សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើឲ្យដក ហោ ណាំហុង ពីតំណែង
បន្ទាប់ពីលិខិត ចុះថ្ងៃទី៤ ខែឧសភា របស់រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ហោ ណាំហុង ដែលបានឆ្លើយតប ទៅរដ្ឋសភាជាតិ ថាមានពលរដ្ឋកម្ពុជា រំលោភបំពានយកទឹកដីវៀតណាមនោះមក ប្រតិកម្មជាច្រើន បានធ្លាក់ចុះមកជាបន្តបន្ទាប់។ នៅព្រឹកថ្ងៃទៅ៧ ខែឧសភានេះ សហព័ន្ធមួយឈ្មោះ សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ដែលមានលោក ម៉ៅ ពិសេស ជាប្រធាន បានចេញសេចក្តីថ្លែងការណ៍ ជាបន្ទាន់ ស្នើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដកតំណែងលោក ហោ ណាំហុង ពីរដ្ឋមន្ត្រីក្រសួងការបរទេស ដោយសហព័ន្ធនេះ បានយល់ឃើញថា លោក ហោ ណាំហុង មិនបានគោរពច្បាប់រដ្ឋធម្មនុញ្ញ និងអសមត្ថភាព ក្នុងការងារ។
ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ម៉ៅ ពិសេស បានធ្វើការពន្យល់ ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដោយលំអិតលើពាក្យ «មិនគោរពច្បាប់រដ្ឋធម្មនុញ្ញ» និង«អសមត្ថភាព»ក្នុងការងារ ឲ្យដឹងថា ក្នុងនាមជាមន្រ្តីរាជការរបស់រដ្ឋ ជាអ្នកបំរើឲ្យជាតិ និងប្រជាពលរដ្ឋ [...]