Posts tagged as "Champions League"

លីវើភូល លត់ ព័រតូ ដល់​ផ្ទះ ៥-០

លីវើភូល លត់ ព័រតូ ដល់​ផ្ទះ ៥-០

ក្រុម លីវើភូល (Liverpool) បានលត់ក្រុមម្ចាស់ផ្ទះ ព័រតូ (Porto) យ៉ាងធ្ងន់ធ្ងរ ក្នុងពិន្ទុ ៥-០។ ក្រុមបាល់ទាត់ មកពីប្រទេសអង់គ្លេស បានធ្វើឲ្យក្រុមបាល់ទាត់ របស់ប្រទេសព័រទុយហ្គាលមួយនេះ សឹងតែចាកចេញទាំងស្រុង ពីការប្រកួតដណ្ដើមជើងឯកអ៊ឺរ៉ុប ដោយមិនចាំបាច់ ទៅប្រកួតជាលើកទីពីរ នៅក្នុងផ្ទះរបស់ក្រុម លីវើភូល វិញផងទេ។

គ្រាប់បាល់ទាំងប្រាំគ្រាប់ មានបីគ្រាប់រកបាន ដោយកីឡាករ «Mané» មួយគ្រាប់របស់កីឡាករ «Salah» និងមួយគ្រាប់ទៀត រកបានដោយកីឡាករ «Firmino»។

បើក្រុម ព័រតូ ចង់ឡើងទៅវគ្គ១/៤ផ្ដាច់ព្រ័ត្រ ជាបន្តទៀត ក្រុមនេះត្រូវរកគ្រាប់បាល់ ៥ទៅ៦គ្រាប់ ឲ្យបានឈ្នះក្រុម លីវើភូល ក្នុងការប្រកួត«ត្រឡប់» នៅឯកីឡាដ្ឋានរបស់ក្រុម លីវើភូល នាបីសប្ដាហ៍ខាងមុខ៕

» ទស្សនាឡើងវិញ ពីការសង្ខេបនៃការប្រកួតរវាងក្រុម ព័រតូ និងក្រុម លីវើភូល៖

រៀលម៉ាឌ្រីត វិលមកវិញ ឲ្យមេរៀនឲ្យក្រុមប៉ារីស ៣-១

រៀលម៉ាឌ្រីត វិលមកវិញ ឲ្យមេរៀនឲ្យក្រុមប៉ារីស ៣-១

បើទោះជាក្រុមប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) បានរកគ្រាប់បាល់ បានមួយគ្រាប់មុន (នាទីទី៣៣) ក៏ដោយ តែក្រុមប៉ារីស នៅមានចំណុចខ្វះខាតជាច្រើន ដើម្បីយកឈ្នះក្រុមរៀលម៉ាឌ្រីត (Real Madrid) ដែលកាន់កាប់តំណែង ជាជើងឯកអ៊ឺរ៉ុប «Champions League» នៅក្នុងដៃ និងដែលពោរពេញ ដោយបទពិសោធន៍នោះឡើយ។

កង្វះបទពិសោធន៍ បានបង្ហាញយ៉ាងច្បាស់ នៅក្នុងបរាជ័យរបស់ក្រុម ប៉ារីស នៅក្នុងការប្រកួតដ៏ធំមួយនេះ។ ក្រុម រៀល រកបានគ្រាប់បាល់ស្មើមកវិញ នៅនាទីចុងក្រោយ ដោយសារកីឡាករ «Lo Celso» របស់ក្រុមប៉ារីស បានយកដៃទាញកីឡាករ «Kroos» របស់ក្រុម រៀល បណ្ដាលឲ្យអាជ្ញាកណ្ដាល ផ្លុំកញ្ចែពិន័យ ឲ្យកីឡាករ រ៉ូណាល់ដូ (Cristiano Ronaldo) ទាត់បាល់១១ម៉ែត្រ។

បន្ទាប់មកទៀត ពីរគ្រាប់ចុងក្រោយរបស់ក្រុមរៀល រកបាននៅចុងបញ្ចប់នៃការប្រកួត (នាទីទី៨៣ និងនាទីទី៨៦) បង្ហាញថា ក្រុមប៉ារីសបាត់ការផ្ចង់អារម្មណ៍ នៅក្នុងការប្រកួត ឬអាចជាកំហុស [...]

រៀល-ប៉ារីស៖ ជាង​៨ម៉ឺន​ទស្សនិកជន និង​៨០០​អ្នក​កាសែត ក្នុង​កីឡាដ្ឋាន

រៀល-ប៉ារីស៖ ជាង​៨ម៉ឺន​ទស្សនិកជន និង​៨០០​អ្នក​កាសែត ក្នុង​កីឡាដ្ឋាន

 ការប្រកួត«ទៅ» រវាងក្រុម រៀលម៉ាឌ្រីត (Real Madrid) និងក្រុម ប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) វគ្គ១/៨ផ្ដាច់ព្រ័ត្រ ក្នុងក្របខណ្ឌជើង​ឯកអ៊ឺរ៉ុប (Champions League) នឹងប្រព្រឹត្តិទៅ ក្នុងប៉ុន្មានម៉ោងខាងមុខ ក្នុងយប់ថ្ងៃទី១៣ ខែកុម្ភៈនេះ នាកីឡាដ្ឋាន «Santiago-Bernabeu» នៃរាជធានី ម៉ាឌ្រីត ប្រទេសអេស្ប៉ាញ។ ការប្រកួតដែលបណ្ដាអ្នកនិយមបាល់ទាត់ នៅជុំវិញពិភពលោកទន្ទឹងរង់ចាំនេះ នឹងប្រព្រឹត្តិទៅ ក្រោមក្រសែរភ្នែកទស្សនាផ្ទាល់ នៅនឹងកីឡាដ្ឋាន ចំនួន៨១ ០០០នាក់ ដោយមានការពារសុវត្ថិភាព ពីកងកម្លាំងនគរបាល ចំនួន ១៨០០នាក់។

