ស្រ្តីត្រូវមានវត្តមានឲ្យច្រើន នៅក្នុងឆាកនយោបាយកម្ពុជា
ស្រ្តីគួមានវត្តមានច្រើនជាង៥០ភាគរយ នៃបេក្ខជនតែងតាំងដោយគណបក្សនយោបាយ ក្នុងការបោះឆ្នោត ពិសេសការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ស្រុកស្រុក ខណ្ឌត្រូវតែជាស្ត្រី។ នេះជាការជំរុញ របស់អង្គការសង្គមស៊ីវិលចំនួន២០ ដែលបានរៀបចំឡើង នូវការជួបជុំគ្នាមួយ នៃសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា។
ហិបឆ្នោត ទទួលសន្លឺកឆ្នោតពីអ្នកបោះឆ្នោត។ (រូបថត news.cn)
ស្រ្តី និងនយោបាយ - នាយិកាអង្គការសីលការ (Silka) លោកស្រី ធីតា ឃើស បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា លោកស្រីសង្កេតឃើញថា ចំនួនស្រ្តីចូលរួមក្នុងឆាកយោបាយ និងក្នុងភាពជាអ្នកដឹកនាំមានតិចតួចបំផុត។ ថ្លែងក្នុងសិក្ខាសាលា ថ្ងៃ២៤ ខែមិថុនា នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ភ្នំពេញ [...]