ទស្សនកិច្ចវប្បធម៌របស់ មីសែល អូបាម៉ា មានឥទ្ធិពលចំពោះស្ត្រីសកម្មជនដីធ្លី?
ក្រុមសហគមន៍ជំលោះដីធ្លីមាន បឹកក់ បុរីកីឡា និងព្រលានយន្តហោះ អេសអូអេស (SOS) បានជួបជុំគ្នា យកញត្តិទៅដាក់ នៅស្ថានទូតអាមេរិក នាព្រឹកថ្ងៃទី ១៣ ខែមីនានេះ ដើម្បីស្នើរសុំជួបពិភាក្សា ជាមួយលោកស្រី មីសែល អូបាម៉ា (Michelle Obama) អំពីបញ្ហាជំលោះដីធ្លី និងសកម្មជនមួយចំនួន ដែលកំពុងជាប់ពន្ធនាគារ ខណៈពេលដែលអ្នកស្រី មកធ្វើទស្សនកិច្ចវប្បធម៌ នៅកម្ពុជា ក្នុងថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមីនាខាងមុខ។
អ្នកស្រី ច្រាយ នីម តំណាងសហគមន៍បឹងកក់ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ការដែលក្រុមអ្នកស្រី ចង់ជួបពិភាក្សាជាមួយនឹងលោកស្រី មីសែល អូបាម៉ា ព្រោះចង់ឲ្យលោកស្រីជួយ យកបញ្ហារបស់ពួកគាត់ ទៅពិភាក្សាជាមួយនឹងថ្នាក់ដឹកនំាកម្ពុជា ដើម្បីធ្វើយ៉ាងណា ជួយជម្រុញការដោះស្រាយ បញ្ហាជំលោះដីធ្លី និងស្ត្រីសកម្មជនដីធ្លី ដែលកំពុងជាប់ពន្ធនាគារ ដូចជាអ្នកស្រី ទេព វន្នី លោកយាយ ម៉ាមី ជាដើម។ អ្នកស្រី ច្រាយ នីម បានិយាយថា [...]