ប្រតិកម្មរោងចក្រ SL ៖ ទទួលកម្មករ១៩នាក់វិញ ជាការប្រឆាំងនឹងតុលាការ
ភាពស្ងៀមស្ងាត់នៃការបញ្ជាក់ ពីគោលជំហររបស់ក្រុមហ៊ុនអេស អិល ចំពោះកម្មករក្រោយពីមានកិច្ចព្រមព្រៀងជាមួយគ្នា លើបញ្ហាប្រាំមួយចំណុចកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយគណកម្មការសម្រាប់ការដោះស្រាយ បញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា ជាអាជ្ញាកណ្តាល ជំរុញឲ្យកម្មករបន្តរធ្វើការបិទផ្លូវលេឋ៣៧១ ធ្វើកូដកម្មដោយអហិង្សា រហូតទាល់តែមានដំណោះស្រាយសមស្រប ស្មើភាព និងយុត្តិធម៌។
កងកម្លាំងសមត្ថកិច្ច ត្រូវបានដាក់ព័ទ្ធរោងចក្រ អេសអ៊ិល មិនឲ្យក្រុមកម្មករចូលទៅជិត។ (រូបថត MONOROOM.info/ O.Vary)
វិវាទការងារ - ចំណារអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញនូវគោលការណ៍ប្រាំចំណុច តម្រូវឲ្យថៅកែរោងចក្រ អេស អិល [...]