Posts tagged as "Champions League"

បាយ៉ឺន បណ្ដេញ​គ្រូ​បង្វឹក​ចោល បន្ទាប់​ពី​ប្រកួត​ចាញ់ ប៉ារីស

បាយ៉ឺន បណ្ដេញ​គ្រូ​បង្វឹក​ចោល បន្ទាប់​ពី​ប្រកួត​ចាញ់ ប៉ារីស

«ការចេញប្រកួត របស់ក្រុមរបស់យើង រាប់តាំងពីចាប់ផ្ដើមរដូវកាលថ្មី មិនបានឆ្លើយតប នឹងការទន្ទឹងរង់ចាំរបស់យើង។ ហើយការប្រកួតទល់នឹងក្រុមប៉ារីស (Paris Saint-Germain) បានបង្ហាញកាន់តែច្បាស់ទៀត ថាយើងចាំបាច់ ត្រូវធ្វើការសម្រេេចចិត្ត។» នេះ ជាការប្រកាសរបស់លោក «Karl-Heinz Rummenigge» នាយកក្រុមបាល់ទាត់ បាយ៉ឺន មូនិឆ (Bayern Munich) នៃទីក្រុងមូនិឆ ប្រទេស​អាល្លឺម៉ង់ ក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រុមបាល់ទាត់ ដែលចេញផ្សាយ នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ។ 

លោក កាឡូ អង់សេឡូទី (Carlo Ancelotti) គ្រូបង្វឹកជាតិអ៊ីតាលី អាយុ៥៨ឆ្នាំ បានឡើងធ្វើជាគ្រូបង្វឹកក្រុម បាយ៉ឺន ជំនួសលោក ប៉េប ហ្គ័រឌីយ៉ូឡា (Pep Guardiola) កាលពីដើមរដូវកាលកន្លងទៅ។ ក្នុងរយៈពេល មួយឆ្នាំជាងមកនេះ លោកបានធ្វើឲ្យក្រុម បាយ៉ឺន ទទួលបានជាជើងឯក នៅក្នុងការប្រកួតអាជីព (ដោយបូកពិន្ទុ) របស់ប្រទេសអាល្លឺម៉ង់ តែក្រុមបាយ៉ឺន [...]

ប៉ារីស ធ្វើ​ឲ្យ​អ៊ឺរ៉ុប​«បះ​សក់» បន្ទាប់​ពី​លត់ បាយ៉ឺន ៣-០

ប៉ារីស ធ្វើ​ឲ្យ​អ៊ឺរ៉ុប​«បះ​សក់» បន្ទាប់​ពី​លត់ បាយ៉ឺន ៣-០

តើនរណាម្នាក់ ក្នុងពិភពបាល់ទាត់ មិនល្បីក្រុម បាយ៉ឺន មូនិឆ (Bayern Munich - អាល្លឺម៉ង់) ដែលជាក្រុមបាល់ទាត់ ដ៏ខ្លាំងមួយ ក្នុងចំណោមក្រុមខ្លាំងជាងគេ ប្រមាណជបួន-ប្រាំ នៅអ៊ឺរ៉ុប? ប៉ុន្តែនៅយប់ថ្ងៃទី២៧ ខែកញ្ញានេះ ក្នុងក្របខណ្ឌប្រកួត ដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions Leagues» ឆ្នាំ២០១៧-២០១៨ ក្រុមបាយ៉ឺន បានប្រកួតចាញ់ក្រុមប៉ារីស ដែលទើបមានគេស្គាល់ខ្លាំង ជាមួយនឹងរហស្សនាម ហៅថា ជា«ក្រុមអ្នកមានថ្មី» កាលពីជាងមួយខែមុននេះ។

ពិតហើយក្រុមអ្នកមានថ្មី ព្រោះក្រុមប៉ារីសហ្សាំងហ្សែរម៉ាំង (Paris Saint-Germain - បារាំង) បានចំណាយប្រាក់ ជាង៤០០លានអ៊ឺរ៉ូ ដែលមិនធ្លាប់មានពីមុនមក ក្នុងអំឡុងខែសីហាតែមួយ ដើម្បីទិញយកកីឡាករ ណីម៉ា (Neymar) ពីក្រុមបាសឺឡូន (Barcelona) និងកីឡាករ អ៊ឹមបាប៉េ (Kylian Mbappé) ពីក្រុមម៉ូណាកូ (Monaco)។ ហើយវត្តមាន របស់កំពូលកីឡាករទាំងនេះ ពិតជាបានផ្ដល់លទ្ធផល ឲ្យក្រុមប៉ារីសប្រកួតយកឈ្នះ [...]

