Posts tagged as "Sok Touch"

អ្នកវិភាគ៖ ស្ថានការណ៍​នយោបាយ​កម្ពុជា កំពុង​ប្រឈម​ហានិភ័យ​ខ្លាំង

អ្នកវិភាគ៖ ស្ថានការណ៍​នយោបាយ​កម្ពុជា កំពុង​ប្រឈម​ហានិភ័យ​ខ្លាំង

កម្ពុជាអាចនឹងប្រឈមការបែកបាក់ជាតិ នេះបើយោងលើមជ្ឈដ្ឋានទូទៅ និងអ្នកវិភាគនយោបាយឯករាជ្យ ដែល​បានសម្តែងការព្រួយបារម្ភខ្លាំង ក្នុងដំណាក់កាលជាប់គាំងនយោបាយចុងក្រោយនេះ។ ការព្រួយបារម្ភនេះ ត្រូវបាន​គេមើលឃើញ ថាកើតឡើងពេលដែលមហាបាតុកម្មអហិង្សារបស់គណបក្សសង្រ្គោះជាតិ ទាមទារឲ្យមានការ​បោះ​ឆ្នោតឡើងវិញ កាន់តែមានទ្រង់ទ្រាយធំឡើងៗ រីឯរដ្ឋាភិបាលក៏បានព្រមានរួចជាស្រេច ពីការត្រៀមលក្ខណៈ​បង្រ្កាប ក្នុងករណីមហាបាតុកម្មរបស់គណបក្សជំទាស់នេះ រាលដាលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាព​របស់ប្រទេស។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - [...]

«ហ៊ុន សែន អើយ ចុះចេញទៅ» ឃ្លា​កំពុង​ពេញ​និយម​នៃ​ក្រុម​បាតុករ

«ហ៊ុន សែន អើយ ចុះចេញទៅ» ឃ្លា​កំពុង​ពេញ​និយម​នៃ​ក្រុម​បាតុករ

នៅក្នុងអំឡុងពេលបាតុម្មលើកទី ៦ របស់គណបក្សសង្គ្រោះជាតិលើកនេះ មេដឹកនាំគណបក្ស បានថ្លែងសារ​នយោបាយសំខាន់ៗជាច្រើន ទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅទីលានប្រជាធិបតេយ្យ។ នៅក្នុងចំណោម​សារ​នយោបាយទាំងអស់នោះ សារនយោបាយមួយដែលលេចធ្លោជាងគេ និងកំពុងទាក់ទាញការចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ពីសំណាក់ក្រុមបាតុករគណបក្សសង្គ្រោះជាតិ ដែលស្រែកទាមទារមិនដាច់ពីមាត់ គឺ «ហ៊ុន សែន អើយ ...ចុះ​ចេញ​ទៅ !»។


ក្រុមបាតុករអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ។ (រូបថត គណបក្ស)

ភាសាខ្មែរ - «ហ៊ុន សែន អ៊ើយ ចុះចេញទៅ! ហ៊ុន សែន អ៊ើយ ចុះចេញទៅ!» នេះគឺជាសារនយោបាយ​ ដ៏​មាន​ប្រជាប្រិយភាពបំផុត នៅក្នុងមហាបាតុកម្មលើកទី ៦ របស់គណបក្សសង្គ្រោះជាតិ [...]

អ្នកវិភាគ៖ បាតុកម្ម​របស់​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ មិន​អាច​ដូច​ថៃ

អ្នកវិភាគ៖ បាតុកម្ម​របស់​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ មិន​អាច​ដូច​ថៃ

ខណៈវិបត្តិនយោបាយថៃកំពុងមានភាពរំពើតរំពើងខ្លាំង ដោយហេតុថាមហាបាតុកម្មរបស់គណបក្សជំទាស់ថៃ ដែលមានគោលបំណង​ចុងក្រោយផ្តួលរំលំរដ្ឋាភិបាល កំពុងអង្រួនក្រុងបាងកកឲ្យកក្រើកនោះ បានជម្រុញឲ្យ​មជ្ឈដ្ឋានទូទៅនៅកម្ពុជាមានចម្ងល់ថា តើមហាបាតុកម្មរបស់គណបក្សជំទាស់កម្ពុជានៅពេលខាងមុខនេះ អាច​មានរូបភាព និងមានឥទ្ធិពលខ្លាំងដូចប្រទេសថៃដែរឬទេ? ជុំវិញបញ្ហានេះ ត្រូវបានអ្នកវិភាគឯករាជ្យ លើកឡើង​ថា​មហាបាតុកម្មនៅកម្ពុជា មិនអាចដូចថៃនោះទេ ព្រោះលក្ខខណ្ឌ និងស្ថានភាពនយោបាយរបស់​ប្រទេសទាំងពីរ​មិន​ដូចគ្នា?


