សុខ ទូច ប្រតិកម្មតប អ៊ុំ ដារ៉ាវុធ រឿងព្រះរាជានិងអាជីវកម្មនយោបាយ
«បញ្ញាវន្តជាង២០០នាក់នេះ ប្រហែលជាស្គាល់ប្រវត្តិសាស្រ្តមិនចាញ់លោក អ៊ុំ ដារ៉ាវុធ ប៉ុន្មានទេ បញ្ញាវន្តក៍មិនដែលយកអ្នកនយោបាយ មកធ្វើអាជីវកម្មទេ មានតែអ្នកនយោបាយទេ ដែលយកបញ្ញាវ័ន្តទៅធ្វើអាជីវកម្មនយោបាយរបស់ខ្លួន» នេះជាការលើកឡើងរបស់លោក សុខ ទូច ដើម្បីប្រតិកម្មដោយផ្ទាល់ទៅ លោក អ៊ុំ ដារ៉ាវុធ មន្ត្រីព្រះបរមរាជវាំងបន្ទាប់ពីមន្ត្រីរូបនេះ ថ្លែងថាកុំត្រូវយកព្រះរាជាឡូកឡំក្នុងរឿងនយោបាយ កាលពីថ្ងៃទី២០ ខែមករាកន្លងមក។
រូបថតអនុស្សាវរីយ៍នៃការបើកនិតិកាលថ្មីនៃរដ្ឋសភាដែលមានអ្នកតំណាងរាស្ត្រចូលរួមតែពីគណបក្សមួយ នៅកម្ពុជាថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.vary)
នយោបាយកម្ពុជា - លើទំព័រហ្វេសប៊ុកផ្លូវការ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ [...]