Posts tagged as "Phay Siphan"

សម រង្ស៊ី ថា CNRP ត្រៀម​​ឲ្យ​​រាស្ត្រ​​​«ងើប» នៅ​​គ្រប់​​ខេត្ត​​ក្រុង

សម រង្ស៊ី ថា CNRP ត្រៀម​​ឲ្យ​​រាស្ត្រ​​​«ងើប» នៅ​​គ្រប់​​ខេត្ត​​ក្រុង

«យើងនឹងរៀបចំ ឲ្យប្រជារាស្ត្រលោក សំដែងទឹកចិត្ត (...) បង្ហាញទឹកចិត្ត បង្ហាញកម្លាំង បង្ហាញកម្លាំងចិត្ត។ គណបក្ស​សង្គ្រោះជាតិ នឹងរៀបចំ​ឲ្យប្រជារាស្ត្រ​ចូលរួម ក្នុងមហាបាតុកម្ម​ទ្រង់​ទ្រាយ​ធំ ដូចកាល​ពីឆ្នាំ​២០១៣ ដូច​កាល​ដើម​ឆ្នាំ២០១៤។»

ខាងលើនេះ ជាការអះអាងឡើង របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីប្រតិកម្មតប​ទៅនឹង​ចំណាត់ការថ្មីៗ និងចុងក្រោយបង្អស់ ពីសំណាក់តុលាការ និងអាជ្ញាធររដ្ឋាភិបាលកម្ពុជា ដែលលោក និង​គណបក្ស​របស់លោក ចាត់ទុកថា ជាការរំលោភបំពាន និងមានបំណង បិតសម្លេងប្រឆាំងនៅកម្ពុជា។

ប្រធានគណបក្សប្រឆាំង​ ដែលកំពុងនីរទេសខ្លួនឯង នៅបរទេស​រូបនេះ បានថ្លែងដូច្នេះ នៅចំពោះអ្នកគាំទ្រ​ច្រើន​សិប​នាក់ ដែលបានមកជួបជុំ កាលពីថ្ងៃអាទិត្យម្សិលម៉ិញ នៅក្នុងបរិវេណវត្តធម្មរង្ស៊ី នៃក្រុង បាញើស៍ (Bagneux) ភាគខាងត្បូងជាប់រដ្ឋធានីប៉ារីស ប្រទេសបារាំង។

ប៉ុន្តែមហា​បាតុកម្ម​នោះ [...]

អង្គការ​លើក​លែង​ទោស​អន្តរជាតិ ថា​«កម្ពុជា​កំពុង​ធ្លាក់​ក្នុង​វិបត្តិ»

អង្គការ​លើក​លែង​ទោស​អន្តរជាតិ ថា​«កម្ពុជា​កំពុង​ធ្លាក់​ក្នុង​វិបត្តិ»

«ប្រទេសកម្ពុជា​កំពុងធ្លាក់ក្នុងវិបត្តិ ដោយសាររដ្ឋាភិបាល (របស់ប្រទេសនេះ) ធ្វើយុទ្ធនាការបំភិតបំភ័យ ប្រឆាំង​នឹងក្រុមសកម្មជនសង្គមស៊ីវិល និងនយោបាយ តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការ ជា​មធ្យោយបាយ» នេះ ជា​ការ​ថ្លែង​ឡើង របស់លោក ចូសេហ្វ បេណេឌិច (Josef Benedict) នាយករង​អង្គការ​លើក​លែង​ទោស​​អន្តរជាតិ (ហៅ​ជាភាសាអង់គ្លេស «Amnesty International») ទទួលបន្ទុក​កិច្ចការ​អាស៊ី-​អាគ្នេយ៍ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​​មួយ​​របស់​អង្គការនេះ ពីការិយាល័យសាខារបស់ខ្លួន ស្ថិតក្នុង​ប្រទេស​អូស្ត្រាលី។

សេចក្ដីថ្លែងការណ៍ របស់អង្គការ​លើក​លែង​ទោសអន្តរជាតិ បានធ្លាក់មកដល់ នៅយប់ថ្ងៃសុក្រ ទី៩ ខែកញ្ញា តែ​ប៉ុន្មានម៉ោងក្រោយ​​ការចេញ​សាល​​ក្រម របស់តុលាការសាលា​ដំបូង​រាជធានីភ្នំពេញ ដែលបានសម្រេច​ផ្ដន្ទា​ទោស [...]

ផៃ ស៊ីផាន៖ តុលាការ​កាត់​ទោស កឹម សុខា មាន​ភាព​រលូន

ផៃ ស៊ីផាន៖ តុលាការ​កាត់​ទោស កឹម សុខា មាន​ភាព​រលូន

«ការអនុវត្តនីតិវិធី​របស់តុលាការ ទទួលបានជោគជ័យ ជាមួយនឹងភាពរលូន ប្រសិទ្ធិភាព ចំពោះ​ការ​វិនិច្ឆ័យ​លើ​ករណី​របស់ ឯកឧត្តម កឹម សុខា ដែលលោកបានបោះបង់សិទ្ធិ ដោយស័្មគ្រចិត្ត និងបំពានចំពោះច្បាប់ ដែល​ជា​កាតព្វកិច្ចរាល់ជនគ្រប់រូប» នេះជាឃ្លាមួយ ពីក្នុងចំណោមសំណេរ ដ៏វែងអន្លាយមួយ របស់លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីអបអរសាទរ​ទៅដល់សាលក្រម របស់សាលាដំបូងរាជធានី ដែល​បាន​សម្រេច​ផ្ដន្ទាទោសលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធាន) គណបក្សសង្គ្រោះជាតិ កាលពី​រសៀល​ថ្ងៃ​ទី៩ ខែកញ្ញានេះ ឲ្យជាប់ពន្ធនាគារ ៥ខែ និងពិន័យជាប្រាក់ ៨សែនរៀល។

