ក្នុងមួយឆ្នាំ អ៊ឺរ៉ុបបាត់បង់១៦២ពាន់លានដុល្លារ នឹងអំពើពុករលួយ
ប្រសិនបើសហគមន៍អ៊ឺរ៉ុបតែងតែចង្អុលដាក់គេឯង ពីផលប៉ះពាល់នៃអំពើពុករលួយនោះ តែសហគមន៍អ៊ឺរ៉ុបខ្លួនឯងក៏កំពុងតែវិលក្បុងដូចគ្នាដែរ ពីបញ្ហាទាក់ទងនឹងអំពើពុករលួយប្រព្រឹត្តិដោយរដ្ឋសមាជិក ដែលធ្វើឲ្យទឹកប្រាក់ចំនួន១៦២ពាន់លានដុល្លារ បានខាតបង់ក្នុងមួយឆ្នាំៗ។
លោកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រូម ស្នងការអឺរ៉ុប ទទួលបន្ទុកខាងកិច្ចការផ្ទៃក្នុង ថ្ងែងកាលពីថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត Maxppp)
ពុករលួយ - របាយការណ៏មួយស្តីពីការប្រឆាំងអំពើពុករលួយ ចេញផ្សាយដោយសារពត៌មានជាគេហទំព័រមួយ មានឈ្មោះថា ថាម វើយ (Time World) បានបញ្ជាក់ពីការបាត់បង់ទឹកប្រាក់ ចំនួន១៦២ពាន់លានក្នុងមួយឆ្នាំ ទៅលើសមាជិកចំនួន២៨ប្រទេសក្នុងសហគមអ៊ឺរ៉ុប ដោយសារអំពើពុករលួយ។ គេហទំព័រដដែល [...]