កីឡាការិនីដល់ទៅ៣នាក់ ហើយទីគ្មានអ្នកចាំទៀត តែ...
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៩ វិច្ឆិកា ២០១៧
- កែប្រែចុងក្រោយ: November 09, 2017
- ប្រធានបទ: បាល់ទាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពិភពបាល់ទាត់ ពិតជាមិនមេត្តា ដល់កីឡាការិនីទាំងបីនាក់ នៃក្រុម «Gintra» របស់ប្រទេសលីទូអានី មែន។ នៅចំពោះក្រុម បាសឺឡូន (FC Barcelone) ដ៏ខ្លាំងក្លា ក្នុងការប្រកួត វគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ ក្របខណ្ឌ «Champions League» ផ្នែកបាល់ទាត់ស្ត្រី ក្រុមកីឡាការិនីខ្សែប្រយុទ្ធទាំងបីរូប របស់ក្រុម «Gintra» បានខិតខំស្វែងរកគ្រាប់បាល់ ដោយព្យាយាមគ្រប់បែបយ៉ាង ដើម្បីបណ្ដើរបាល់ ដាច់ពីខ្សែការពារ និងអ្នកចាំទី ហើយឡើងទៅជិតដល់ទី តែ... (ទស្សនាវីដេអូ ដោយផ្ទាល់ ដើម្បីដឹងពីហេតុការណ៍ដ៏អភ័ព)៖
នៅទីបញ្ចប់ នៃការប្រកួត ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃទី៨ ខែវិច្ឆិកាម្សិលម៉ិញ ក្រុមបាសា របស់ប្រទេសអេស្ប៉ាញ ទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់ ពីលើក្រុមបាល់ទាត់ស្ត្រីអាវលឿង ក្នុងពិន្ទុ៦ ទល់នឹង០។ ប៉ុន្តែហេតុការណ៍ នៃការខកខាន មិនបានទាត់បញ្ចូលទី ខាងលើរបស់ក្រុម «Gintra» ពិតជាពិបាកនឹងទទួលយកណាស់ សម្រាប់ក្រុមទាំងមូល។ វាជាការខកខាន ដែលមកដល់ពេលនេះ មិនធ្លាប់កើតមាន ក្នុងប្រវត្តិបាល់ទាត់... ឬយ៉ាងហោចណាស់ នៅក្នុងក្របខណ្ឌ «Champions League» ផ្នែកបាល់ទាត់ស្ត្រី៕
» វីដេអូទាំងមូល នៃការប្រកួតរវាងក្រុមទាំងពីរ៖