ច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មត្រូវបានពិនិត្យ ខណៈជនរងគ្រោះប្រកាសប្រឆាំងកឹម សុខា
រដ្ឋសភាបានបញ្ជូនសេចក្តីស្នើរច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ជូនគណៈកម្មការនីតិកម្មនិងយុត្តិធម៌ពិនិត្យសិក្សាររូចហើយ ខណៈជនរងគ្រោះក្នុងរបបខ្មែរក្រហម នៅគុកទូលស្លែងបានចេញ សេចក្តីថ្លែងការណ៍ចំនួនពីរផ្សេងគ្នា ប្រឆាំងលោក កឹម សុខា។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងបាតុកម្មខែមេសាឆ្នាំ២០១៣។
ក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអិចិន្ត្រៃយ៍រដ្ឋសភា ថ្ងៃទី៣១ខែឧសភា អគ្គលេខាធិការរដ្ឋសភា បានឯកភាពប្រគល់ សេចក្តីស្នើរច្បាប់ស្តីពីការប្រឆាំង ការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ [...]