ចេញហើយ! ក្រុមប្រកួតជម្រុះទាំង៨ សម្រាប់ «Champions League» ឆ្នាំ២០១៧-២០១៨
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៤ សីហា ២០១៧
- កែប្រែចុងក្រោយ: August 24, 2017
- ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គួរឲ្យកត់សម្គាល់ដែរ ថាក្រុមបាល់ទាត់យក្សមួយចំនួន នឹងត្រូវជួបគ្នានៅក្នុងវគ្គជម្រុះនេះ ដូចយ៉ាង ក្រុម «Benfica (ព័រទុយហ្គាល់)» ជួបក្រុម «Manchester Utd (អង់គ្លេស)» ក្នុងពូល «A», ក្រុម «Bayern Munich (អាល្លឺម៉ង់)» ជួបក្រុម «Paris Saint-Germain (បារាំង)» ក្នុងពូល «B», ក្រុម «Chelsea (អង់គ្លេស)» ជួបក្រុម «Atlético Madrid (អេស្ប៉ាញ)» ក្នុងពូល «C», ក្រុម «Juventus (អ៊ីតាលី)» ជួបក្រុម «FC Barcelone (អេស្ប៉ាញ)» ក្នុងពូល «D», ក្រុម «Real Madrid (អេស្ប៉ាញ)» ជួបក្រុម «Borussia Dortmund (អាល្លឺម៉ង់)» ក្នុងពូល «H» ជាដើម។
ការប្រកួតជម្រុះ សម្រាប់ជុំទីមួយ នឹងចាប់ផ្ដើមពីដើមខែកញ្ញាខាងមុខនេះទៅ (ថ្ងៃ និងម៉ោងពេលប្រកួត នឹងត្រូវកំណត់តាមក្រោយ) តាមប្រព័ន្ធប្រកួត«ទៅ» និងប្រកួត«ត្រឡប់» រវាងក្រុមបាល់ទាត់ទាំងអស់ នៅក្នុងពូលនីមួយៗ។ ហើយក្រុមបាល់ទាត់ពីរ ដែលបានឈ្នះ ឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ នឹងត្រូវជួបគ្នាយកឈ្នះចាញ់ ក្នុងការប្រកួតតែមួយដងគត់ នៅថ្ងៃសៅរ៍ទី២៦ ខែឧសភា ឆ្នាំ២០១៨ ក្នុងពហុកីឡាដ្ឋានអូឡាំពិក នៃរដ្ឋធានី គៀវ (Kyiv) ប្រទេសអ៊ុយក្រែន។
សូមបញ្ជាក់ជូនថា ការចាប់ឆ្នោត ក្នុងល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ រៀបចំធ្វើឡើង នៅក្នុងប្រទេសម៉ូណាកូ ដោយសហព័ន្ធនៃសមាគមបាល់ទាត់អ៊ឺរ៉ុប (UEFA)។ ខាងក្រោមនេះ ជាបញ្ជីជាផ្លូវការ នៃក្រុមបាល់ទាត់ ដែលត្រូវបានបែងចែក ទៅតាមពូលទាំង៨ សម្រាប់ការប្រកួត«វគ្គជម្រុះ» ដើម្បីដណ្ដើមយកជើងឯកអ៊ឺរ៉ុប «Champions League» ឆ្នាំ២០១៧-២០១៨៖