គ្រូ​​បង្វឹក រៀលម៉ាឌ្រីដ បង្ហើប​ថា​ធ្លាប់​​សន្យា​​យក​«ពាន»​ឲ្យ​បាន

លោក កាឡូ អនសេឡូទី (Carlo Ancelotti) គ្រូបង្វឹករបស់ក្រុមបាល់ទាត់រៀលម៉ាឌ្រីដ (Real Madrid) របស់ប្រទេស​អេស្បាញ ដែលទើប​នឹង​ឈ្នះពានរង្វាន់ជើងឯងរបស់អ៊ឺរ៉ុប ឆេមពានលីក (Champions League) នៅរដ្ឋធានី លីស្បន (Lisbonne) ប្រទេស​ព័រទុយហ្គាល ប្រចាំឆ្នាំ២០១៤នេះ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពី​ជ័យជំនះ​នោះថា លោកធ្លាប់ប្រាប់នាយកក្រុមបាល់ទាត់របស់លោក ពីដើមរដូវកាលថា «វានៅខ្វះពានមួយ» នៅក្នុងបន្ទប់​តាំង​បង្ហាញពានរង្វាន់ របស់ក្រុម។ លោកបានថ្លែងបង្ហើបពីរឿងនេះ នៅក្នុងបទសម្ភាសទាំងស្រុង ខាងក្រោមនេះ។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី២៤ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 25, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក កាឡូ អនសេឡូទី (Carlo Ancelotti) គ្រូបង្វឹករបស់ក្រុមបាល់ទាត់រៀលម៉ាឌ្រីដ (Real Madrid) របស់ប្រទេស​អេស្បាញ ដែលទើប​នឹង​ឈ្នះពានរង្វាន់ជើងឯងរបស់អ៊ឺរ៉ុប ឆេមពានលីក (Champions League) នៅរដ្ឋធានី លីស្បន (Lisbonne) ប្រទេស​ព័រទុយហ្គាល ប្រចាំឆ្នាំ២០១៤នេះ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពី​ជ័យជំនះ​នោះថា លោកធ្លាប់ប្រាប់នាយកក្រុមបាល់ទាត់របស់លោក ពីដើមរដូវកាលថា «វានៅខ្វះពានមួយ» នៅក្នុងបន្ទប់​តាំង​បង្ហាញពានរង្វាន់ របស់ក្រុម។ លោកបានថ្លែងបង្ហើបពីរឿងនេះ នៅក្នុងបទសម្ភាសទាំងស្រុង ខាងក្រោមនេះ។


ក្រុមរៀលម៉ាឌ្រីដ លើកពានជើងឯកអ៊ឺរ៉ុប នៅរដ្ឋធានីលីស្បន ប្រទេសព័រទុយហ្គាល កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤។ (រូបថត Reuters)

ជើងឯកអ៊ឺរ៉ុប - ក្រុមបាល់ទាត់របស់ប្រទេសអេស្ប៉ាញ រៀលម៉ាឌ្រីដ បានដណ្ដើមពានរង្វាន់ជាជើងឯកអ៊ឺរ៉ុប នេះ​ជា​ថ្មីទៀត បន្ទាប់ពីបានបំបាក់ក្រុមគូរប្រជែង អាត្លឺទីកូម៉ាឌ្រីដ (Atletico Madrid) ដែលមកពីប្រទេសអេស្បាញដូចគ្នា ក្នុងពិន្ទុ៤ទល់នឹង១។ ជ័យជំនះនេះ បានក្លាយជាជំយជំនះទី១០ របស់ក្រុម ប៉ុន្តែវាបានធ្វើឲ្យលោក កាឡូ អនសឺឡូទី បានឈ្នះនូវពាក្យសន្យារបស់លោកមួយ ដែលបាននិយាយជាមួយនាយកក្រុម តាំងពីដើមរដូវកាលមក នោះគឺ​យក​ពានរង្វាន់ដ៏សំខាន់មួយនេះ ឲ្យទាល់តែបាន។

សំនួរ៖ «តើលោកមានអារម្មណ៍យ៉ាងដូចម្ដេច ក្នុងពេលនេះ?»

កាឡូ៖ «ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ យើងបានសម្រេចនូវការដណ្ដើមជាជើងឯក ដែលមានសារសំខាន់ណាស់ សម្រាប់ក្រុមរៀលម៉ាឌ្រីដ។ អញ្ចឹងហើយ បានយើងបានខិតខំធ្វើការខ្លាំងណាស់ នៅក្នុងរដូវកាលនេះ។ យើងមាន​មោទនភាពមែនទែន។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំុមានអារម្មណ៍រីករាយឥតឧបមា។ សេចក្ដីរីករាយ ដែលយើងទទួលបាន​នៅពេលនេះ វាក៏បានផ្ដល់ទៅឲ្យអ្នកដែលគាំទ្រយើងដែរ។ អ្នកគាំទ្រយើងបានសប្បាយ ជាអ្វីដែលយើងចង់ឃើញ។»

សំនួរ៖ «តើអ្វីទៅដែលពិបាកខ្លាំងបំផុត នៅក្នុងកាប្រកួតនេះ?»

កាឡូ៖ នោះគឺរឿងដែលយើងត្រូវយកពិន្ទុស្មើមកវិញ នៅចុងបញ្ចប់នៃម៉ោងប្រកួតដំបូង។ យើងមិនមានច្រក​វាយ​លុកទេ ព្រោះក្រុមអាត្លឺទីកូ ពូកែខាងការពារខ្លាំងណាស់។ ប៉ុន្តែយើងបានព្យយាមរហូតដល់ទីបញ្ចប់។ នៅពេល​ដែល​យើងរកពិន្ទុនេះបានហើយ ការប្រកួតបានផ្លាស់ប្ដូររូបរាងទាំងស្រុង។ បាល់មួយគ្រាប់នេះ បានផ្ដល់កម្លាំងឲ្យយើង​ច្រើនណាស់។»

សំនួរ៖ «គេឃើញនាយកក្រុមរៀលម៉ាឌ្រីដ លោក ផ្លរ៉ងទីណូ ប៉េរ៉េស (Florentino Perez) បានទៅចាប់ដៃនិង​និយាយ​ជាមួយលោ។ តើគាត់និយាយពីអ្វីខ្លះ?»

កាឡូវ៖ «លោកបានថ្លែងអបអរខ្ញុំ។ លោកសប្បាយចិត្តខ្លាំងណាស់។ តាំងថ្ងៃដំបូងម្លេះ នៅក្នុងបន្ទប់តាំងពានរង្វាន់​របស់ក្រុម ខ្ញុំនិយាយប្រាប់លោកថា វាខ្វះពានមួយនៅទីនេះ យើងនឹងយកវាឲ្យបាន។ ឥឡូវនេះ បានវាមកហើយ។ នោះគឺដោយសារតែក្រុមកីឡាករទាំងអស់ និងការខិតខំប្រឹងប្រែងរបស់ក្រុមទាំងមូល។ ខ្ញុំមានអារម្មណ៍ថា ក្រុម​ទាំង​មូលទុកចិត្តខ្ញុំណាស់។ ភាពស្ងប់ស្ងៀមសប្បាយចិត្តរហូតនេះហើយ ដែលធ្វើឲ្យយើងបានឈ្នះការប្រកួត។ វាជារដូវ​កាលដំបូង ដែលខ្ញុំនៅជាមួយក្រុមបាល់ទាត់មួយ ដែលពោរពេញសមត្ថភាព។ »៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...