អ្នកប្រាជ្ញ​អារ៉ាប់​បី​រូប ហ៊ាន​ងើប​ប្រឆាំង​អំពើ​ពុក​រលួយ ក្នុង​បុរេកាល

បើទោះជាមនុស្សជាច្រើនមិនស្រឡាញ់អំពើពុករលួយពិតមែន ដោយមានទាំងមេរៀនវិនាសកម្មជាច្រើន និយាយពីបទពិសោធន៏នៃអំពើនេះក្តី ប៉ុន្តែភាពលោភលន់នៃមនុស្សមួយចំនួន បានប្រព្រឹត្តិអំពើនេះ និងធ្វើឲ្យវាបានកើតឡើងជាដដែលៗ មិនចេះចប់មិនចេះហើយ។ មនុស្សខ្លះទៀតក្នុងពិភពលោក បានចាត់ទុកថា អំពើពុករលួយ ជារឿងសាមញ្ញថែមទៀតផង។
Loading...
  • ដោយ: ក. សេងហុង
  • កែប្រែចុងក្រោយ: December 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជាមនុស្សជាច្រើនមិនស្រឡាញ់អំពើពុករលួយពិតមែន ដោយមានទាំងមេរៀនវិនាសកម្មជាច្រើន និយាយ​ពីបទពិសោធន៏នៃអំពើនេះក្តី ប៉ុន្តែភាពលោភលន់នៃមនុស្សមួយចំនួន បានប្រព្រឹត្តិអំពើនេះ និងធ្វើឲ្យវាបាន​កើត​ឡើងជាដដែលៗ មិនចេះចប់មិនចេះហើយ។ មនុស្សខ្លះទៀតក្នុងពិភពលោក បានចាត់ទុកថា អំពើពុករលួយជា​រឿង​សាមញ្ញថែមទៀតផង។


រូបជំនួស បង្ហាញពីការអានអក្សររបស់អ្នកសិក្សាជាតិអារ៉ាប់មួយរូប។ (រូបថត ឯកសារ)

អំពើពុករលួយ - ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានមនុស្សជាច្រើន បានបដិសេធដោយចេញមុខ មិនប្រព្រឹត្តិអំពើពុករលួយ ដោយរាប់បញ្ចូលទាំងអ្នកប្រាជ្ញ បណ្ឌិតវិទូគ្រប់សញ្ជាតិ គ្រប់សម័យកាលនោះផង។ អ្នកខ្លះពីក្នុងចំណោមនោះ អ្នក​ប្រាជ្ញ បណ្ឌិតវិទូខ្លះបានព្យាយាមប្រឆាំងនឹងអំពើមួយនេះ រហូតដល់មានអ្នកបាត់បង់ជីវិត និងទ្រព្យសម្បិត្ត​ដោយ​សារ​អំពើនេះ ថែមទៀត។

សៀវភៅមួយដែលមានចំណងជើងថា «សង្គមសាស្រ្ត នៃបញ្ហាពុករលួយ» ដែលបានចេញផ្សាយ តាំងខែកញ្ញា ឆ្នាំ​១៩៧២ ដោយលោក ប៉ាន សុធី និងត្រូវបានរៀបចំចងក្រងឡើងវិញ ដោយលោក យឹម សេរីរដ្ឋា នោះ បានលើក​មក​បង្ហាញ នូវប្រវត្តិនៃអ្នកប្រាជ្ញ«អារ៉ាប់»មួយចំនួនខាងក្រោម ដែលបានផ្សងនឹងគ្រោះថ្នាក់ រហូតដល់ស្លាប់​បាត់​បង់​ជីវិត ប៉ុន្តែបានបំពេញបុព្វហេតុ ក្នុងការក្រោកឈរប្រឆាំងនឹង«អំពើពុករលួយ»នេះ។

១. លោក ហង ដាល (Iman Abbad Ibn Hanbal, 780 - 855)
អ្នកប្រាជ្ញជាតិអារ៉ាប់រូបនេះ បានប្រកែក មិនព្រមទ ទួលតំណែងជាចាងហ្វាងតុលាការនោះទេ។ លោក​មិនព្រម​ទទួល​រង្វាន់ ឬអំណោយ​ពីស្តេចទេ។ លោកបានមានប្រសាសន៏ថា លោកសប្បាយចិត្ត នៅពេលដែលលោក​គ្មាន​ប្រាក់«សំណូក»មួយកាក់ ក្នុងហោប៉ៅ។ ទីបំផុត លោក ហងដាល ត្រូវបានស្តេច កាលីប (Calip Mamun) យក​ទៅដាក់គុក និងធ្វើទារុណកម្មដល់ស្លាប់។

