Posts tagged as "Champions League"

ដេវិដ វីឡា បញ្ចេញ​ក្បាច់​«ទាត់បាល់»​យ៉ាង​ល្អ សំរាប់​ក្រុម​បាសេឡូណា

ដេវិដ វីឡា បញ្ចេញ​ក្បាច់​«ទាត់បាល់»​យ៉ាង​ល្អ សំរាប់​ក្រុម​បាសេឡូណា

ដេវ៉ីដ វីឡា (David Villa) កីឡាករខ្សែរប្រយុទ្ធ របស់ក្រុមបាសេឡូណា (Barcelona) បានបង្ហាញភាពអស្ចារ្យ ទៅដល់អ្នក​គាំទ្ររបស់ក្រុម និងគ្រូបង្វឹកឲ្យបានឃើញ ពីសមត្ថភាពលេចធ្លោ របស់គាត់កាលពីថ្ងៃអាទិត្យកន្លងទៅ។


ដេវ៉ីដ វីឡា កីឡាករខ្សែរប្រយុទ្ធ របស់ក្រុមបាសេឡូណា នៃប្រទេសអេស្ប៉ាញ។

ខ្សែបំរើប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះ ធ្លាប់មានការទាក់ទងទៅនឹងការផ្ទេរចេញពីទឹកដី នូខេម (Nou Camp) របស់ក្រុម​បាសេឡូណាម្តងរួចមកហើយ នៅកំឡុងពេលនៃទីផ្សារដោះដូរ កីឡាករនាខែមករា។ គាត់បានចាប់ផ្តើម ជាកីឡាករ​ជំរើស​ដំបូង ក្នុងក្រុមរបស់លោក ទីតូ វីឡាណូវ៉ា (Tito Vilanova) គ្រូបង្វឹករបស់ក្រុមបាសេឡូណា នៅក្នុងការប្រកួត លីក ឡាលីកា (La Liga) របស់អេស្ប៉ាញ ជាមួយនឹងក្រុម កិតាហ្វេ (Getafe)។

[...]
ពិភពលោករង់ចាំ​ការ​ប្រកួត​រវាង រៀល​ម៉ាឌ្រីដ និង​ម៉ែនញូ

ពិភពលោករង់ចាំ​ការ​ប្រកួត​រវាង រៀល​ម៉ាឌ្រីដ និង​ម៉ែនញូ

គ្រូបង្វឹករបស់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) បានធ្វើ ដំណើរមកទឹកដីអង់គ្លេស ដើម្បីសង្កេតមើលការប្រកួតរបស់ក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ឬហៅម្យ៉ាងទៀតថា ម៉ែនញូ (Man Utd) កាលពីថ្ងៃអាទិត្យកន្លងទៅ។ ដំណើររបស់គាត់ គឺដើម្បីត្រៀមដល់ការប្រកួត ជើងឯកកំពូលរបស់អ៊ឺរ៉ុប ឆែមពាន លីក (Champions League) នៅថ្ងៃពុធខាងមុខនេះ។ ការប្រកួតរវាងក្រុម រៀលម៉ាឌ្រីដ(អេស្ប៉ាញ) និងក្រុមម៉ែនញូ(អង់គ្លេស) គឺជាការប្រកួតដ៏ធំមួយ ដែលពិភពលោកទាំងមូលកំពុងតែរង់ចាំ។


លោក អាឡិច ហ្វឺកឺសិន និងលោកជូសេ ម៉ូរីញ៉ូ។ Getty Images / All Over Press

ការប្រកួតជើងទី១ ក្នុងវគ្គ១៦ក្រុមចុងក្រោយ នៅកីឡាដ្ឋាន បឺណាប៊ូ (Bernabeu) របស់ក្រុម រៀលម៉ាឌ្រីដនេះ [...]

