អេង ឆៃអៀង៖ ដើរចេញពីសវនាការក្រុមប្រឹក្សាធម្មនុញ្ញ ព្រោះតែសវនាការបែប«នយោបាយ»
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកសវនាការលើកទីបួន និងក៏ជាលើកចុងក្រោយ សម្រាប់ពាក្យបណ្តឹងនៅខេត្តកណ្តាល។ ដោយសង្កេតឃើញថា ការរៀបចំសវនាការ មានលក្ខណៈតឹងតែង រឹតត្បិត បន្ទប់តូចចង្អៀតធ្វើឲ្យតែបាន និងមិនមានការផ្សាយជាសាធារណៈ លោក អេង ឆៃអៀង តំណាងឲ្យគណបក្សសង្គ្រោះជាតិ និងជាដើមបណ្តឹងដែរនោះ បានដើរចេញពីបន្ទប់សវនាការ ដោយបានចាត់ទុកថាសវនាការនេះ បែបនយោបាយ លោកក៏បានចាត់ទុកថាសេចក្តីសម្រេចចុងក្រោយនេះ ក៏ជា«សេចក្តីសម្រេចបែបបយោបាយដែរ»។
សមាជិកទាំង៩រូប របស់ក្រុមប្រឹក្សាធម្មនុញ្ញ នៅក្នុងសវនាការរបស់ខ្លួន។ (រូបថត MONOROOM.info/ O. Vary)
បន្ទាប់ពីមានការប្រកាសដោយក្រុមប្រឹក្សាធម្មនុញ្ញ បើកសវនាការជាសាធារណៈ លើបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ រួមមានខេត្តក្រចេះ ខេត្តបាត់ដំបង ខេត្តសៀមរាប [...]