តឺនីស៖ អេនឌី មួរ៉េ ទទួលបានលេខ២ពិភពលោក បន្ទាប់ពីឈ្នះជើងឯក
កីឡាករវាយកូនបាល់ អេនឌី មួរ៉េ (Andy Murray) បានដណ្តើមបានចំណាត់ថ្នាក់លេខ២ ពិភពលោក បន្ទាប់ពីយកឈ្នះ ដេវ៊ីដ ហ្វឺរឺ (David Ferrer) ដោយលទ្ធផល ២-៦ ៦-៤ ៧-៦ (៧-១) ហើយបានឈ្នះពានរង្វាន់ សូនី អូផិន (Sony Open) នៅក្នុងទីក្រុង ម៉ាយអាមី (Miami) កាលពីថ្ងៃអាទិត្យកន្លងទៅ។
អេនឌី មានទឹកចិត្តដ៏ខ្លាំងក្លា បន្ទាប់ពីវាយបកតាមយកឈ្នះ ក្នុងការប្រកួតនោះ ក្រោយពីកីឡាកររូបនេះ បរាជ័យក្នុងវគ្គទី១។ ប៉ុន្តែគាត់រក្សាអារម្មណ៏បានល្អ ដោយបានយកឈ្នះក្នុងវគ្គទី២ និងវគ្គទី៣ ហើយទទួលបានពានរង្វាន់ជាលើកទី២ របស់គាត់។
កីឡាករស្កុតឡែន វ័យ២៥ឆ្នាំរូបនេះ បានត្រឡប់មកឈរដំណែងលេខ២ [...]