អ៊ិត សំហេង៖ កម្ពុជាកំពុងមានកំណើនទីផ្សារការងារ និងខ្វះពលករ
បន្ទាប់ពីអះអាងយល់ស្របតាមអង្គការពលកម្មអន្តរជាតិ () ថាចំនួនអ្នកគ្មានការងារនៅកម្ពុជាមានចំនួនត្រឹមតែ ០,៣% ប៉ុណ្ណោះ នៅថ្ងៃទី១៣ ខែមិថុនានេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ របស់ប្រទេសកម្ពុជា បានថ្លែងទៅកាន់ពលករ-កម្មករដែលត្រូវបានអាជ្ញាធរថៃ ក្រោមរបបគ្រប់គ្រងយោធាថ្មី ចាប់បញ្ជូនមកប្រទេសកម្ពុជាវិញ ថាកម្ពុជាកំពុងមានកំណើនទីផ្សារការងារ និងខ្វះពលករ។
រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា លោក អ៊ិត សំហេង កាលពីថ្ងៃបុណ្យការងារ ទី១ ខែឧសភា ឆ្នាំ២០១៤។ (រូបថតក្រសួងការងារ)
ការងារ - រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា លោក អ៊ិត សំហេង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ នេះបានទទូចដល់ពលករកម្ពុជា គប្បីកុំត្រលប់ទៅធ្វើការដោយខុសច្បាប់ នៅប្រទេសថៃ។ [...]