ចៅក្រមជំនុំជម្រះក្ដី លោក កែវ មុនី បានចេញសាលក្រម ផ្ដន្ទាទោសលោក កឹម សុខា ដូច្នេះ តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ ពីបទ«បដិសេធការចូលខ្លួន» ទៅតាមការកោះហៅ របស់ចៅក្រមស៊ើបសួរ តាមរយៈដីកា​ម្ដង​ជា​ពីរ​ដង កាលពីខែឧសភា។ សវនាការកាលពីពេលព្រឹក [...]

ផៃ ស៊ីផាន៖ «ផ្សាយ ហ៊ុន ម៉ាណែត ចាញ់​ក្ដីនៅ​អាមេរិក = ព័ត៌មាន​បំពុល​និង​ទុច្ចរិត»

ផៃ ស៊ីផាន៖ «ផ្សាយ ហ៊ុន ម៉ាណែត ចាញ់​ក្ដីនៅ​អាមេរិក = ព័ត៌មាន​បំពុល​និង​ទុច្ចរិត»

ការផ្សព្វផ្សាយដំណឹង ពីការចាញ់ក្ដី«ក្នុងជំហានដំបូង» របស់លោក ហ៊ុន ម៉ាណែត កូនប្រុសលោក ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា នៅក្នុងតុលាការក្រុង ឡូសអេនជឺឡេស សហរដ្ឋអាមេរិក ជុំវិញបណ្ដឹងរបស់លោក មាជ សុវណ្ណរ៉ា មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅកម្ពុជា បានបង្កឲ្យមានប្រតិកម្ម ពីសំណាក់មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល ដោយបានហៅការផ្សព្វផ្សាយនោះ ថាមានចរិត«បំពុល» និង«ទុច្ចរិត»។

អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានសម្ដែងការមិនយល់ព្រម ទៅនឹងការផ្សព្វផ្សាយ របស់​ប្រព័ន្ធ​ផ្សព្វផ្សាយទាំងនោះ តាមរយៈទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃសុក្រ ទី២ ខែកញ្ញានេះ បន្ទាប់​ពី​ព័ត៌មាន​​នៃ​​ការចាញ់ក្ដី នៅក្នុងសវនាការបឋមមួយ របស់តុលាការអាមេរិក ត្រូវបានចេញផ្សាយ និងត្រូវបាន​ក្រុម​អ្នក​​ប្រើ​ប្រាស់​​បណ្ដាញសង្គម យកទៅចែករំលែក យ៉ាងសន្ធឹកសន្ធាប់។

» អានអត្ថបទ ដែលមេធាវីការពារក្ដីលោក មាជ សុវណ្ណរ៉ា [...]

ផៃ ស៊ីផាន៖ ​​ការ​​មាក់​​ងាយ​​របប​​ដឹកនាំកម្ពុជា ជា​ការ​«ជេរ​ម៉ែ»

ផៃ ស៊ីផាន៖ ​​ការ​​មាក់​​ងាយ​​របប​​ដឹកនាំកម្ពុជា ជា​ការ​«ជេរ​ម៉ែ»

យុទ្ធនាការទាមទារឲ្យមានការសុំទោស ពីសំណាក់សមាជិកសភារដ្ឋវិតូរៀ នៃប្រទេសអូស្ត្រាលី លោក ហុង លឹម (ឈ្មោះពេញ លឹម មុយហុង) ទៅលើសំណុំរឿង «របបដឹកនាំបែបតិរច្ឆាន នៅកម្ពុជា» ទំនងជានៅបន្ត​ទៅ​មុខ​ទៀត បើទោះជាការខិតខំនេះ មិនទទួលបានលទ្ធផលក៏ដោយក្ដី។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការ​គណរដ្ឋមន្ត្រី បានបន្តសរសេរលិខិត ប្រាប់ទៅបណ្ដាញសារព័ត៌មាន នៅព្រឹកថ្ងៃនេះ ដោយបានពន្យល់ តាម​ន័យ​ធៀប​ថា ការមាក់ងាយ​ទៅដល់របបដឹកនាំសព្វថ្ងៃ ដែលខិតខំជួយរំដោះកម្ពុជា ចេញពីរបបប្រល័យ​ពូជ​សាសន៍ ខ្មែរក្រហមនោះ ជាការ«ជេរម្ដាយ»ឯង។

លោក ផៃ ស៊ីផាន បានយករូបថតមួយសន្លឹក មកបង្ហោះនៅលើគណនីរបស់លោក រួចធ្វើអត្ថាធិប្បាយថា នៅ​ពេលដែលលោក បានឃើញរូបនេះ លោកបាននឹកឃើញសំដី«យុទ្ធសាស្ត្រ» របស់លោក ហ៊ុន សែន ដែល​បាន​លើកឡើងថា «នៅពេលដែលលង់ទឹក សូម្បីតែខ្មោចឆ្កែ ក៏តោងដែរ ដើម្បីការរស់រានមានជីវិត»។ លោក ស៊ីផាន ចង់​ថ្លែង​សំដៅ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...