២. លោក តូរី (Sufyan Thawri, 716 - 778)
អ្នកប្រាជ្ញអារ៉ាប់រូបនេះ បានខំរត់គេចពួនរហូតដល់ស្លាប់ខ្លួន ព្រោះខ្លាចគេបង្ខំ ឲ្យធ្វើជាចាងហ្វាងកាត់សេចក្តី។ លោកមិនព្រមទទួលតំណែង ជាចាងហ្វាង ថ្វីបើគេយកទៅវាយដំ បង្ខំ យ៉ាងណាក៏ដោយ។

៣. លោក កាល់ឌុន (Abdul Rahman Ibu Khanldun,1332 - 1046)
សង្គមវិទូល្បីល្បាញអារ៉ាប់ និងជាមន្ត្រីជាន់ខ្បស់ ដែលមានបទពិសោធន៏ក្នុងការគ្រប់គ្រង់ប្រទេស។ ត្រូវបាន​ទទួល​រងផ្តន្ទាទោសពី រដ្ឋាភិបាល ព្រោះលោកបានធ្វើការសិក្សាពីរឿងពុករលួយ និងបានលាតត្រដាងនូវអំពើអាក្រក់ទាំង ប៉ុន្មានដែលមន្ត្រីជាន់ខ្ពស់ បានប្រព្រឹត្តក្នុងពេលលោកកំពុងកាន់តំណែងនោះ។ ក្នុងពេលលោកបាន កាន់តំណែង ជាចៅក្រមខ្ពស់បំផុត លោកបានខិតខំតាក់តែងច្បាប់ដើម្បីប្រឆាំង និងបំបាត់អំពើពុករលួយ។ ទីបំផុត ត្រូវរដ្ឋាភិបាល​បង្ខំឲ្យចេញពីមុខតំណែង។

ចុងក្រោយលោកត្រូវបានគេយកទៅដាក់គុក ព្រមទាំងរឹបអូសទ្រព្យសម្បតិ្តរបស់លោកទាំងអស់។

ក្នុងនោះ សៀវភៅខាងលើក៏បានរៀបរាប់ផងដែរ ពីវីរៈជនមួយចំនួនទៀត ដែលហ៊ានប្រឆាំងនឹង​អំពើ​ពុក​រលួយ ដូចជាលោក វាំង អាន់ស៊ី (Wang An Shih, 1021-1086) លោក វាំង ហ្វូស៊ី (wang fu shie, 1919-1962) លោក ជូ ចេងប៉ូ (Chu Cheng Po, ) លោក គូរូ (Henry David Thoreau, 1817-1862) និងលោក គន្ឋី (Mahatma Gandhi , 1869-1948) ជាដើម។

សម្រាប់អ្នកប្រាជ្ញនិងអ្នកចេះដឹងផ្សេងៗទៀត ដែលបានបង្ហាញពីទ្រឹស្តីទស្សនៈរបស់ខ្លួន មួយចំនួននោះ ប្រិយមិត្ត​អាចស្វែងរកបានតាមរយៈខ្សែភ្ជាប់នេះ។ តាមរយៈទស្សនៈទាំងនេះ បានបង្ហាញថា ពួកគាត់សុទ្ធតែខិតខំតស៊ូ ទោះតាមរយៈជាសំណេរក៏ដោយ ដើម្បីប្រឆាំងនឹងអំពើពុករលួយ។ ដោយសារអំពើពុករលួយ ជនប្រព្រឹត្តិកំហុស​ទាំងនោះអាចធ្វើឲ្យប្រទេសជាតិ «រលំរលាយ»បាន ដូចនៅក្នុងករណីប្រវត្តិ«ប្រាក់ឌួង» ក្នុងសម័យកាល​បន្ទាយ​លង្វែក​របស់ប្រទេសកម្ពុជាជាដើម៕

---------------------------
ដោយ៖ ក. សេងហុង - ថ្ងៃ០៣ ខែធ្នូ ឆ្នាំ ២០១៣
រក្សាសិទ្ឋដោយ៖ ទស្សនាវដ្តីមនោរម្យព័រអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...