Posts tagged as "Sesan 2"

ពលរដ្ឋ​ត្អូញ​ថា គម្រោង​វារី​អគ្គីសនី​សេសាន២ ឃើញ​តែ​កាប់​ព្រៃ​ឈើ !

ពលរដ្ឋ​ត្អូញ​ថា គម្រោង​វារី​អគ្គីសនី​សេសាន២ ឃើញ​តែ​កាប់​ព្រៃ​ឈើ !

គម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្នុងរយៈកាលជាងពីរឆ្នាំមកនេះ ឃើញមានការអភិវឌ្ឍន៍​លើ​ការ«កាប់»ព្រៃឈើច្រើនជាង ការស្វែង«រក»ដីសម្រាប់ប្រជាពលរដ្ឋរស់នៅ។ តំណាងសហគមន៍ក្នុងតំបន់នោះ​ បាន​ថ្លែងយ៉ាងនេះ ដោយបានបញ្ជាក់ទៀតថា ប្រជាសហគមន៍បានស្វះស្វែងរកអន្តរាគមន៍រឿងដីធ្លីនេះ តាមការ​ដាក់​ញ្ញត្តិ​ទៅស្ថានទូតនានា រដ្ឋាភិបាល និងទៅក្រសួងរ៉ែ និងថាមពល តែនៅតែមិនមានឃើញមានការកម្រើកអ្វីឡើយ។


ជីវភាពប្រជាពលរដ្ឋនៅតាមបណ្ដោយទន្លេសេសាន ខេត្តស្ទឹងត្រែង។ (រូបថត សហការី)

គម្រោងដីធ្លី - លោក កែវ ម៉ីប តំណាងប្រជាសហគមន៍ភូមិក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង បាននិយាយ​ថា «បើសាងសង់ក៏សាងសង់ទៅ តែសូមកាត់បន្ថយការប៉ះពាល់ [...]

ជីវិត​គ្មាន​«កោះត្រើយ» ជា​មួយ​គម្រោង​ទំនប់​វារី​អគ្គីសនី​សេសាន​ក្រោម​២

ជីវិត​គ្មាន​«កោះត្រើយ» ជា​មួយ​គម្រោង​ទំនប់​វារី​អគ្គីសនី​សេសាន​ក្រោម​២

ជាងពីរឆ្នាំហើយ ដែលប្រជាពលរដ្ឋប្រមាណជាង៤០០គ្រួសារ កំពង់ទន្ទឹងរងចាំនូវគោលនយោបាយដីធ្លី របស់​រដ្ឋាភិបាលទាំងអន្ទះសារ ជាមួយនឹងភាពគ្មានសង្ឃឹមសោះឡើយ។ ការបង្ហាញពីជំហរ និងការសន្យារបស់ខ្លួន (រដ្ឋាភិបាល) ប្រៀបប្រជាពលរដ្ឋទៅនឹង«កូនរង់ចាំម្តាយ»មកពីចំការ ដែលនាំមកជាមួយនូវផលានុផល ឬបន្លែ​ផ្លែឈើ ដែលស្របតាមក្តីសង្ឃឹម។


ទន្លេសេសាន នាថ្ងៃរៀបលិច។ (រូបថត សហការី)

របាយការណ៍ - ប្រជាពលរដ្ឋរាប់រយគ្រួសារ កំពុងបន្តរការរស់នៅក្នុងភូមិចាស់របស់ខ្លួន បន្ទាប់ពីភាពស្ងៀមស្ងាត់​របស់រដ្ឋាភិបាល ដែលបានសន្យានឹងដោះដូរទៅតាំងទីថ្មី ជាជំនួសលំនៅដ្នានចាស់របស់ពួកគាត់ ក្នុងកិច្ចអភិវឌ្ឍន៍​នោះ។ ការរស់នៅជាមួយនឹងក្តីអស់សង្ឃឹម ភាពមិនឃើញ«កោះត្រើយ» ការមិនយកចិត្តទុកដាក់ពីរដ្ឋាភិបាល [...]

