ប្រតិកម្ម ជុំវិញការរិះគន់លើ«ឯករាជ្យភាព» របស់សង្គមស៊ីវិល
ជាបន្តបន្ទាប់រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានចោទប្រកាន់សង្គមស៊ីវិល និងអង្គភាពសារព័ត៌មាន មួយចំនួន ថាបានធ្វើការដោយមិនឯករាជ្យ គឺបានលំអៀងទៅរកគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ ហើយមានចេតនាវាយប្រហារ លើរដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។
សន្និសិតកាសែតរបស់អង្គការសង្គមស៊ីវិល ដែលធ្វើការខាងបោះឆ្នោត នៅទីស្នាក់ការខុមហ្រែល ថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)
សិទ្ធិ - ឆ្លើយតបនឹងបញ្ហានេះ លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា និងជាអ្នកវិភាគឯករាជ្យ បានពន្យល់ថា គេត្រូវទទួលស្គាល់ថា មានសង្គមស៊ីវិលមួយចំនួនបានដើរតួនាទី ជាឧបករណ៍របស់អ្នកនយោបាយ [...]