សង្គមស៊ីវិលបន្ទោសគ.ជ.ប ជាអ្នកទទួលខុសត្រូវ ធ្វើឲ្យការបោះឆ្នោតខ្វះយុត្តិធម៌
ភ្នំពេញៈ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្តិធម៌នៅកម្ពុជាដែលហៅកាត់ថា ខុមហ្រ្វែល បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានថា គ.ជ.ប ពុំមានទម្រង់ ១២០២ នៅគ្រប់មណ្ឌលបោះឆ្នោត សម្រាប់ប្រជាជនប្តឹង នៅក្នុងថ្ងៃបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២៨ កន្លងមកនេះ រហូតបង្កឲ្យមានអំពើហឹង្សាកើតឡើង។
ការបោះឆ្នោតរបស់ពលរដ្ឋកម្ពុជា នៅមណ្ឌលវត្តវង្គត្តបូរី ថ្ងៃទី២៨ខែកក្កដា។ (រូបថត MONOROOM.info/ O.Vary)
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្តិធម៌នៅកម្ពុជាដែលហៅកាត់ថា ខុមហ្រ្វែលបានថ្លែងឲ្យដឹងថា លោកមានការសោកស្តាយចំពោះគ.ជ.ប ដោយសារនៅមុនពេលបោះឆ្នោត គ.ជ.បបាននិយាយ ថាមិនអីទេគេនឹងទុកទូរស័ព្ទ៣ទៅ៤ខ្សែ [...]