វារី​​អគ្គិសនី​​សេសាន្ត​​ក្រោម​២៖ គួរ​ដោះ​ស្រាយ​លំនៅដ្ឋាន​រួច មុន​ចាប់​ផ្តើម​អនុវត្ត​គម្រោង

វារី​​អគ្គិសនី​​សេសាន្ត​​ក្រោម​២៖ គួរ​ដោះ​ស្រាយ​លំនៅដ្ឋាន​រួច មុន​ចាប់​ផ្តើម​អនុវត្ត​គម្រោង

ការសាងសង់ទំនប់វ៉ារីអគ្គីសនីសេសានក្រោមពីរ តម្រូវឲ្យមានការជម្លៀសប្រជាពលរដ្ឋ ចេញពីចេញពីមូលដ្ឋាន ដែល​ជា​តំបន់ត្រូវ«អភិវឌ្ឍន៍»។ ក្រោយពីរដ្ឋសភាបានអនុម័ត យល់ព្រមលើការធានាទូទាត់ របស់រដ្ឋាភិបាល​កម្ពុជា​ឲ្យទៅ​ក្រុមហ៊ុន ហាយដ្រូ ផៅវ័រ ឡូវើរ សេសាន្តក្រោមពីរកាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងមកនេះ ដំណើររការនៃការរៀបចំ​លំនៅដ្ឋានថ្មី សម្រាប់ប្រជាពលរដ្ឋ«បំលាស់ទី» មិនទាន់មាននៅឡើយទេ។


រូបភាពទឹកដីព្រៃឈើ នៅជុំវិញទន្លេសេសាន ខេត្តស្ទឹងត្រែង។

លោក ហ្វឿន ហេង ប្រធានសហគមន៍ស្រែគរ បានលើកឡើងថា ប្រជាពលរដ្ឋទាងអស់ នឹងមិនជំទាស់ចំពោះការ​អភិវឌ្ឍន៍​ទេ នេះជាគោលការណ៍របស់រដ្ឋាភិបាល។ សម្រាប់លោកផ្ទាល់ព្រួយបារម្មណ៍ថា ការជម្លៀសប្រជាជនចេញនេះ ឃើញតែ​ក្នុងសេចក្តីប្រកាស ឯដីជាក់ស្តែងមិនដឹងថានៅទីណាឲ្យពិតប្រាកដនោះទេ។ [...]

រដ្ឋសភា​អនុម័ត្រ​សេចក្តី​ព្រាង​ច្បាប់ គម្រោង​សាង​សង់«វារី​អគ្គិសនី​សេសាន្ត​ក្រោម២»

រដ្ឋសភា​អនុម័ត្រ​សេចក្តី​ព្រាង​ច្បាប់ គម្រោង​សាង​សង់«វារី​អគ្គិសនី​សេសាន្ត​ក្រោម២»

បើទោះជាមានការតវ៉ា ពីប្រជាពលរដ្ឋ ព្រមទាំងកិច្ចអន្តរាគមន៏ ពីអង្គការសង្គមស៊ីវិល និងការជំទាស់ពីបក្សប្រឆាំង យ៉ាង​ណាក៏ដោយ ក៏រដ្ឋាភិបាលនៅតែបន្តគម្រោងរបស់ខ្លួន ក្នុងការសាងសង់ «វារីអគ្គិសនីសេសាន្តក្រោម២» រហូតឈានមក​ដល់ការអនុម័ត្រ ដោយរដ្ឋសភាជាតិនៅថ្ងៃនេះ។


ការអនុម័ត្ររបស់រដ្ឋសភា លើគម្រោងរបស់រដ្ឋាភិបាល ថ្ងៃទី១៥ខែកុម្ភះ។ MONOROOM.info photo/ O.Vary។

សេចក្តីព្រាងច្បាប់ស្តីពី ការយល់ព្រម​លើ​ការធានា​ទូទាត់ ​របស់​រាជរដ្ឋាភិបាលកម្ពុជាឲ្យទៅ​ក្រុមហ៊ុន ហាយ​ដ្រូ ផៅ​វ័រ ឡូ​វើរ សេ​សាន្ត​២ ត្រូវបានអនុម័ត្រ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ  ដោយរដ្ឋសភាជាតិ ក្នុងសម្លេង៨២លើ៩០។ បន្ទាប់ពីរដ្ឋាភិបាល​បានសម្រេចឲ្យក្រុមហ៊ុនចម្រុះ ដែលមានក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនមកពីប្រទេសវៀតណាម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...