បុរស​​ដែល​​ស្លាប់​​នឹង​គ្រាប់​កាំភ្លើង​«ពិត»​នៅ​ក្បាលថ្នល់ គឺ​ជា​ពលរដ្ឋ​ស្លូត​ត្រង់​ម្នាក់

បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមបាតុករ និងកងកម្លាំងសមត្ថកិច្ចនៅបរិវេណស្ពានអាកាសក្បាលថ្មល់ ដែលបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់បាត់បងជីវិតមកនោះ មានការអះអាងផ្ទុយគ្នាអំពីសមាសភាពរបស់ជនរងគ្រោះ តែបើយោងលើភរិយារបស់ជនរងគ្រោះ បានអះអាងថា ស្វាមីអ្នកស្រីគឺជាប្រជាពលរដ្ឋធម្មតាទេ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: September 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមបាតុករ និងកងកម្លាំងសមត្ថកិច្ចនៅបរិវេណស្ពានអាកាសក្បាលថ្មល់ ដែលបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់បាត់បងជីវិតមកនោះ មានការអះអាងផ្ទុយគ្នាអំពីសមាសភាពរបស់ជនរងគ្រោះ តែបើយោងលើភរិយារបស់ជនរងគ្រោះ បានអះអាងថា ស្វាមីអ្នកស្រីគឺជាប្រជាពលរដ្ឋធម្មតាទេ។


ជនរងគ្រោះ ម៉ៅ សុខចន្ទ នៅយប់ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២៩១៣។ (រូបថត SEBASTIAN STRANGIO)

អ្នកស្រីដែលត្រូវជាភរិយាជនរងគ្រោះបានថ្លែងប្រាប់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលបាន​អញ្ជើញចុះសួរសុខទុកគ្រួសារសពនៅយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ថាស្វាមីអ្នកស្រីមិនមែនជាក្រុមបាតុករនោះទេ គាត់គឺជាប្រជាពលរដ្ឋធម្មតាតែប៉ុណ្ណោះ។ ស្រ្តីដែលជាភរិយាជនរងគ្រោះដដែលនេះអះអាងថាស្វាមីអ្នកស្រីឈ្មោះ ម៉ៅ សុខចន្ទ អាយុ ២៩ឆ្នាំ មិនមែនជាបាតុករទេ គាត់ជាកម្មករសំណង់ ហើយថ្ងៃដែលស្វាមីគាត់ ត្រូវបានសមត្ថកិច្ចបាញ់​ស្លាប់គឺគាត់កំពុងធ្វើដំណើរឆ្លងកាត់ស្ពានច្បារអំពៅដើម្បីទៅដេកយាមតូបការសែតឲ្យគេនៅជិតវត្តសំពៅមាស ស្រប​ពេលដែលកំពុងមានការប៉ះទង្គិចគ្នា រវាងក្រុមបាតុករនិងកងកម្លាំងសមត្ថកិច្ច។

លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់ភរិយាជនរងគ្រោះថា រូបលោកបានលើកយកករណី​ស្លាប់ជនរងគ្រោះ ជូនលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី និងលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃឲ្យជួយរកយុត្តិធម៌​ជូន​ជនរងគ្រោះ ខណៈលោកបានជួបប្រជុំដោះស្រាយភាពទាល់ច្រកនយោបាយជាមួយគ្នានៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០១៣ នៅឯអគាររដ្ឋសភា។ លោក កឹម សុខា បញ្ជាក់ថា៖ «អត់ត្រូវឲ្យប៉ូលីលមកបាញ់ប្រជាពលរដ្ឋ ស្លាប់ទទេៗបានទេ ដូច្នេះត្រូវតែរកមេធាវីប្តឹងរដ្ឋាភិបាល ដើម្បីរកយុត្តិធម៌ និងសងជម្ងឺចិត្តដល់គ្រួសារជនរងគ្រោះ»។

គួរម្លឹកថាកាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ មានហេតុការណ៍ប៉ះទង្គិចគ្នាយ៉ាងខ្លាំង រវាក្រុមបាតុករ និងកម្លាំង​សមត្ថកិច្ចបរិវេណស្ពានអាកាសក្បាលថ្មល់។ ក្រោយពេលកើតហេតុ គេឃើញជនរងគ្រោះ១នាក់​បានស្លាប់បាត់បង់ជីវិត​នៅនឹងកន្លែង និង១៥រងរបួស ខណៈយ៉ាងហោចណាស់៦នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ជុំវិញការបង្ក្រាបនេះ អ្នកនាំពាក្យមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ បានបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី​ក្រោយកើតហេតុថា ការបង្ក្រាបក្រុមបាតុករនៅស្ពានអាកាសក្បាលថ្នល់ ជាវិធានការទប់ទល់ធម្មតារបស់សមត្ថកិច្ច នៅ​ពេលដែលក្រុមបាតុករ«ជ្រុលនិយម»មួយក្រុម បានព្យាយាមបំពានការហាមឃាត់ វិធានការការពាររបស់សមត្ថកិច្ច។

យ៉ាងណាក្តី ការបង្រ្កាបយ៉ាងចាស់ដៃរបស់កម្លាំងសមត្ថកិច្ច មកលើប្រជាពលរដ្ឋ ត្រូវបានក្រុមអង្គការសង្គមស៊ីវិល​ធ្វើការ​ថ្កោលទោស និងទាមទារឲ្យមានការស៊ើបអង្កេត រកឲ្យឃើញការពិត។ ព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី ក៏បានផ្ញើរព្រះរាជសារ រំលែកទុក្ខដល់គ្រួសារជនគ្រោះ និងស្មើឲ្យមានការអត់ធ្មត់ពីគ្រប់ភាគីដែរ។

លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ អង្គការការពារសិទ្ធិមនុស្សលីកាដូ បានព្យល់ថា អ្នកដែលប៉ះទង្គិចជាមួយ​សមត្ថកិច្ចនៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ភាគច្រើនជាប្រជាពលរដ្ឋធម្មតាដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់នោះ។ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូរូបនេះអះអាងថា មូលហេតុដែលនាំឲ្យមានការប៉ទង្គិចគ្នា មកពីសមត្ថកិច្ច បានដាក់ពង្រាយបន្លារលួសបិទផ្លូវនៅទីនោះ និងបំបន់ផ្សេងៗទៀតនៅរាជធានីភ្នំពេញ ដែលបណ្តាល​ឲ្យមានការខឹងសម្បារពីប្រជាពលរដ្ឋដែលត្រូវឆ្លងកាត់ ហើយក៏ឈានដល់ការគប់ដុំថ្មពីក្រុមបាតុករ និងការវាយបកវិញពី​ក្រុមសមត្ថកិច្ចដោយបាញ់គ្រាប់កាំភ្លើងពិត។

ចំពោះករណីស្លាប់ជនរងគ្រោះ លោក អំ សំអាត បញ្ជាក់ថា៖ «រដ្ឋាភិបាលត្រូវស្វែងរកជនដៃដល់ឲ្យឃើញ យកមក​ផ្តន្ទាទោសតាមច្បាប់ ដើម្បីជៀសវាងវប្បធម៌និទណ្ឌភាព»។

-----------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...