Posts tagged as "Election 2013"

ព្រះមហាក្សត្រ​បន្ត​ស្មើរ​ឲ្យ​ចូល​ប្រជុំ​សភា ​តែ​បក្ស​សង្រ្គោះ​ជាតិ​ថា​ដាច់​ខាត​មិន​ចូល

ព្រះមហាក្សត្រ​បន្ត​ស្មើរ​ឲ្យ​ចូល​ប្រជុំ​សភា ​តែ​បក្ស​សង្រ្គោះ​ជាតិ​ថា​ដាច់​ខាត​មិន​ចូល

ជាថ្មីម្តងទៀតព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី បានបន្តស្មើរដល់បេក្ខជនតំណាងរាស្រ្ត របស់គណបក្សសង្រ្គោះ​ជាតិចំនួន៥៥រូប ឲ្យចូលរួមប្រជុំសភាលើកដំបូង តែគណបក្សសង្រ្គោះជាតិ នៅតែបង្ហាញគោលជំហរដាច់ខាត មិនចូល​រួមប្រជុំសភានោះទេ ប្រសិនបើគ្នានដំណោះស្រាយណាមួយ ប្រកបដោយយុត្តិធម៌។


ការអនុម័ត្ររបស់រដ្ឋសភា លើគម្រោងរបស់រដ្ឋាភិបាល ថ្ងៃទី១៥ខែកុម្ភះ។ MONOROOM.info photo/ O.Vary។

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ នេះព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី បានចេញព្រះរាជសារស្មើរដល់បេក្ខជន​តំណាងរាស្រ្ត របស់គណបក្សសង្រ្គោះជាតិទាំង៥៥រូប ឲ្យចូលរួមប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៥ ដែលនឹង​ប្រព្រឹត្តទៅ​នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ក្នុងស្មារតីរួបរួមជាតិ និងឯកភាពជាតិ ស្របពេលដែលគណបក្សប្រជាជនកម្ពុជា [...]

បាតុករ​សង្គ្រោះ​ជាតិ៖ ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ ទាំង​មិន​អស់​ចិត្ត​សោះ !

បាតុករ​សង្គ្រោះ​ជាតិ៖ ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ ទាំង​មិន​អស់​ចិត្ត​សោះ !

មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិលើកទី២ បានបញ្ចប់ហើយនៅថ្ងៃអង្គារទី ១៧ ខែកញ្ញានេះ។ ក្រុមបាតុករបាន​នាំគ្នារៀបចំឥវ៉ាន់ សម្រុកធ្វើដំណើរទៅកាន់ផ្ទះរៀងៗខ្លួន ដែលនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។ ក្រុម​បាតុករដែលបានត្រឡប់ទៅផ្ទះវិញនោះ បានសម្តែងការមិនអស់ចិត្តទាល់តែសោះ។ មិនអស់ចិត្តដោយសារពួកគេ នៅ​មិន​ទាន់ទទួលបានលទ្ធផល តាមការចង់បានរបស់ខ្លួន។


មហាបាតុកម្មទី២ របស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - «ខ្ញុំត្រឡប់ទៅផ្ទះ ទាំងមិនទាន់អស់ចិត្ត»។ នេះគឺជាសម្តីចេញពីចិត្តរបស់ក្រុមបាតុករ ដែលកំពុងតែ​រៀបចំធ្វើដំណើរទៅផ្ទះរបស់ខ្លួន នៅពេលដែលមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ [...]

ជំនួប​​កំពូល​​ថ្ងៃ​ទី​​ពីរ៖ «ធូរ»​ក្នុង​បរិយាកាស​ជំនួប តែ​«តឹង»​ខាង​ដំណោះ​ស្រាយ

ជំនួប​​កំពូល​​ថ្ងៃ​ទី​​ពីរ៖ «ធូរ»​ក្នុង​បរិយាកាស​ជំនួប តែ​«តឹង»​ខាង​ដំណោះ​ស្រាយ

ក្រោយជំនួបលើកទីពីរថ្ងៃទី២ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលបានប្រើពេល​ជាងបីម៉ោង កាលពីព្រឹកថ្ងៃតី១៧ ខែកញ្ញានេះ តាមការបញ្ជាក់របស់មន្រ្តីនាំពាក្យនៃគណបក្សទាំងពីរ ថាមានលទ្ធផល​ជា​វិជ្ជមាន ហើយនឹងឈានទៅរកការដោះស្រាយ នូវភាពជាប់គាំងផ្នែកនយោបាយមួយដ៏ប្រសើរ។ អ្នកនាំពាក្យទាំងពីរ​រូប​នេះបានបញ្ជាក់ដោយខ្លីថា ក្រោយការពិភាក្សា គណបក្សទាំងពីរមានការឯកភាពគ្នា លើការ«កំណែរទម្រង់ស្ថាប័នរដ្ឋ»​មួយចំនួន ហើយសម្រាប់យន្តការបន្តរនោះទុក សម្រាប់ការជួបពិភាក្សាគ្នានូវមន្រ្តីថ្នាក់ជំនាញ ជាបន្តរបន្ទាប់លើកក្រោយ​ទៀត។


