អ្នកវិភាគ៖ រដ្ឋាភិបាលលោក ហ៊ុន សែន ដើរដល់ផ្លូវទាល់ច្រកហើយ
អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលរដ្ឋសភា និងរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន បានកើតឡើងក្នុងនីតិកាលទី ៥ នេះ។អ្នកវិភាគនយោបាយនៅកម្ពុជា មានលោកបណ្ឌិត កែម ឡី ជាដើម បានអះអាងថា រដ្ឋាភិបាលថ្មីនេះ មិនសូវទទួលបានការស្វាគមន៍ ពីសំណាក់សហគមន៍អន្តរជាតិនោះទេ ហើយថា ពេលនេះគណបក្សប្រជាជនកម្ពុជា បានដើរដល់ផ្លូវទាល់ច្រកហើយ។
លោក ហ៊ុន សែន នៅមន្ទីររដ្ឋសភាថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
រាជធានីភ្នំពេញ - ព្រឹត្តិការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងពីឆ្នាំ ១៩៩៣ ដែលគេបានឲ្យឈ្មោះប្រទេសកម្ពុជាថា ជាប្រទេសកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស។ ព្រឹត្តការណ៍នយោបាយទាំងនោះ បានកើតឡើងនៅក្នុងសង្គមកម្ពុជា [...]