Posts tagged as "mariage fantôme"

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​«រហស្ថាន» នៅ​រដ្ឋ​អូហៃយ៉ូ

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​«រហស្ថាន» នៅ​រដ្ឋ​អូហៃយ៉ូ

ទីក្រុងខ្មោច - មជ្ឈមណ្ឌលពាណិជ្ជកម្ម រូលីង អេក្រេស មួយនេះ មិនមែនជាមជ្ឈមណ្ឌលទីមួយ ដែលគេ​បោះបង់​ចោលទេ នៅសហរដ្ឋអាមេរិក។ ហើយគេក៏មិនចាំបាច់ទៅណាឆ្ងាយ ពីរដ្ឋអូហៃយ៉ូនេះដែរ ប៉ុន្តែ​នៅ​មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្មជាច្រើនទៀត ដែលត្រូវបានបោះបង់ចោល នៅជុំវិញតំបន់នោះ។ ការបិទទ្វា​យ៉ាង​អាណោច​អាធម របស់​មជ្ឈមណ្ឌល​ទាំង​នោះ ដែលបង្ហាញពីសុខភាពសេដ្ឋកិច្ច នៅតាមតំបន់ទាំងនេះ ថា​មិន​សូវ​ជា​មាន​ភាពរឹងប៉ឹង ខ្លាំងក្លា​ប៉ុន្មាន​នោះ​ឡើយ។

មជ្ឈមណ្ឌល បានបើកសម្ភោធដំបូងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៧៥ មានហាងលក់ប្រមាណជា១៤០ហាង សង់​ជា​២ជាន់។ វាត្រូវបានសាងសង់នៅលើផ្ទៃដី ប្រមាណជា៤សែនម៉ែត្រការ៉េ ក្នុងនោះមានចំណតរថយន្ដ ដែលអាច​ចត​បានរហូួតដល់ទៅ ៧៥០០រថយន្ដ។ បន្ទាប់ពីបើកទ្វាបាន៣៣ឆ្នាំ មជ្ឈមណ្ឌលបានបិទទ្វា នៅ​ថ្ងៃ​ទី៣១តុលា ឆ្នាំ​២០០៨ រហូតមកទល់នឹងថ្ងៃនេះ ដោយបន្សល់ទុកនូវអ្វីៗទាំងអស់ [...]

ខ្មោច​រត់​ក្នុង​កីឡាដ្ឋាន បូលីវី ពេល​កំពុង​ប្រកួត​បាល់​ទាត់? (vdo)

ខ្មោច​រត់​ក្នុង​កីឡាដ្ឋាន បូលីវី ពេល​កំពុង​ប្រកួត​បាល់​ទាត់? (vdo)

នៅក្នុងការប្រកួតកីឡាបាល់ទាត់ ដើម្បីដណ្ដើមជើងឯក កាលពីដើមសប្ដាហ៍នេះ នៅក្នុងប្រទេសបូលីវី (អាមេរិកខាង​ត្បូង) ម៉ាស៊ីនថតវីដេអូរបស់ស្ថានីយ៍ទូរទស្សន៍ របស់ប្រទេសនេះ បានថតជាប់នូវរូបភាពយ៉ាងចម្លែក។ នោះគឺអ្នក​គាំទ្រ​បាត់ទាត់មួយរូប បានរត់កាត់ហ្វូងមនុស្ស ដែលកំពុងអង្គុយមើលការប្រកួត ដែលហាក់ដូចជា​បានបង្ហាញនូវ​ភាពប្លែកខុសធម្មតា។ ទូរទស្សន៍ដែលផ្យាយរូបភាពនេះ បានច្រានចោលនូវការចោទប្រកាន់ ដែលថាខ្លួនបានធ្វើការ​កាត់តរូបភាពទាំងនេះ។ បើជារូបពិត តើនោះជាខ្មោចឬ?


រូបភាពផ្ដិតពីវីដេអូ ដែលបង្ហាញពីស្រមោលរត់កាត់ហ្វូងទស្សនិកជន។

នៅក្នុងបាល់ទាត់ រឿងប្លែកៗមិនមែននៅក្នុងតែការប្រកួត នៅលើស្មៅប៉ុណ្ណោះទេ។ នៅពេលមានការប្រកួតរបាល់​ទាត់ដណ្ដើមជើងឯកមួយ នៅក្នុងកីឡាដ្ឋាន ហើណេនដូ ស៊ីលេស [...]

