ឡេណូវ៉ូ ជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីសាមស៊្សុង និងអ័បផល
អាជីវកម្មទូរស័ព្ទដៃវ៉ៃឆ្លាត របស់ក្រុមហ៊ុន ឡេណូវ៉ូ (Lenovo) កាន់តែមានភាពរីកចំរើនខ្លាំងឡើងៗ ខណៈដែលមាន កំណើនរហូតដល់ ១៣១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ តាមការស្រាវជ្រាវចុងក្រោយបង្អស់មកពីប្រភពកាណាឡាយ (Canalys) បានឲ្យដឹងថា ក្រុមហ៊ុនចិន ឡេណូវ៉ូ ជាក្រុមហ៊ុនធំលំដាប់ទី៣ នៅលើពិភពលោកនាពេលបច្ចុប្បន្ន។
ទូរស័ព្ទទំនើបមួយរបស់ឡេណូវ៉ូ។ (រូបថត digitaltrends.com)
ក្រុមហ៊ុនផលិតកុំព្យូទ័រដ៏ធំមួយនេះ បានលក់ចេញទូរស័ព្ទដៃស៊េរីទំនើបៗបាន ១១.៣លានគ្រឿង ខណៈដែលក្រុមហ៊ុន អ័បផល (Apple) ចំណាត់ថ្នាក់លេខ២ លក់បាន ៣១លានគ្រឿង និងចំណាត់ថ្នាក់លេខ១ ក្រុមស៊ាំស្ស៊ុង (Samsung) លក់ បានច្រើនដាច់គេ រហូតដល់ ៧៥.៦លានគ្រឿងនៅលើពិភពលោក។
នៅក្នុងប្រទេសចិន ឡេណូវ៉ូបានក្លាយជាក្រុមហ៊ុនផលិតទូរស័ព្ទដៃធំលំដាប់ទី២ [...]