ជំនួបកំពូលរវាងគណបក្សសង្គ្រោះជាតិ (ខាងឆ្វេង) និងគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - [...]

បុរស​​ដែល​​ស្លាប់​​នឹង​គ្រាប់​កាំភ្លើង​«ពិត»​នៅ​ក្បាលថ្នល់ គឺ​ជា​ពលរដ្ឋ​ស្លូត​ត្រង់​ម្នាក់

បុរស​​ដែល​​ស្លាប់​​នឹង​គ្រាប់​កាំភ្លើង​«ពិត»​នៅ​ក្បាលថ្នល់ គឺ​ជា​ពលរដ្ឋ​ស្លូត​ត្រង់​ម្នាក់

បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមបាតុករ និងកងកម្លាំងសមត្ថកិច្ចនៅបរិវេណស្ពានអាកាសក្បាលថ្មល់ ដែលបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់បាត់បងជីវិតមកនោះ មានការអះអាងផ្ទុយគ្នាអំពីសមាសភាពរបស់ជនរងគ្រោះ តែបើយោងលើភរិយារបស់ជនរងគ្រោះ បានអះអាងថា ស្វាមីអ្នកស្រីគឺជាប្រជាពលរដ្ឋធម្មតាទេ។


ជនរងគ្រោះ ម៉ៅ សុខចន្ទ នៅយប់ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២៩១៣។ (រូបថត SEBASTIAN STRANGIO)

អ្នកស្រីដែលត្រូវជាភរិយាជនរងគ្រោះបានថ្លែងប្រាប់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលបាន​អញ្ជើញចុះសួរសុខទុកគ្រួសារសពនៅយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ថាស្វាមីអ្នកស្រីមិនមែនជាក្រុមបាតុករនោះទេ គាត់គឺជាប្រជាពលរដ្ឋធម្មតាតែប៉ុណ្ណោះ។ ស្រ្តីដែលជាភរិយាជនរងគ្រោះដដែលនេះអះអាងថាស្វាមីអ្នកស្រីឈ្មោះ ម៉ៅ [...]

កម្ពុជា៖ សភាព​ការណ៍​ធូរ​ស្រាល ខណៈ​ជំនួប​កំពូល​​ទី​ពីរ និង​បាតុកម្ម​នៅ​បន្ត

កម្ពុជា៖ សភាព​ការណ៍​ធូរ​ស្រាល ខណៈ​ជំនួប​កំពូល​​ទី​ពីរ និង​បាតុកម្ម​នៅ​បន្ត

ក្រោយពីបញ្ចប់ជំនួបលើកទីមួយ ត្រូវបានបញ្ចប់ទោះបីជាលទ្ធផល មិនទាន់ទទួលយកបាន ពីភាគីចូលរួមក៏ដោយ ថ្ងៃ​ទី១៧ ខែកញ្ញានេះ ភាគីទាំងពីរសង្ឃឹមថា ជំនួបលើកនេះអាចមានលទ្ធផលជាវិជ្ជមាន ដែលអាចដោះស្រាយ​បញ្ហា​ជាប់​គាំង ផ្នែកនយោបាយក្នុងពេលកន្លងមក។ មួយវិញទៀត រនាំងដាក់ឃាំងផ្លូវមួយចំនួនធំ ក្នុងផ្នែកខាងកើតនៃទីក្រុងភ្នំពេញ ក៏ត្រូវបានដកចេញវិញដែរ ខណៈអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងឡានៗ ត្រូវបានដឹកចូលមកកាន់ទីលាន​ប្រជាធិបតេយ្យ។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

គេសង្កេតឃើញថា ស្ថានភាពតាមដងផ្លូវសំខាន់ៗ ប៉ែកខាងកើតនៃទីក្រុងភ្នំពេញ មុនម៉ោង៩ព្រឹក បារ៉ាស់ រនាំងបន្លាលួស មួយភាគធំត្រូវបានប្រមួលចេញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...