កឹម សុខា៖ បក្សសង្រ្គោះជាតិ នៅតែទាមទារឲ្យបោះឆ្នោតឡើងវិញ
ជាថ្មីម្តងទៀត អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានអះអាងថា បើទោះជាគណបក្សសង្រ្គោះជាតិ កំពុងចរចាលើការកែទម្រង់ការបោះឆ្នោត ជាមួយគណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏គណបក្សសង្រ្គោះជាតិ នៅរក្សាគោលជំហរដដែល ចំពោះការទាមទារកន្លងមក។
លោក កឹម សុខា ក្នុងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិរបស់លោក ថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៣។ (រូបថត គណបក្ស)
នយោបាយកម្ពុជា - តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅថ្ងៃទី១៩ មីនា លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា៖ «គណបក្សសង្គ្រោះជាតិ នៅតែរក្សាគោលជំហររឹងមាំជានិច្ច ទី១. ទាមទារឲ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ទី២. ទាមទារបោះឆ្នោតឡើងវិញ ទី៣. ទាមទារឲ្យមានការកែទម្រង់ការបោះឆ្នោត»។
[...]