ប៉ារីស ធ្វើ​ឲ្យ​អ៊ឺរ៉ុប​«បះ​សក់» បន្ទាប់​ពី​លត់ បាយ៉ឺន ៣-០

៣-០ ជាការបំបាក់ក្រុម បាយ៉ឺនមូនិឆ (Bayern Munich - អាល្លឺម៉ង់) ក្នុងក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions Leagues» ដែលក្រុម បា់រិសហ្សាំងហ្សែរម៉ាំង (Paris Saint-Germain - បារាំង) បានធ្វើឲ្យពិភពបាល់ទាត់អ៊ឺរ៉ុប បះសក់មិនតិចទេ។ អាចនិយាយម្យ៉ាងទៀត ថាជាការស័ក្ដិសមនឹងទំហំទឹកប្រាក់ របស់ក្រុមអ្នកមានថ្មីមួយនេះ បានចំណាយរហូតជាង ៤០០លានអ៊ឺរ៉ូ ដើម្បីទិញកីឡាករ ណីម៉ា (Neymar) និងកីឡាករ អ៊ឹមបាប៉េ (Kylian Mbappé) កាលពីជាងមួយខែ កន្លងមក ឲ្យមកទាត់ក្នុងក្រុមខ្លួន។
ប៉ារីស ធ្វើ​ឲ្យ​អ៊ឺរ៉ុប​«បះ​សក់» បន្ទាប់​ពី​លត់ បាយ៉ឺន ៣-០
កីឡាករ ណីម៉ា និងកីឡាករ អ៊ឹមបាប៉េ ដែលទើបចុះកិច្ចសន្យាទាត់ឲ្យក្រុមប៉ារីស។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៧ កញ្ញា ២០១៧
  • កែប្រែចុងក្រោយ: September 28, 2017
  • ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើនរណាម្នាក់ ក្នុងពិភពបាល់ទាត់ មិនល្បីក្រុម បាយ៉ឺន មូនិឆ (Bayern Munich - អាល្លឺម៉ង់) ដែលជាក្រុមបាល់ទាត់ ដ៏ខ្លាំងមួយ ក្នុងចំណោមក្រុមខ្លាំងជាងគេ ប្រមាណជបួន-ប្រាំ នៅអ៊ឺរ៉ុប? ប៉ុន្តែនៅយប់ថ្ងៃទី២៧ ខែកញ្ញានេះ ក្នុងក្របខណ្ឌប្រកួត ដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions Leagues» ឆ្នាំ២០១៧-២០១៨ ក្រុមបាយ៉ឺន បានប្រកួតចាញ់ក្រុមប៉ារីស ដែលទើបមានគេស្គាល់ខ្លាំង ជាមួយនឹងរហស្សនាម ហៅថា ជា«ក្រុមអ្នកមានថ្មី» កាលពីជាងមួយខែមុននេះ។

ពិតហើយក្រុមអ្នកមានថ្មី ព្រោះក្រុមប៉ារីសហ្សាំងហ្សែរម៉ាំង (Paris Saint-Germain - បារាំង) បានចំណាយប្រាក់ ជាង៤០០លានអ៊ឺរ៉ូ ដែលមិនធ្លាប់មានពីមុនមក ក្នុងអំឡុងខែសីហាតែមួយ ដើម្បីទិញយកកីឡាករ ណីម៉ា (Neymar) ពីក្រុមបាសឺឡូន (Barcelona) និងកីឡាករ អ៊ឹមបាប៉េ (Kylian Mbappé) ពីក្រុមម៉ូណាកូ (Monaco)។ ហើយវត្តមាន របស់កំពូលកីឡាករទាំងនេះ ពិតជាបានផ្ដល់លទ្ធផល ឲ្យក្រុមប៉ារីសប្រកួតយកឈ្នះ ក្នុងកីឡាដ្ឋានរបស់ខ្លួន លើក្រុមបាយ៉ឺន ដូចក្នុងយប់នេះជាដើម។

ក្រុមប៉ារីស បានរកបានគ្រាប់បាល់ដំបូងរបស់ខ្លួន គឺនៅនាទីទី ១និង៣០វិនាទី។ បន្ទាប់ពីដណ្ដើមបាល់ បានពីក្រុមបាយ៉ឺន កីឡាករ ណីម៉ា បានបណ្ដើរបាល់ពុះជ្រៀកខ្សែការពារ របស់ក្រុមគូប្រកួត យ៉ាងប៉ិនប្រសព្វ មុននឹងបញ្ចូនបាល់នេះ ទៅឲ្យកីឡាករ ដានី អាលវ៉េស (Dani Alves) ដែលទើបនឹងមកទាត់ឲ្យក្រុមប៉ារីស ដូចគ្នា។ ខ្សែការពាររបស់ក្រុមបាយ៉ឺន ដែលរវល់នឹងមកទប់ទល់ ជាមួយកីឡាករ ណីម៉ា បានភ្លេចគិតពីកីឡាករ អាលវ៉េស បណ្ដោយឲ្យកីឡាកររូបនេះ នៅកណ្ដាលវាល ទទួលបាល់ ហើយទាត់បញ្ចូលទីក្រុម បាយ៉ឺន តាមចន្លោះជើងកីឡាករចាំទីយ៉ាងងាយ។

បន្ទាប់ពីត្រូវក្រុមប៉ារីសនាំមុខ ក្រុមបាយ៉ឺនចាំបាច់ត្រូវធ្វើការវាយលុក និងដណ្ដើមយកការគ្រប់គ្រងបាល់ សឹងតែទាំងស្រុង ហើយក្រុមប៉ារីស ក៏ចាំបាច់ត្រូ​វចុះមកខាងក្រោម ដើម្បីធ្វើការការពារឲ្យបានមាំទាំដែរ។ មិនខុសទេ ខ្សែការពាររបស់ក្រុមប៉ារីស ដែលមានកីឡាករ ដែលមានបទពិសោធន៍ ជាច្រើននោះ (រួមទាំងកីឡាករចាំទី របស់ក្រុមប៉ារីសផង) បានរុញគ្រាប់បាល់ ទាំងការព្យាយាមទាត់បញ្ចូល ឬទាត់បញ្ជូនមកកណ្ដាល ចេញបានសឹងតែទាំងអស់។

ការធ្វើការវាយលុកនេះហើយ ដែលធ្វើឲ្យក្រុមបាយ៉ឺនចន្លោះប្រហោង ក្នុងការការពារនៅខាងក្រោយ ដែលបណ្ដាលឲ្យខ្សែប្រយុទ្ធថ្មី «MCN (Mbappé-Cavani-Neimar)» របស់ក្រុមប៉ារីស ប្រើឱកាសបើកការវាយលុក ប្រកបដោយប្រសិទ្ធិភាព នៅនាទីទី៣១ ដោយគ្រាប់បាល់របស់កីឡាករ កាវ៉ានី (Edinson Cavani) និងនៅនាទីទី៦៣ ដោយគ្រាប់បាល់របស់កីឡាករ ណីម៉ា។ គ្រាប់បាល់ទាំងពីរនេះ សុទ្ធតែបញ្ជូនមកឲ្យ ដោយកីឡាករ អ៊ឹមបាប៉េ ទាំងអស់។

» វីដេអូសង្ខេប នៃការប្រកួតនេះឡើងវិញ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...