ចេញ​ហើយ! ក្រុម​ប្រកួត​ជម្រុះ​ទាំង​៨ សម្រាប់ «Champions League» ឆ្នាំ​២០១៧-២០១៨

ចេញ​ហើយ! ក្រុម​ប្រកួត​ជម្រុះ​ទាំង​៨ សម្រាប់ «Champions League» ឆ្នាំ​២០១៧-២០១៨

គួរឲ្យកត់សម្គាល់ដែរ ថាក្រុមបាល់ទាត់យក្សមួយចំនួន នឹងត្រូវជួបគ្នានៅក្នុងវគ្គជម្រុះនេះ ដូចយ៉ាង ក្រុម «Benfica (ព័រទុយហ្គាល់)» ជួបក្រុម «Manchester Utd (អង់គ្លេស)» ក្នុងពូល «A», ក្រុម «Bayern Munich (អាល្លឺម៉ង់)» ជួបក្រុម «Paris Saint-Germain (បារាំង)» ក្នុងពូល «B»,  ក្រុម «Chelsea (អង់គ្លេស)» ជួបក្រុម «Atlético Madrid (អេស្ប៉ាញ)» ក្នុងពូល «C», ក្រុម «Juventus (អ៊ីតាលី)» ជួបក្រុម «FC Barcelone (អេស្ប៉ាញ)» ក្នុងពូល «D», ក្រុម «Real Madrid (អេស្ប៉ាញ)» ជួបក្រុម «Borussia Dortmund (អាល្លឺម៉ង់)» ក្នុងពូល «H» ជាដើម។

ការប្រកួតជម្រុះ សម្រាប់ជុំទីមួយ នឹងចាប់ផ្ដើមពីដើមខែកញ្ញាខាងមុខនេះទៅ (ថ្ងៃ និងម៉ោងពេលប្រកួត នឹងត្រូវកំណត់តាមក្រោយ) តាមប្រព័ន្ធប្រកួត«ទៅ» និងប្រកួត«ត្រឡប់» រវាងក្រុមបាល់ទាត់ទាំងអស់ នៅក្នុងពូលនីមួយៗ។ ហើយក្រុមបាល់ទាត់ពីរ ដែលបានឈ្នះ ឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ [...]

បាសា ហាល​អាវ៖ រូប​ថត​ចំអក នៅ​ពេល ម៉េស៊ី ដួល​បះ​ជើង

បាសា ហាល​អាវ៖ រូប​ថត​ចំអក នៅ​ពេល ម៉េស៊ី ដួល​បះ​ជើង

ជាការពិតហើយ ការដួលបះជើង ក្បាលមកមុន របស់កីឡាករ​ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ម្ចាស់បាល់មាសច្រើនជំនាន់ របស់ក្រុម បាសឺឡូន (Barcelone - អេស្ប៉ាញ) បានកើតឡើង ដោយសារការរុញ ពីសំណាក់កីឡាករ «Miralem Pjanic» ខ្សែបម្រើ​របស់ក្រុម ជូវេនទូស (Juventus - អ៊ីតាលី) បន្ទាប់ពីកីឡាករ ម៉េស៊ី បានលោតឡើង​ដើម្បីទទួលគ្រាប់បាល់។ តែសកម្មភាពរបស់កីឡាករ «Miralem Pjanic» មិនត្រូវបានអាជ្ញាកណ្ដាលចាប់កំហុសទេ ដោយចាត់ទុកថា កីឡាកររូបនេះ នៅការពារគ្រាប់បាល់ នៅនឹងកន្លែងរបស់ខ្លួន ច្រើនជាងយកខ្លួន ទៅបុកកីឡាករ ម៉េស៊ី។

ផ្ទុយទៅវិញ [...]

ផ្ទុះ​គ្រាប់​បែក​នៅ​ក្បែរ​រថយន្ដ​ក្រុម​បាល់ទាត់ ដ័រមូន - ការ​ប្រកួត​ត្រូវ​លើក​ពេល

ផ្ទុះ​គ្រាប់​បែក​នៅ​ក្បែរ​រថយន្ដ​ក្រុម​បាល់ទាត់ ដ័រមូន - ការ​ប្រកួត​ត្រូវ​លើក​ពេល

ការផ្ទុះគ្រាប់បែក ចំនួន៣ដង បានកើតឡើង នៅក្បែររថយន្ដទេសចរណ៍ដ៏ធំ ដែលដឹកក្រុមកីឡាករ ដ័រមូន (Borussia Dortmund) របស់ប្រទេសអាល្លឺម៉ង់ ដើម្បីចូលទៅប្រកួត នៅក្នុងកីឡាដ្ឋានរបស់ផងខ្លួន ជាមួយនឹងក្រុម ម៉ូណាកូ (AS Monaco) មកពីប្រទេសបារាំង សម្រាប់ការប្រកួតវគ្គ ១ភាគ៤ផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌ «Champions league» ដើម្បីដណ្ដើមជើងឯកអ៊ឺរ៉ុប ឆ្នាំ២០១៧ ក្នុងយប់ថ្ងៃអង្គារ ទី១២ ខែមេសានេះ។

ក្នុងពេលភ្លាមៗ ក្រុមបាល់ទាត់បានប្រកាស នៅលើទំព័រទ្វីសធើរថា រថយន្ដដឹកកីឡាករ បានរងគ្រោះនឹងការផ្ទុះគ្រាប់មួយ ហើយ​ក្រុមកីឡាករទាំងអស់ កំពុងស្ថិតក្នុងសុវត្ថិភាព មិនមានបញ្ហាអ្វីទេ។ តែលោក «Hans-Joachim Watzke» នាយកផ្នែកបាល់ទាត់ របស់ក្រុម ដ័រមូន បានប្រកាសតាមបណ្ដាញទូរទស្សន៍ «Sky» នៅពេលបន្ទាប់មកថា កីឡាករ «Marc Bartra» ខ្សែការពាររបស់ខ្លួន ជាតិអេស្ប៉ាញ អាយុ២៦ឆ្នាំ បានរងរបួស នៅត្រង់ដៃ ហើយត្រូវបានដឹកទៅសង្គ្រោះជាបន្ទាន់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...