Posts tagged as "Election 2013"

គ.ជ.ប. បដិសេធ ​ចំពោះ​សំណើរ​​​ក្នុង​ញត្តិ​របស់​បក្ស​ប្រឆាំង

គ.ជ.ប. បដិសេធ ​ចំពោះ​សំណើរ​​​ក្នុង​ញត្តិ​របស់​បក្ស​ប្រឆាំង

ភ្នំពេញ៖ គ.ជ.ប បានច្រាន ចោលជាផ្លូវការនូវ «ញត្តិ»របស់គណបក្សសង្គ្រោះជាតិ លើសំណើរសុំ សើរើបញ្ជីឈ្មោះអ្នក​បោះឆ្នោតសារជាថ្មី និង ការវិលត្រឡប់របស់ លោក សម រង្សី ដោយគ្មានលក្ខណ្ឌ ដើម្បី បានចូលរួម ក្នុងការបោះឆ្នោត​នាពេលខាងមុខនេះ។ សេចក្តីប្រកាសបានធ្វើឡើងក្នុងសន្តិសិទការសែត មួយកាលពីព្រឹក ទី២៦ មេសា ២០១៣ នៅទី​ស្នាក់ការ គ.ជ.ប គឺបីថ្ងៃ បន្ទាប់ពីសំណើររបស់លោក គឹម សុខា។


សន្និសិតការសែត នៅទីស្នាក់ការ គ.ជ.ប. ថ្ងៃទី២៦ មេសា ២០១៣ ។ (រូបថត O.Vary / MONOROOM.info)

ក្នុងសេចក្តីថ្លែងការណ៍ខាងលើ អគ្គលេខាធិការគ.ជ.ប លោក ទេព នីថា បានលើកឡើងថា «ញ្ញត្តិ» នោះមានសំណើរ ខ្លះស្រប ហើយគ.ជ.ប ក៏បានអនុវត្តរួចរាល់ដែរ។ ប៉ុន្តែ សំណើទាំងពីរ ខាងលើ មិនមែនជាសម្ថកិច្ចរបស់គ.ជ.ប ទេ ព្រោះ​វាផ្ទុយនឹងច្បាប់។ [...]

អវត្តមានគណបក្សជាច្រើន៖ ដោយ​សារ​ការ​កំណត់​ប្រាក់​តម្កល់​ខ្ពស់ របស់​គ.ជ.ប.?

អវត្តមានគណបក្សជាច្រើន៖ ដោយ​សារ​ការ​កំណត់​ប្រាក់​តម្កល់​ខ្ពស់ របស់​គ.ជ.ប.?

ការបោះឆ្នោតថ្នាក់ជាតិ ជ្រើសរើសតំណាងរាស្ត្រអណត្តិទីប្រាំ កាន់តែខិតជិតមកដល់។ ជាមួយគ្នានេះដែរគ.ជ.ប បានឲ្យ​គ្រប់គណបក្សទាំងអស់ ដែលបានចុះឈ្មោះជាផ្លូវការនៅក្រសួងមហាផ្ទៃ រៀបចំបែបបទដើម្បីចុះបញ្ជីគណបក្សរបស់ខ្លួន ក្នុងការឈរឈ្មោះបោះឆ្នោត ព្រមទាំងបញ្ជីឈ្មោះបេក្ខជន ដែលត្រូវឈរឈ្មោះសម្រាប់ការបោះឆ្នោត នាថ្ងៃទី២៨ ខែ​កក្កដា ខាងមុខនេះ។


លោកទេព នីថា អគ្គលេខាធិការ របស់គ.ជ.ប.។ (រូបថត O.Vary/ MONOROOM.info)

ក្នុងសន្និសីទកាសែត ឬកិច្ចប្រជុំកាលពីព្រឹកម៉ិញនេះ អនុប្រធាន គ.ជ.ប លោកស្រី ស៊ីន ជុំបូ បញ្ជាក់ពីការកំណត់​របស់​ច្បាប់បោះឆ្នោត សម្រាប់ការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ លោកស្រីបន្តថា ការ​ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត [...]

គ.ជ.ប នឹង​ឆ្លើយ​តប ​នូវ​សំណើរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ

គ.ជ.ប នឹង​ឆ្លើយ​តប ​នូវ​សំណើរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ

នៅសល់ពេលត្រឹមតែ ពីរខែទៀតប៉ុណ្ណោះការបោះឆ្នោតតំណាងរាស្រ្តអណត្តិទី៥នឹងខិតជិត​មកដល់។ រីឯបញ្ហា ចម្រូង​ចម្រាសលើនីតិវិធីបោះឆ្នោតនិងការរៀបចំបញ្ជីឈ្មោះ អ្នកបោះឆ្នោតរវាង​គណបក្សប្រឆាំងនិងគ.ជ.ប នៅតែបន្ត​មិនទាន់​មានដំណោះស្រាយណាមួយឬគោលការណ៍ណា​មួយដែលអាចឈរលើ ការឯកភាពគ្នានៅឡើយនោះទេ។


