លីវើភូល លត់ ព័រតូ ដល់ផ្ទះ ៥-០
កីឡាករក្រុម លីវើភូល អបអរគ្រាប់បាល់របស់ផងខ្លួន នៅចំពោះក្រុម ព័រតូ នៅយប់ថ្ងៃទី១៤ ខែកុម្ភៈនេះ។ (រូបថតលើទ្វីសធើរ)
Loading...
- ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី១៤ កុម្ភៈ ២០១៨
- កែប្រែចុងក្រោយ: February 15, 2018
- ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុម លីវើភូល (Liverpool) បានលត់ក្រុមម្ចាស់ផ្ទះ ព័រតូ (Porto) យ៉ាងធ្ងន់ធ្ងរ ក្នុងពិន្ទុ ៥-០។ ក្រុមបាល់ទាត់ មកពីប្រទេសអង់គ្លេស បានធ្វើឲ្យក្រុមបាល់ទាត់ របស់ប្រទេសព័រទុយហ្គាលមួយនេះ សឹងតែចាកចេញទាំងស្រុង ពីការប្រកួតដណ្ដើមជើងឯកអ៊ឺរ៉ុប ដោយមិនចាំបាច់ ទៅប្រកួតជាលើកទីពីរ នៅក្នុងផ្ទះរបស់ក្រុម លីវើភូល វិញផងទេ។
គ្រាប់បាល់ទាំងប្រាំគ្រាប់ មានបីគ្រាប់រកបាន ដោយកីឡាករ «Mané» មួយគ្រាប់របស់កីឡាករ «Salah» និងមួយគ្រាប់ទៀត រកបានដោយកីឡាករ «Firmino»។
បើក្រុម ព័រតូ ចង់ឡើងទៅវគ្គ១/៤ផ្ដាច់ព្រ័ត្រ ជាបន្តទៀត ក្រុមនេះត្រូវរកគ្រាប់បាល់ ៥ទៅ៦គ្រាប់ ឲ្យបានឈ្នះក្រុម លីវើភូល ក្នុងការប្រកួត«ត្រឡប់» នៅឯកីឡាដ្ឋានរបស់ក្រុម លីវើភូល នាបីសប្ដាហ៍ខាងមុខ៕
» ទស្សនាឡើងវិញ ពីការសង្ខេបនៃការប្រកួតរវាងក្រុម ព័រតូ និងក្រុម លីវើភូល៖