របាយការណ៍៖ បញ្ជីឈ្មោះ«ខុស» នៅតែជាបញ្ហាសម្រាប់អ្នកទៅបោះឆ្នោតនៅកម្ពុជា
មានប្រជាពលរដ្ឋមួយចំនួន នៅមានការព្រួយបារម្មណ៍ ចំពោះការមិនអនុញ្ញាតិឲ្យពួកគាត់ចូលរួម ក្នុងការបោះឆ្នោតនាពេលខាងមុខ ដោយបញ្ហាខុសឈ្មោះ អាយុ ឬភេទ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយពីទទួលបាន«ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត» ចែកជូនដោយមេក្រុមនីមួយៗមក ពួកគាត់បានបញ្ចេញប្រតិកម្មភ្លាមៗ ចំពោះការសរសេរឈ្មោះខុសចុះក្នុងប័ណ្ណនោះ មានន័យថាឈ្មោះ មិនត្រឹមត្រូវតាមអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួនជាដើម ។
ហិបឆ្នោត ទទួលសន្លឺកឆ្នោតពីអ្នកបោះឆ្នោត។ (រូបថត news.cn)
លោកពូ សុគន្ធ បានប្រាប់មនោរម្យព័ងអាំងហ្វូ ថា លោកពូបានទទួល «ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត» ហើយ ប៉ុន្តែឈ្មោះនេះបានសរសេរខុស ពីអត្តសញ្ញាណប័ណ្ណ។ លោកពូបន្តរថា [...]