ទិដ្ឋភាពបាតុកម្ម មើលពីក្រោយមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក កឹម សុខា។ (រូបថត គណបក្ស)

នយោបាយ - អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា លោក សុខ ទូច [...]

ហេតុអ្វី​កម្ពុជា​មិន​ប្រតិកម្ម ចំពោះ​ការ​លួច​ស្តាប់​របស់​អាមេរិក?

ហេតុអ្វី​កម្ពុជា​មិន​ប្រតិកម្ម ចំពោះ​ការ​លួច​ស្តាប់​របស់​អាមេរិក?

មួយរយៈពេលចុងក្រោយនេះ ប្រទេសជាច្រើនបានធ្វើការប្រតិកម្មខ្លាំងៗ និងព្រមគ្នា បន្ទាប់ពីការលិចធ្លាយរឿងអាស្រូវ ទាក់ទងនឹងការលួចស្តាប់របស់ទីភ្នាក់ងារជាតិសន្តិសុខអាមេរិក ចំពោះការងារទំនាក់ទំនងផ្ទៃក្នុងរបស់ប្រទេសទាំងនោះ ហើយ​ការលួចស្តាប់នោះ រាប់បញ្ចូលតាំងពីប្រជាពលរដ្ឋធម្មតា រហូតដល់ថ្នាក់ដឹកនាំកំពូល។ តែប្រទេសកម្ពុជារហូត​មក​ដល់​ពេលនេះ ហាក់ដូចជាមិនទាន់ធ្វើការប្រតិកម្មណាមួយ ចំពោះករណីនេះនៅឡើយទេ ខណៈគេមានការសង្ស័យថា កម្ពុជា​ក៏ជាប្រទេសដែលរងគ្រោះពីការលួចស្តាប់នេះដែរ។


ការិយាល័យកណ្ដាល នៃទីភ្នាក់ងារសន្តិសុខជាតិអាមេរិក។ (រូបថត today.com)

រាជធានីភ្នំពេញ - ចំពោះករណី«លួចស្ដាប់» ដោយទីភ្នាក់ងារសន្តិសុខជាតិអាមេរិកនេះ អ្នកនាំពាក្យ​រដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន [...]

អ្នកវិភាគ៖ បើ​ទំនាស់​នយោបាយ​អូស​បន្លាយ នឹង​អាច​ចែក​ពណ៌​សម្បុរ​រវាង​ខ្មែរ​និង​ខ្មែរ

អ្នកវិភាគ៖ បើ​ទំនាស់​នយោបាយ​អូស​បន្លាយ នឹង​អាច​ចែក​ពណ៌​សម្បុរ​រវាង​ខ្មែរ​និង​ខ្មែរ

ស្របពេលគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា នៅតែមិនទាន់មានការឯកភាពគ្នា អំពីបញ្ហាសេសសល់​នៅក្រោយការបោះឆ្នោត ដ៏ចម្រូងចម្រាសនោះ បានជម្រុញឲ្យប្រជាពលរដ្ឋកម្ពុជាទូទៅ មានការព្រួយបារម្ភនិងមាន​ចម្ងល់​ថា តើការបន្តប្រកាន់គោលជំហរផ្ទុយគ្នារបស់គណបក្សនយោបាយធំទាំងពីរនេះ អាចឈានទៅដល់ការបែកបាក់ជាតិ ឬ​ក៏សង្រ្គាមផ្ទៃក្នុងដែរឬទេ? ទាក់ទងបញ្ហានេះ បើតាមអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានអះអាងថា វិបត្តិ​នយោបាយ កម្ពុជាមិនអាចឈានដល់ការធ្វើសង្រ្គាមផ្ទៃក្នុងនោះទេ តែបើបញ្ហានេះនៅតែអូសបន្លាយ វាអាចនាំឲ្យមានការបែងចែក​ពណ៌សម្បុររវាងខ្មែរ និងខ្មែរ។


ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះឆ្នាំ២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...