ខារ៉ាកឺ កីឡាករ​ខ្សែរ​ការពារ​លីវើភូល នឹង​ចូល​និវត្ត​ក្រោយ​បញ្ចប់រដូវ​កាល

ខារ៉ាកឺ កីឡាករ​ខ្សែរ​ការពារ​លីវើភូល នឹង​ចូល​និវត្ត​ក្រោយ​បញ្ចប់រដូវ​កាល

កីឡាករលីវើភូល (Liverpool) ចេមី ខារ៉ាកឺ (Jamie Carragher) នឹងបញ្ចប់អាជីពបាល់ទាត់របស់គាត់ ក្រោយចប់រដូវកាល នេះ។


កីឡាករចេមី ខារ៉ាកឺ នៅលើវាលស្មៅ។

កីឡាករដែលលេងឲ្យក្រុមព្រីមែ លីក របស់ប្រទេសអង់គ្លេស រូបនេះ បាននិយាយប្រាប់ក្នុងសេចក្តីថ្លែងការណ៏ កាល​ពីថ្ងៃ​ព្រហស្បតិកន្លងទៅ។ គាត់និយាយថា «នេះជារដូវកាលចុងក្រោយសំរាប់ខ្ញុំ ដែលនៅជាមួយនិងក្រុមលីវើភូល ហើយក៏​ជាពេលចុងក្រោយ សំរាប់អាជីពជាកីឡាករបាល់ទាត់របស់ខ្ញុំដែរ។»

កីឡាកររូបនេះបានបន្តទៀតថា «ខ្ញុំធ្វើការប្រកាសជាផ្លូវការពេលនេះ ព្រោះខ្ញុំមិនចង់ឲ្យ គ្រូបង្វឹកគឺលោក ប្រិនដាន់ រ៉ដជឺ (Brendan Rodgers) និងក្រុមទាំងមូលមានការចោតជាសំនួរ ចំពោះអនាគតរបស់ខ្ញុំ ពេលនេះខ្ញុំបានសំរេចចិត្ត​រួចហើយ​ថា [...]

គ្រូបង្ហាត់​របស់​ក្រុម​ម៉ែនឆេស្ទើ ថានឹង​ធ្វើ​បាន​ល្អ ពេល​ជួប​​ក្រុម​អេវ៉ឺតុន

គ្រូបង្ហាត់​របស់​ក្រុម​ម៉ែនឆេស្ទើ ថានឹង​ធ្វើ​បាន​ល្អ ពេល​ជួប​​ក្រុម​អេវ៉ឺតុន

ក្នុងការនាំមុខ ៩ពិន្ទុរបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) នៅក្នុង តារាងព្រីមែ លីក (Premier League) បានធ្វើឲ្យក្រុមនេះមានភាពជោគជ័យយ៉ាងខ្លាំងក្នុងការ ប្រជែងជាមួយក្រុមធំៗដទៃទៀត។ ប៉ុន្តែក្រុមអេវ៉ឺតុន (Everton) ដែលកំពុងតែស្វែងរករតំណែង ឆែមពាន លីក (Champions League) នឹងត្រូវធ្វើដំណើរ មកទឹកដី អូលត្រា ហ្វដ (Old Trafford កីឡាដ្ឋានរបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត) នៅថ្ងៃអាទិត្យខាងមុខនេះ ដែលពួកគេធ្លាប់បាន ទទួលជ័យជំនះ​ម្តងរួចមកហើយ កាលពីខែសីហា កន្លងទៅ។


លោកហ្វឺកឺសិន អាឡេច គ្រូបង្ហាត់របស់ក្រុម ម៉ែនឆេស្ទើ។

ប្រិយមិត្តរបស់ក្រុមអេវ៉ឺតុន នឹងរីករាយបើក្រុមរបស់គេអាចរំកិលពីលេខ៥ ទៅកាន់លេខបួន បើទោះបីជាមិនអាច​ប្រៀប​ធៀបទៅនឹង ម៉ែនឆេស្ទើ យូណៃធីត និងម្ចាស់ជើងឯក ម៉ែនឆេស្ទើ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...