Posts tagged as "Hang Puthea"

នរណាខ្លះ​ទាញ​ផល​ចំណេញ ពី​របាយការណ៍​របស់​សុរិយា ភ. ស៊ូប៊ែឌី?

នរណាខ្លះ​ទាញ​ផល​ចំណេញ ពី​របាយការណ៍​របស់​សុរិយា ភ. ស៊ូប៊ែឌី?

អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលមួយចំនួន បានប្រតិកម្មចំពោះការលើកឡើងរបស់លោក ឱម យ៉ិនទៀង ប្រធាន​គណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា ដែលលោកបានធ្វើក្នុងសន្និសិទកាសែតថ្ងៃទី២២ខែឧសភា ហើយបាន​ចោទរបាយការណ៍របស់លោក សុរិយា ភ. ស៊ូប៊ែឌី ថាជារបាយការណ៍ឯកតោភាគី និងដាក់បន្ទុកលើរដ្ឋាភិបាល។


លោកសុរិយា ភ. ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (រូបកណ្ដាល)។ (រូបថត UN)

នៅក្នុងសន្និសិតកាសែតថ្ងៃទី២២ខែឧសភានោះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀត បានវាយតម្លៃថា សង្គមស៊ីវិល ឬបក្ស​ប្រឆាំងបានឆ្លៀតកេងចំណេញ ផ្នែកផលប្រយោជន៍ និងនយោបាយ ពីរបាយការណ៍ឆ្នាំ២០១២កន្លងមក ដែលមន្ត្រីអ្នក​រាយការណ៍របស់អង្គការសហប្រជាជាតិ បានធ្វើការផ្សព្វផ្សាយនៅក្រោយពេលធ្វើទស្សនកិច្ចអង្កេតនៅកម្ពុជា [...]

អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត៖ កម្កល់​ប្រាក់​១៥​លាន​រៀល គឺ​ជា​រនាំង​សម្រាប់​បក្ស​តូចៗ

អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត៖ កម្កល់​ប្រាក់​១៥​លាន​រៀល គឺ​ជា​រនាំង​សម្រាប់​បក្ស​តូចៗ

បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) តម្រូវឲ្យគណបក្សនយោបាយ ឈរឈ្មោះ​បោះឆ្នោត តម្កល់ប្រាក់ជាមុនក្នុងតម្លៃ ១៥ លានរៀលនោះ អង្គការឃ្លាំមើលការបោះឆ្នោតមួយ បានចាត់ទុកនិតិវិធីនោះ ថាគឺជារនាំងមួយ មិនឲ្យគណបក្សនយោបាយតូចៗ មានសិទ្ធិចូលរួមការបោះឆ្នោតបានដោយសេរី។


លោក ហង្ស ពុទ្ធា។

លោក ហង្ស ពុទ្ធា នាយកគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច (NICFEC) បានចាត់ទុកបទបញ្ញត្តិរបស់ គ.ជ.ប ថាគឺជាការកាត់បន្ថយសិទ្ធិ ចូលរួមក្នុង​ការប្រកួត​ប្រជែង របស់គណបក្សនយោបាយ ដោយសារនៅពេលកន្លងមក មានគណបក្សនយោបាយចុះឈ្មោះ នៅឯក្រសួង​មហាផ្ទៃ ជាង ៤០គណបក្ស ប៉ុន្តែមានតែជាង ១០គណបក្សប៉ុណ្ណោះ ដែលឈរឈ្មោះបោះឆ្នោត។ លោក ហង្ស ពុទ្ធា [...]

សង្គមស៊ីវិល ៖ តំណាងរាស្ត្រ គួរ​តែ​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ពិភាក្សា​ច្បាប់

សង្គមស៊ីវិល ៖ តំណាងរាស្ត្រ គួរ​តែ​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ពិភាក្សា​ច្បាប់

សង្គមស៊ីវិលរិះគន់រដ្ឋសភា ដែលបិទសិទ្ធិ អ្នកតំណាងរាស្ត្រ មិនឲ្យធ្វើការជជែកពិភាក្សា លើសេចក្តីព្រាងច្បាប់ ឬលើ​វិសោធនកម្មលើច្បាប់នានា មុននឹងធ្វើការអនុម័ត។


រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ MONOROOM.info photo/ O.Vary។

លោក សុន ឆ័យ តំណាងរាស្រ្តមកពីបក្សប្រឆាំង ត្រូវបានប្រធានរដ្ឋសភា បញ្ឈប់ការពិភាក្សាភ្លាមៗ ដោយលើកឡើងថា​តំណាងរាស្រ្តភាគច្រើន បានឯកភាពយល់ព្រមរួចហើយ ដោយបញ្ជាក់ថាលោក សុន ឆ័យ មិនអាច «ធ្វើការអត្ថាធិប្បាយ​បន្ថែមទេ ព្រោះបានអត្ថាធិប្បាយច្រើន ក្នុងពេលពិភាក្សានេះ»។

ការហាមប្រាមនេះធ្វើឡើង ក្រោយពីលោកសុន ឆ័យ បានលើកពីគោលការណ៍ ការពារចំពោះប្រយោជន៍សាធារណៈ ការពារប្រយោជន៍ប្រជាពលរដ្ឋ ការពារបរិដ្ឋានព្រៃឈើ ទាក់ទងនឹង ការកសាងទំនប់វារីអគ្គិសនីសេសាន២ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...