ឧក្រិដ្ឋកម្មរបស់របបកូរ៉េខាងជើង ដូចក្នុងរបបខ្មែរក្រហម នៅកម្ពុជា
របបកុម្មុយនីស - ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តិដោយ របបក្រុមព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង មានលក្ខណៈប្រៀបបានទៅទៅ ឧក្រិដ្ឋកម្មប្រព្រឹត្តិដោយពួក ណាហ្សី ហ៊ីត្លែ និងរបបប្រកាន់ពូជសាសន៍ពណ៌សម្បុរ និងរបបប្រល័យពូជសាសន៍ប៉ុលពត។ នេះជាសេចក្ដីសន្និដ្ឋាយ៉ាងម៉ឺងម៉ាត់ របស់លោក ម៉ៃឃើល គៀប៊ី (Michael Kirby) នាយកគណកម្មាធិការស៊ើបអង្កេតមួយ របស់អង្គការសហប្រជាជាតិ (អ.ស.ប)។
លោក ម៉ៃឃើល គៀប៊ី បានថ្លែងនៅមុខក្រុមប្រឹក្សាសិទ្ធមនុស្ស របស់ អ.ស.ប យ៉ាងច្បាស់ៗថា «ប្រយុទ្ធប្រឆាំង នឹងអំពើយង់ឃ្នង របស់ពួកណាហ្សីនិយម ប្រកាន់ពណ៌សម្បុរ និងដូចពួកខ្មែរក្រហម ទាមទារឲ្យមានភាពខិតខំប្រឹងប្រែង ពីសំណាក់ប្រទេសមហាអំណាចធំៗក្នុងលោក»។ លោកបានបន្ថែមថា វាគឺជាកតព្វកិច្ចរបស់មនុស្សទាំងអស់គ្នា ក្នុងការប្រយុទ្ធប្រឆាំង នឹងការរំលោភសិទ្ធិមនុស្ស [...]