អង្គការសង្គមស៊ីវិល បើកការពិភាក្សា ជុំវិញជំរើសសមាសភាព គ.ជ.ប
ខណៈពេលដែលសមាជិកគ.ជ.បថ្មី ក្រោមការព្រមព្រៀងគ្នា រវាងគណបក្សជាប់ឆ្នោតធំទាំងពីរ ក្នុងអាណត្តិទី៥ ក្នុងរូបមន្តបួន+បួន+មួយ ដែលបួនរូបមកពីរគណបក្សប្រជាជនកម្ពុជា បួនរូបមកពីគណបក្សសង្រ្គោះជាតិ និងមួយរូបទៀតជាបុគ្គលឯករាជ្យ មិនទានលេចរូបរាងនៅឡើយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤នេះ អង្គការសង្គមស៊ីវិលចំនួនប្រាំពីរ ដែលសុទ្ធសឹងជាអង្គការយុវជន បានគៀងគរយុវជន ដើម្បីធ្វើការពិភាក្សាគ្នា ពីបញ្ហាការជ្រើរើសសមាជិកគណៈកម្មការរៀបចំការបោះឆ្នោតថ្មីនេះ។
កម្មវិធីនេះដែរ រៀបចំឡើងក្នុងគោលបំណង ទី១ ដើម្បីពិភាក្សា និងផ្តល់យោបល់អំពីលក្ខណៈវិនច្ឆ័យ និងលក្ខណៈសម្បត្តិរបស់សមាជិ គ.ជ.ប ថ្មី។ ទី២ ការផ្តល់យោបល់ អំពីការបើកទូលាយឲ្យសាធារណៈជនពិនិត្យ និងវាយតម្លៃបេក្ខជន ដែលជាសមាជិក គ.ជ.ប ថ្មីមុនការផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភា។ ទី៣ រៀបចំញត្តិស្តីពីជំហរ របស់ក្រុមយុវជនលើលក្ខណៈវិនិច្ឆ័យ និងលក្ខណៈសម្បត្តិរបស់សមាជិក គ.ជ.ប ថ្មី [...]