស្ពានដាច់!

គេច្រើនតែជួបករណីបែបនេះ នៅក្នុងភាពយន្ដ... តែនេះគឺអ្នកទេសចរណ៍ខ្លួនឯង ដែលបានដើរឆ្លងកាត់​ស្ពាន ដោយមានកាម៉េរ៉េថត​ជាប់នឹងខ្លួនផង បានធ្លាក់ពីលើស្ពាននោះ ចុះទៅក្នុងទឹកស្ទឹង កំពស់៨ម៉ែត្រក្រោម​ស្ពាន។ ហេតុការណ៍ បានកើតឡើង តាំងពីដើមខែកញ្ញា ក្នុងប្រទេសញ៉ូហ្សេឡេន តែវីដេអូដែលថតជាប់ពី​ហេតុ​ការណ៍ ទើបនឹងត្រូវបាន​យកមកបង្ហោះ នៅដើមខែតុលានេះប៉ុណ្ណោះ ដើម្បីទុកជាមេរៀនដល់ទេសចរណ៍ ឬអ្នក​ដំណើរ​ណាផ្សេង ដែលចង់ដើរកាត់ស្ពានយោង ដែលមានសភាពចាស់ទ្រុឌទ្រោម។

អ្នកទេសចរណ៍ទាំងបួននាក់នោះ សុទ្ធសឹងជាជនជាតិបារាំង បានចំណាយពេល៤ថ្ងៃ ដើម្បីធ្វើដំណើរត្រាច់ចរ តាមបែបកីឡា នៅលើដងផ្លូវចំងាយ៤៤គីឡូម៉ែត្រ លើព្រៃភ្នំដែលមានឈ្មោះ «Great Walk» នៃបឹង «Waikaremoan» ស្ថិតលើកោះភាគខាងជើង នៃប្រទេសញ៉ូហ្សេឡេន។ លោក អាឌ្រីអង់ វីស្លើរ (Adrien Whistler) ទេសចរណ៍ម្នាក់ ពីក្នុងចំណោមទេសចរណ៍ទាំង៤ បានថ្លែងឡើង នៅក្នុងវីដេអូថា៖ «បន្ទាប់ពី​ដើរ​ត្រាច់ចរ [...]

វៀតណាម​ហៅ​ភ្នំបូកគោ ថា​ភ្នំ​«តាលន់»

វៀតណាម​ហៅ​ភ្នំបូកគោ ថា​ភ្នំ​«តាលន់»

ភ្នំបូកគោខ្មែរ ដែលស្ថិតក្នុងខេត្តកំពតភាគនារតី នៃប្រទេសកម្ពុជា កំពុងទាក់ទាញឲ្យទេសចរណ៍​វៀតណាម​ច្រើនឡើងៗ ចូលមកទស្សនា។ ប៉ុន្តែពលរដ្ឋវៀតណាមទាំងនោះ មិនហៅឈ្មោះភ្នំនេះ ថាជាភ្នំបូកគោទេ គេ​ហៅ​ថាភ្នំ តាលន់ (Tà Lon)។ នេះបើតាមសារព័ត៌មានវៀតណាម ឈ្មោះ «Le Courrier Vietnam» ដែលបាន​ចេញ​ផ្សាយ កាល​ពីសប្ដាហ៍មុន។

សារព័ត៌មានបានរៀបរាប់ ពីប្រវត្តិរបស់ភ្នំបូកគោ ថាជាអតីតស្ថានីយ៍លំហែកាយ របស់អាណានិគមបារាំង តាំងពីដើមទសវត្សន៍ទី២០ មានកំពស់នៅជាង១០០០ម៉ែត្រ ពីទឹកសមុទ្រ ស្ថិតក្នុងឧទ្យានជាតិ ព្រះមុនីវង្ស។ គេត្រូវធ្វើដំណើរ ឆ្លងកាត់ព្រៃភ្នំប្រមាណជា ៣២គីឡូម៉ែត្រ មុននឹងទៅដល់រមណីយដ្ឋាននេះ។ នៅទីនោះ បារាំងបានសាងសង់សណ្ឋាគារកាស៊ីណូ «Bokor Palace» ដែលសម្ពោធនៅឆ្នាំ១៩២៥ [...]

