ជីវិតជាអ្នកសំលៀងកាំបិតក្រៅពីធ្វើស្រែ
បន្ទាប់ពីការងារប្រមូលផល នៃការធ្វើស្រែចំការរួចរាល់ កសិករនៅតាមបណ្ដាខេត្តមួយចំនួន បានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីស្វែងរកទទួលទានបន្ថែម ទៅតាមកម្លាំងនៃបាតដៃទាំងពីររបស់ខ្លួន។ ពួកគាត់បានជ្រើសរើសអាជីកម្មផ្សេងៗគ្នា ទៅតាមលទ្ធភាពតែរៀងៗខ្លួន តែពីក្នុងចំណោមនោះ មានអ៊ំប្រុសម្នាក់ បានធ្វើដំណើរឡើងមកកាន់រាជធានីដែលល្បីខាងភាពហឺហានៃព្រះរាជាណាចក្រមួយនេះ ដើម្បី«សំលៀងកាំបិត»។
អ៊ំផល ជាងសំលៀងកាំបិតមកពីខេត្តព្រៃវែង។ (រូបថត MONOROOM.info/ S.Hong)
ជីវិត - នៅតាមផ្លូវលំតូចមួយ (ផ្លូវលេខ៧៥) និងនៅក្រោមកម្តៅថ្ងៃក្តៅហែង អ៊ំប្រុស សុផល (ឈ្មោះអ្នកការសែតដាក់ឲ្យ) អាយុប្រមាណជាជាង៥០ឆ្នាំ លាយឡំនឹង សំលៀកបំពាក់ចាស់មួយសម្រាប់ផង បានធ្វើដំណើរទៅមក [...]