ក្រុមមេដឹកនាំ របស់គណបក្សសង្គ្រោះជាតិ បានបង្ហាញញាត្តិទាមទារទៅគ.ជ.ប ដល់បាតុករ កាលពីថ្ងៃទី២៤ខែមេសា កន្លងមក។ (រូបថត O.Vary/ MONOROOM.info)

ឆ្លើយតបទៅនឹង «ញ្ញត្តិ» ដែលដាក់ចេញដោយគណបក្សសង្គ្រោះជាតិ ក្នុងមហាបាតុកម្មដោយអហឹង្សា​មួយកាលពី​ម្សិល​ម៉ិញនៅទីលានប្រជាធិបតេយ្យ លោកទេពនីថាអគ្គលេខាធិការគ.ជ.បបានអះអាងថា កន្លងមក លោកបានឆ្លើយតប​រួច​ទៅហើយ ចំពោះរបាយ​ការ​ណ៍របស់លោកសូរិយាប្រាសាទស៊ូប៊ែឌី អ្នករាយការណ៍ពិសេស [...]

តំណាងគ.ជ.ប មក​ទទួល​«ញត្តិ»​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទី​លាន​ប្រជាធិបតេយ្យ

តំណាងគ.ជ.ប មក​ទទួល​«ញត្តិ»​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទី​លាន​ប្រជាធិបតេយ្យ

កាលពីព្រឹកម៉ិញនេះ សកម្មជនគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា គណបក្សសង្គ្រោះជាតិ បានមកជួបជុំគ្នាធ្វើបាតុកម្ម នាទីលានប្រជាធិបតេយ្យ ក្នុងគោលបំណងបញ្ជូនញត្តិរបស់ខ្លួនទៅ គ.ជ.ប តាមរយៈការដង្ហែរជាក្បួន។

លោក កឹមសុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានអាននូវសេចក្តីថ្លែងការរបស់ខ្លួន ដោយសង្កត់ធ្ងន់ថា ការបង្កើត ឲ្យមានបាតុកម្មនោះឡើង ក្នុងគោលបំណងចង់ឲ្យកម្ពុជា ក្រោយការបោះឆ្នោតអណត្តិទីប្រាំ នាខែកក្កដាខាងមុខនេះ មាន«រដ្ឋាភិបាលមួយស្របច្បាប់»។

ការលើកឡើងដូចនេះ ដោយលោកបានបញ្ជាក់ថា តាមរបាយការណ៍របស់អង្គការអ៊ិនឌីអាយ(NDI) និងអង្គការ​ខុមហ្វ្រេល (COMFREL) បានបង្ហាញថា គ.ជ.ប [...]

កំណែទម្រង់គ.ជ.ប ជា​បុព្វហេតុ​នៃ​បាតុកម្ម​លើក​ទី​មួយ របស់​គណបក្ស​សង្គ្រោះ​ជាតិ

កំណែទម្រង់គ.ជ.ប ជា​បុព្វហេតុ​នៃ​បាតុកម្ម​លើក​ទី​មួយ របស់​គណបក្ស​សង្គ្រោះ​ជាតិ

នេះជាលើកទីមួយ ដែលគណបក្សសង្គ្រោះជាតិ បានធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ ដើម្បីឲ្យ គ.ជ.ប ធ្វើ​ការកែទម្រង់លើបញ្ជីឈ្មោះអ្នកបោះឆ្នោត និងជា គ.ជ.ប របស់ជាតិ របស់ប្រជាពលរដ្ឋ។


លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងបាតុកម្មនោះ។

នៅថ្ងែទី២៤ខែមេសានេះ គេសង្កេតឃើញថានៅតាមដងផ្លូវ ជុំវិញទីលានប្រជាធិបតេយ្យ ត្រូវបានបិទដោយរនាំងដែក លើកំណាត់ផ្លូវលេខ៦១ ៦៧ និង១០៨ ដែលឆ្លងកាត់ផ្លូវ ព្រះអង្គឌួង និងឧញ្ញាអ៊ឹងប៊ុនហូវ។ កងកម្លាំងទាំងនេះ ប្រដាប់​ដោយដំបង និងផាលគ្រប់ៗដៃ។ នេះជាកងកម្លាំងត្រៀម ក្នុងគោលបំណងជួយសម្រួលដល់ការធ្វើចរាចរ សម្រួលដល់​ការធ្វើបាតុកម្ម និងក៏ដើម្បីទប់ស្កាត់ក្រុមបាតុកម្ម ក្នុងករណីមានការដង្ហែរជាក្បួនផ្ទុយពីការអនុញ្ញាតិនោះ។

នៅឯទីលានប្រជាធិបតេយ្យវិញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...