Lonely Planet ថា អង្គរវត្ត បូជនីយស្ថាន​ល្អ​ជាង​គេ​លើ​លោក

Lonely Planet ថា អង្គរវត្ត បូជនីយស្ថាន​ល្អ​ជាង​គេ​លើ​លោក

ជាប់ចូលក្នុងបញ្ជីបេតិកភ័ណ្ឌ របស់អង្គការយូណេស្កូ ប្រាសាទអង្គរវត្ត នៅក្នុងខេត្តសៀមរាប នៃប្រទេសកម្ពុជា ត្រូវបានចាត់ទុក ជាកន្លែងដែលគេត្រូវតែទស្សនា យ៉ាងហោចម្ដង នៅក្នុងជីវិត ជាពិសេសទិដ្ឋភាពដ៏ត្រកាល រក​អ្វីប្រៀបពុំបាន របស់ប្រាសាទបូរាណមួយនេះ។ នេះបើតាមគេហទំព័រ មគ្គុទេសទេសចរណ៍ «Lonely Planet» របស់អង់គ្លេស ដែលបានលើកយកតំបន់ទេសចរណ៍ ដល់ទៅជាង៥០០ក្នុងលោក មកធ្វើការ​ប្រៀប​ធៀប។

នៅក្នុងចំណាត់ថ្នាក់ជាបន្តបន្ទាប់ គឺតំបន់ប្រជុំកោះភាគខាងកើត នៃកោះអូស្ត្រាលី ជាប់លេខពីរ និងទីក្រុង​បូរាណ «Machu Picchu» នៃប្រទេសប៉េរូ ជាប់លេខ៣។ រីឯមហាកំផែន របស់ប្រទេសចិន ជាប់លេខ៤ ខណៈ​ប្រាសាទ «Taj Mahal» របស់ប្រទេសឥណ្ឌា ជាប់លេខ៥។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមបង្ហាញបូជនីយស្ថានទាំង១០ ដែលល្អស្អាតគួរជាទីចេតនា ចង់ទៅ​ទស្សនា​ជាង​គេ នៅក្នុងលោក (ដាក់ពីចំណាត់ថ្នាក់ អន់ជាងគេមកមុន)។

១០) សារមន្ទីរ [...]

ទារក​រសាត់​ទៅ​កណ្ដាល​សមុទ្រ... ឪពុក​ម្ដាយ​អត់​ដឹង!

ទារក​រសាត់​ទៅ​កណ្ដាល​សមុទ្រ... ឪពុក​ម្ដាយ​អត់​ដឹង!

នៅនឹងឆ្នេរ ជាពិសេសនៅក្នុងរដូវកាល នៃវិស្សមកាលបែបនេះ គេត្រូវមានភ្នែករវាសបន្តិច ជាពិសេស​ចំពោះ​ឪពុកម្ដាយ ដែលមានកូនតូច ទៅជាមួយច្រើន។ ធ្វើយ៉ាងណា ត្រូវបញ្ជៀសនូវករណីនេះ ដែលអាចធ្វើ​ឲ្យ​ឪពុកម្ដាយ សោកស្ដាយអស់មួយជីវិតបាន។ ទារកអាយុ១០ខែមួយរូប បានអណ្ដែតចេញទៅកណ្ដាលសមុទ្រ ជាមួយនឹងពោងផ្លុំខ្យល់ រហូតចំងាយ១គីឡូម៉ែត្រ ពីឆ្នេរ។

សំណាងល្អ ដែលទារកត្រូវបាន ក្រុមឆ្មាំឆ្នេរ នៃក្រុង«Kucukkuyu» របស់ប្រទេសតួរគី រកឃើញទាន់ និងជួយ​សង្គ្រោះមកវិញ។ ទារកបានអណ្ដែតចេញទៅ ឆ្ពោះទៅកាន់កោះមួយ ឈ្មោះ «Lesbos» ដែលជាទឹកដី​របស់​ប្រទេសក្រិច។

បើតាមសារព័ត៌មានក្នុងស្រុក «BGN News» បានឲ្យស្រង់សម្ដីសារភាព របស់ឪពុកម្ដាយ មកបញ្ជាក់ថា ពួក​គេបានភ្លេចថា ពួកគេបានដាក់ទារក នៅលើពោងផ្លុំខ្យល់នោះ ហើយដាក់វានៅលើទឹក។ ហើយឪពុក​ម្ដាយ​រូប​នោះ មិននឹកស្មានថា ពោងអណ្ដែត បានរកិលខ្លួនតាមរលក និងតាមចន្លោះអ្នកហែលទឹក ដែលមានចំនួន​យ៉ាង​ច្រើននោះ ចេញទៅ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...