អវត្តមានគណបក្សជាច្រើន៖ ដោយ​សារ​ការ​កំណត់​ប្រាក់​តម្កល់​ខ្ពស់ របស់​គ.ជ.ប.?

ការបោះឆ្នោតថ្នាក់ជាតិ ជ្រើសរើសតំណាងរាស្ត្រអណត្តិទីប្រាំ កាន់តែខិតជិតមកដល់។ ជាមួយគ្នានេះដែរគ.ជ.ប បានឲ្យ​គ្រប់គណបក្សទាំងអស់ ដែលបានចុះឈ្មោះជាផ្លូវការនៅក្រសួងមហាផ្ទៃ រៀបចំបែបបទដើម្បីចុះបញ្ជីគណបក្សរបស់ខ្លួន ក្នុងការឈរឈ្មោះបោះឆ្នោត ព្រមទាំងបញ្ជីឈ្មោះបេក្ខជន ដែលត្រូវឈរឈ្មោះសម្រាប់ការបោះឆ្នោត នាថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: April 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការបោះឆ្នោតថ្នាក់ជាតិ ជ្រើសរើសតំណាងរាស្ត្រអណត្តិទីប្រាំ កាន់តែខិតជិតមកដល់។ ជាមួយគ្នានេះដែរគ.ជ.ប បានឲ្យ​គ្រប់គណបក្សទាំងអស់ ដែលបានចុះឈ្មោះជាផ្លូវការនៅក្រសួងមហាផ្ទៃ រៀបចំបែបបទដើម្បីចុះបញ្ជីគណបក្សរបស់ខ្លួន ក្នុងការឈរឈ្មោះបោះឆ្នោត ព្រមទាំងបញ្ជីឈ្មោះបេក្ខជន ដែលត្រូវឈរឈ្មោះសម្រាប់ការបោះឆ្នោត នាថ្ងៃទី២៨ ខែ​កក្កដា ខាងមុខនេះ។


លោកទេព នីថា អគ្គលេខាធិការ របស់គ.ជ.ប.។ (រូបថត O.Vary/ MONOROOM.info)

ក្នុងសន្និសីទកាសែត ឬកិច្ចប្រជុំកាលពីព្រឹកម៉ិញនេះ អនុប្រធាន គ.ជ.ប លោកស្រី ស៊ីន ជុំបូ បញ្ជាក់ពីការកំណត់​របស់​ច្បាប់បោះឆ្នោត សម្រាប់ការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ លោកស្រីបន្តថា ការ​ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រ ចាប់ផ្តើម​ពីថ្ងៃ​ទី២៩ ខែមេសា ឆ្នាំ២០១៣ និងបញ្ចប់នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣ ខាងមុខនេះ។

លោកស្រីក៏បានបញ្ជាក់ផងដែរថា ការចុះបញ្ជីគណបក្សនយោបាយ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អណត្តិទីប្រាំនេះ ច្បាប់បានតម្រូវឲ្យគណបក្សទាំងនោះ ត្រូវតម្កល់ប្រាក់ចំនួនដប់ប្រាំលានរៀល នៅរតនាគារជាតិ​ជាមុន​សិន។

ការកំណត់របស់ច្បាប់ ដែលតម្រូវឲ្យដាក់ប្រាក់តម្កល់នេះ ត្រូវបានអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ​បាន​ធ្វើ​ការរិះគន់ លើការតម្កល់ប្រាក់ដ៏ខ្ពស់សម្រាប់ការចុះឈ្មោះនេះ។ កំណត់ច្បាប់ថា ដើម្បីបានចូលរួមចុះបញ្ជីឈ្មោះបោះឆ្នោត គ្រប់គណបក្សទាំងអស់ត្រូវ តម្កល់ប្រាក់ដប់ប្រាំលានរៀល។

ទាក់ទងនឹងប្រាក់តម្កល់នេះ នៅក្នុងកិច្ចប្រជុំព្រឹកម៉ិញ នៅទៅទីស្តីការគ.ជ.ប សង្គមស៊ីវិល ក៏ដូចគណបក្ស​នយោបាយ​មួយ​ចំនួន បានស្នើសុំឲ្យគ.ជ.ប សម្រួលបន្ថយនូវប្រាក់តម្កល់ ដើម្បីទុកលទ្ធភាពឲ្យគណបក្សនយោបាយតូចៗ បានចុះឈ្មោះ ចូលរួមប្រកួតប្រជែងជាមួយគេឯងផង។

តបទៅនឹងការលើកឡើងខាងលើនេះ អនុប្រធានគ.ជ.ប លោកស្រី ស៊ីន ជុំបូ បានបញ្ជាក់ថា តម្រូវការតម្កល់ប្រាក់នេះ ជា​ការកំណត់ដោយច្បាប់។ គ.ជ.ប មិនមែនជាអ្នកកំណត់ទេ ហើយក៏មិនអាចធ្វើការបញ្ចុះ​លើតម្លៃនៃប្រាក់​តម្កល់​ទាំងនោះ​បានដែរ។

ជាចុងក្រោយអគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានបញ្ជាក់ថា សម្រាប់អណត្តិទីប្រាំនេះ នឹងមានគណបក្ស​នយោបាយ ចូលរួមមិនលើសពីដប់គណបក្សនោះឡើយ ក្នុងចំណោមគណបក្សសែសិបបី ដែលបានចុះបញ្ជីផ្លូវ​ការនៅ​ក្រសួងមហាផ្ទៃបច្ចុប្បន្ននេះ។

---------------------------------------------------------
ដោយៈអ៊ុមវ៉ារី - ភ្នំពេញថ្ងៃទី២៦ មេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...