សម្រាប់នៅក្រៅកីឡាដ្ឋានវិញ ជំនួបរវាងក្រុមបាល់ទាត់​យក្សទាំងពីរ ជាការប្រកួតដ៏កម្រមួយ ដែលក្រុមអ្នកនិយមបាល់ទាត់ ដាក់ទំងន់យ៉ាងខ្លាំង ថាជាការប្រកួត រវាងកំពូល​តារា​បាល់ទាត់​ទាំងឡាយ ដែលកំពុងទាត់ ឲ្យក្រុមបាល់ទាត់ទាំងពីរ ដូចជាកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) និងកីឡាករ [...]

ណីម៉ា នាំ​ជ័យជំនះ​ឲ្យ​ក្រុម​ប៉ារីស មុន​ទៅ​ជួប រៀលម៉ាឌ្រីត

ណីម៉ា នាំ​ជ័យជំនះ​ឲ្យ​ក្រុម​ប៉ារីស មុន​ទៅ​ជួប រៀលម៉ាឌ្រីត

បើកីឡាករសំខាន់មួយចំនួន ត្រូវបានរក្សាទុក ដើម្បីយកកម្លាំងសម្រាប់ការប្រកួតធំ នៅថ្ងៃពុធខាងមុខនោះ សម្រាប់កីឡាករ ណីម៉ា (Neymar) វិញ ហាក់ដូចជា​ មិនបានថមថយកម្លាំង​អ្វីសោះ។ បួនថ្ងៃមុនជំនួបជាមួយក្រុម រៀលម៉ាឌ្រីត (Real Madrid) ក្រុមប៉ារីស (Paris Saint Germain) ត្រូវជួបជាមួយក្រុម ទូលូស្ស៍ ក្នុងល្ងាចថ្ងៃសៅរ៍នេះ ដែលជាការប្រកួត ក្របខណ្ឌជើងឯកបូកពិន្ទុ «Ligue 1» នៃប្រទេសបារាំង ខណៈគ្រាប់បាល់តែមួយគ្រាប់ ដែលធ្វើឲ្យក្រុមប៉ារីស ទទួលបានជ័យជំនះ ជាគ្រាប់បាល់រកបានដោយកីឡាករ ណីម៉ា នេះតែម្ដង។

និយាយឲ្យចំទៅ គ្រប់ក្រុមបាល់ទាត់ ដែលត្រូវជួបជាមួយក្រុមប៉ារីស ទោះនៅក្នុងក្របខណ្ឌជាតិ ឬក្របខណ្ឌអ៊ឺរ៉ុបក្ដី សុទ្ធតែបានត្រៀមនូវ យុទ្ធសាស្ត្រដ៏ខ្លាំងក្លា ដើម្បីទប់ជាមួយក្រុមបាល់ទាត់ ដែលជាប់ចំណាត់ថ្នាក់លើគេ នៅក្នុងប្រទេសបារាំង។ ក្រុមទូលូស្ស៍ក៏មិនខុសពីគេដែរ។ ការបណ្ដើរបាល់របស់បណ្ដាកីឡាករក្រុមប៉ារីស ទៅរកទីរបស់គូប្រកួត [...]

កីឡាការិនី​ដល់​ទៅ​៣នាក់ ហើយ​ទី​គ្មាន​អ្នក​ចាំ​ទៀត តែ...

កីឡាការិនី​ដល់​ទៅ​៣នាក់ ហើយ​ទី​គ្មាន​អ្នក​ចាំ​ទៀត តែ...

ពិភពបាល់ទាត់ ពិតជាមិនមេត្តា ដល់កីឡាការិនីទាំងបីនាក់ នៃក្រុម «Gintra» របស់ប្រទេសលីទូអានី មែន។ នៅចំពោះក្រុម បាសឺឡូន (FC Barcelone) ដ៏ខ្លាំងក្លា ក្នុងការប្រកួត វគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ ក្របខណ្ឌ «Champions League» ផ្នែកបាល់ទាត់ស្ត្រី ក្រុមកីឡាការិនីខ្សែប្រយុទ្ធទាំងបីរូប របស់ក្រុម «Gintra» បានខិតខំស្វែងរកគ្រាប់បាល់ ដោយព្យាយាមគ្រប់បែបយ៉ាង ដើម្បីបណ្ដើរបាល់ ដាច់​ពីខ្សែការពារ និងអ្នកចាំទី ហើយឡើងទៅជិតដល់ទី តែ... (ទស្សនាវីដេអូ ដោយផ្ទាល់ ដើម្បីដឹងពីហេតុការណ៍ដ៏អភ័ព)៖

[...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...