ឱម យ៉ិនទៀង៖ កូនខ្ញុំចេះភាសាអង់គ្លេស បាញ់កាំភ្លើង និងស៊ើបអង្កេត
បក្ខពួកនិយម គ្រួសារនិយម លុះត្រាតែសាច់ញាតិអញ គ្នាអញ គ្រួសារអញ អត់ចេះអ្វីក៏ដោយ ក៏អញតែងតាំងដែរ អ្នកផ្សេងទោះល្អប៉ុណ្ណាក៏អញអត់ឲ្យ។ នេះជានិយមន័យ លើកឡើងដោយលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៩ ខែមេសានេះ ទាក់ទងនឹងពាក្យ បក្ខពួកនិយម គ្រួសារនិយម។
តែសម្រាប់រូបលោកផ្ទាល់ ការតែងតាំងកូនប្រុសលោកទាំងពីរ គឺលោក យ៉ិនទៀង ពុទ្ធិរិទ្ធ និង យ៉ិនទៀង ពុទ្ធិរ៉ា នោះ ត្រូវបានធ្វើឡើង តាមរយៈសមត្ថភាពសុទ្ធសាធ។ លោក បានពន្យល់ថា សមត្ថភាពកូនលោកមានបី៖ ទី១ មុខវិជ្ជាភាសាអង់គ្លេស - ទី២ មុខវិជ្ជាការប្រើប្រាស់អាវុធ និងទី៣ មុខវិជ្ជាការស៊ើបអង្កេតប្រឆាំងភេរវកម្ម។ លោកបញ្ជាក់ទៀតថា បើនរណាមានសមត្ថភាពលើសកូនលោក អាចមកប្រកួតប្រជែង ដើម្បីដណ្ដើមតំណែងពីពួកគេបាន។
កាលពីថ្ងៃទី២៣ មេសា ឆ្នាំ២០១៦ថ្មីៗនេះ ព្រះមហាក្សត្រខ្មែរ [...]