កម្ពុជា៖ ទណ្ឌិត៥៥៥នាក់ អាចនឹងត្រូវលើកលែង និងបន្ថយទោស
ទណ្ឌិតសរុបចំនួន៥៥៥ នាក់ នៅទូទាំងប្រទេស ត្រូវបានក្រសួងយុត្តិធម៌ បានស្នើរសុំទៅព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោស និងបន្ទូរបន្ថយទោស នៅក្នុងពិធីចូលឆ្នាំប្រពៃណីខ្មែរ ដែលនៅក្នុងប្រតិទិនបានកំណត់ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ខែមេសា។
ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុន្នី ទ្រង់គ្រងរាជបល្ល័ង្គ ក្នុងរាជាណាចក្រទីពីរនៃកម្ពុជា។
ប្រព័ន្ធយុត្តិធម៌ - លោក សម ប្រជាមានិត នាយកខន្ទកាល័យក្រសួងយុត្តិធម៌ បានថ្លែងឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានស្នើរសុំព្រះមហាក្សត្រព្រះរាជទានលើកលែងទោស និងបន្ទូរបន្ថយទោស ដល់ទណ្ឌិតទូទាំងប្រទេស សរុបចំនួន ៥៥៥ នាក់ បន្ទាប់ពីពិនិត្យ [...]