ប៉ូឡូញ៖ រក​ឃើញ​«ផ្នូរ»​របស់​ខ្មោច​ជញ្ជក់​ឈាម

ប៉ូឡូញ៖ រក​ឃើញ​«ផ្នូរ»​របស់​ខ្មោច​ជញ្ជក់​ឈាម

អ្នកបូរាណវិទូ បានរកឃើញកាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសប៉ូឡូញ គ្រោងឆ្អឺងដាក់ក្បាលជាច្រើន ដែលមានឆ្អឹងក្បាល​ដាក់នៅពីលើជើង។ ការរៀបបញ្ចុះសាកសពរបៀបនេះ អាចជាសាកសពរបស់មនុស្ស ដែលត្រូវបានគេចោទប្រកាន់ថា​ជា​«ខ្មោចជញ្ជក់ឈាម»។


រូបលាលាដ៍ក្បាលដែលមានដុំឥដ្ឋញ៉ាត់ក្នុងមាត់ ដើម្បីបង្ក្រាបខ្មោចជញ្ជក់ឈាម ត្រូវបានរកឃើញ នៅជិតទិក្រុងវើនីស​ប្រទេសអ៊ីតាលី។

កាសែតរបស់អង់គ្លេស ឌឺតេលេហ្គ្រាហ្វ (The Telegraph) បានរាយការណ៍ថា គ្រោងឆ្អឺងទាំងនោះ ត្រូវបានក្រុមអ្នក​វិទ្យាសាស្ត្ររកឃើញ នៅក្នុងតំបន់កំណាយបូរាណវត្ថុមួយ ដែលជាផ្លូវធ្វើដំណើរនៅក្បែរទីក្រុងតូចមួយ ឈ្មោះគ្លីវីស (Gliwice) ផ្នែកខាងត្បូងនៃប្រទេសប៉ូឡូញ។ ការរៀបបញ្ចុះរបៀបនេះ បានបង្ហាញថាជនដែលស្លាប់ក្នុងសម័យនោះ ត្រូវបានគេចោទប្រកាន់ថា ជា«ខ្មោចជញ្ជក់ឈាម» [...]

អាពាហ៍ពិពាហ៍ខ្មោចនៅចិន៖ គាស់​សាក​សព​ស្ត្រី​ទៅ​ផ្សំផ្គុំ

អាពាហ៍ពិពាហ៍ខ្មោចនៅចិន៖ គាស់​សាក​សព​ស្ត្រី​ទៅ​ផ្សំផ្គុំ

អបិយជំនឿ៖ ផ្នូរកប់ខ្មោចចំនួនបួន ត្រូវបានជីករំលើង នៅផ្នែកខាងជើងនៃប្រទេសចិន ដើម្បីយកសាកសពស្ត្រីនៅក្នុងនោះ ទៅលក់អោយអ្នកដែលជឿ ពី«អាពាហ៍ពិពាហ៍ខ្មោច»។


ផ្នូរកប់សាកសព ជនជាតិចិន។

ទំនៀមទំលាប់មួយ ដែលមានចំណាស់ ពីរាប់ពាន់ឆ្នាំមកហើយ  និងនៅថ្ងៃនេះ​មិនមាននរណាប្រតិប័ត្តិទៀតនោះ បានធ្វើ​អោយផ្អើលប្រទេសចិនម្ដងទៀត ដោយបានដាក់ផ្សាយ នៅតាមទំព័រមុខនៃសារព័ត៌មានមួយចំនួន ក្នុងប្រទេស។ បុរស​បួននាក់ ត្រូវ​បានជាប់ទោសពី២៨ទៅ៣២ខែ ក្នុងមន្ទីកែប្រែ ដោយតុលាការទីក្រុងសានស៊ី (ផ្នែកខាងជើងនៃប្រទេស) ពី​បទបានគាស់ផ្នូរ យកសាកសពស្ត្រី ដើម្បីលក់ទៅធ្វើសម្ព័នភាព ជាមួយអ្នកដែលទើបនឹងចែកឋានទៅផ្សេងទៀត។

ជនអ្នកគាស់ផ្នូរទាំងនេះ ត្រូវបានរកឃើញថាមានទោស ដែលបាន«លួចសាកសពស្ត្រីពីផ្នូរ និងបន្ទាប់ពីបានលាង​សម្អាត​រួច [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...