កំណត់ទូតរឿង«ព្រំដែន»៖ ហោ ណាំហុង ចង់ស្ដារមុខ?
បន្ទាប់ពីករណី វៀតណាមចូលមក បាញ់ថ្នាំសម្លាប់ដំណាំ ពលរដ្ឋខ្មែរ នៅខេត្តត្បូងឃ្មុំ រួច រដ្ឋាភិបាលលោក ហ៊ុន សែន ដែលមានលោក ហោ ណាំហុង ជារដ្ឋមន្ត្រីការបរទេស បានលោត មួយជំហានយ់ាងវែង។ ជំហានដ៏វែងនោះ គឺការផ្ញើរកំណត់ទូត ពីករណីវិវាតព្រំដែនថ្មីមួយ នៅផ្នែកឦសាននៃប្រទេស តវ៉ាទៅប្រទេសវៀតណាម ខុសពីករណីវិវាតព្រំដែនមុន នៅខេត្តត្បូងឃ្មុំ ដែលលោក ហោ ណាំហុង បានអះអាងថា ពលរដ្ឋកម្ពុជាបានឈ្លានពាន ទៅដាំដំណាំ នៅក្នុងទឹកដីវៀតណាម។
ជម្លោះព្រំដែនថ្មីនោះ កើតឡើងនៅក្នុងតំបន់មួយ ដែលបើតាមរដ្ឋាភិបាល ជា«តំបន់ស» មិនមែនជាទឹកដី របស់ប្រទេសណាឡើយ តែបើតាមក្រុមប្រឆាំង ថានោះគឺជាទឹកដីកម្ពុជា ស្ថិតក្នុងខេត្តរតនៈគីរី។ កងកម្លាំងចម្រុះស្រុកអូរយ៉ាដាវ ខេត្តរតនៈគីរី សហការជាមួយកងកម្លាំងសមត្ថកិច្ច វរៈការពារព្រំដែនគោក របស់កម្ពុជា បានចុះពិនិត្យ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ហើយបានរកឃើញថា ស្រះទឹកចំនួន៥កន្លែង (មានទំហំមិនតូចជាង [...]