Posts tagged as "Ouvrier Khmer"

ជួន មុំថុល គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​សហជីព​កម្មករ​ទាំង​៦

ជួន មុំថុល គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​សហជីព​កម្មករ​ទាំង​៦

«បើកូនចៅខ្ញុំបាត់បង់ការងារ ខាងរោងចក្រមិនបើកប្រាក់ខែអោយ ខ្ញុំនឹងដឹកនាំកម្មករដែលមាន៦៤សហព័ន្ធ មាន​កម្មករប្រហែល៧០ម៉ឺន ធ្វើកូដកម្ម» នេះជាការលើកឡើងរបស់លោក ជួន មុំថុល ប្រធានសហភាព​ សហព័ន្ធ​​​សហ​ជីព​​ជាតិ​​​កម្ពុជា និងប្រធានសហជីពមន្ត្រី​រាជការកម្ពុជា ដែលលោកនឹងគ្រោងធ្វើបាតុកម្ម ប្រឆាំងនឹងតំណាងសហជីព​ទាំង​ប្រាំមួយ។


លោក ជួន មុំថុល ប្រធាន​សហភាពសហព័ន្ធ​​​សហ​ជីព​​ជាតិ​​​កម្ពុជា។ (រូបថត ឯកសារ)

ប្រាក់ខែកម្មករ - ខណៈបាតុកម្មកាន់តែរីករាលដាលធំឡើងៗ ស្របពេលដែលការចរចាទាមទារ របស់តំណាង​សហជីពទាំងប្រាំមួយ ក្នងការតម្លើងប្រាក់ខែគោល១៦០ដុល្លា មិនទាន់បានសម្រេចនោះ តំណាងសហជីព​ទាំង​នោះ បានប្រកាសថានឹងបន្តធ្វើមហាបាតុកម្ម តែក៏មានកម្មករមួយក្រុមទៀត ដឹកនាំដោយលោក ជួន [...]

អ៊ូ វីរះ៖ ភាគី​កម្មករ​និង​ថៅកែ គួរ​ជួប​ចចារ​គ្នា វាល្អជាង

អ៊ូ វីរះ៖ ភាគី​កម្មករ​និង​ថៅកែ គួរ​ជួប​ចចារ​គ្នា វាល្អជាង

ការបរាជ័យនៃជំនួប រវាងភាគីពាក់ព័ន្ធដើម្បីឈានទៅរកតម្លើតប្រាក់ខែ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ ត្រូវបាន​គេលើកមកនិយាយថា ដោយសារតែក្រុមតំណាងភាគីថៅកែរោងចក្រ នៅកម្ពុជា ដែលហៅកាត់ថា GMAC បាន​បដិសេធមិនចូលរួមប្រជុំ ក្នុងមូលហេតុដាក់ការទទួលខុសត្រូវ ទៅលើបាតុកម្ម-កូដកម្ម ដឹកនាំដោយ​សហជីពកម្មករ​ទាំង៦។ សម្រាប់អ្នកតាមដានស្ថានការណ៍សង្គមដ៏រំជើបរំជួលនេះ បានលើកឡើងថា  គ្រប់ភាគីគួរតែជួបគ្នាវិញ ប្រសើរជាងការចោទប្រកាន់គ្នា ហើយទុកឲ្យបញ្ហានៅបន្តយ៉ាងដូច្នេះ។


ក្រុមបាតុកររបស់កម្មករ នៅមុខក្រសួងការងារ ផ្លូវសហព័ន្ធរូស្ស៊ី ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.infO/ O.Vary)

ប្រាក់ខែកម្មករ - បើទោះបីមានការសម្របសម្រួលពីក្រសួងក៏ដោយក្តី [...]

ក្រសួង​ការងារ៖ គ្មាន​ប្រទេស​ណា ទាម​ទារ​តម្លើង​ប្រាក់​ខែ​ម្ដង ១០០%ទេ

ក្រសួង​ការងារ៖ គ្មាន​ប្រទេស​ណា ទាម​ទារ​តម្លើង​ប្រាក់​ខែ​ម្ដង ១០០%ទេ

ប្រតិកម្មបានធ្លាក់ចុះមក ជាបន្តបន្ទាប់ក្រោយពីបរាជ័យ នៃជំនួបរវាងមេដឹកនាំសហជីប ថ្នាក់ដឹកនាំក្រសួងនិង​ស្ថាប័ន​ពាក់ព័ន្ធមួយចំនួនទៀត។ បរាជ័យដោយសារតែ តំណាងខាងភាគីថៅកែរោងចក្រ មិនចូលរួមប្រជុំ ក្នុង​ជំនួប​នោះ។ ប៉ុន្តែប្រតិកម្មមុនគេ គឺក្រសួងការងារខ្លួនឯងតែម្ដង ដែលនិយាយថា «មិនដែលមានប្រទេសណាមួយ ដែល​គេទាមទាតម្លើងប្រាក់ខែកម្មករ ម្តងមួយរយភាគរយនោះទេ»។


លោក រ៉ុង ឈុន (ខាងស្ដាំ) ឡើងលើដំបូលរថយន្ដ ថ្លែងទៅកាន់ក្រុមកម្មករ នៅមុខក្រសួងការងារ។ (រូបថត MONOROOM.info/ O.Vary)

ប្រាក់ខែកម្មករ - លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួង និងជាតំណាងរដ្ឋមន្រ្តីក្រសួងការងារកម្ពុជាបាននិយាយថា ក្រសួងមិនមាន​ភារកិច្ចអ្វីនឹង​សម្រេចនោះទេ តែក្រសួងព្យាយាមធ្វើការសម្របសម្រួល [...]

រដ្ឋាភិបាល​ចង្អុលដាក់​បក្ស​សង្គ្រោះ​ជាតិ ថា​ធ្វើ​បាតុកម្ម​ខុស​ច្បាប់

រដ្ឋាភិបាល​ចង្អុលដាក់​បក្ស​សង្គ្រោះ​ជាតិ ថា​ធ្វើ​បាតុកម្ម​ខុស​ច្បាប់

រលកបាតុកម្មចុងក្រោយ របស់គណបក្សសង្គ្រោះជាតិ បានប៉ះពាល់ដល់ដំណើរការ ជា«ប្រក្រតី»​នៃស្ថាប័ន​សាធារណៈ។ នេះជា​ការទទួលស្គាល់របស់រដ្ឋាភិបាលកម្ពុជា នៅក្នុងសេចក្ដីថ្លែងការណ៍ដ៏វែងអន្លាយមួយរបស់ខ្លួន ចេញផ្សាយ​នៅថ្ងៃអាទិត្យ​ទី២៩​ខែធ្នូនេះ ដោយបានចាត់ទុកថារាល់បាតុកម្មទាំងនោះ មិនបានប្រព្រឹត្តិទៅ ក្នុង​ក្របខណ្ឌ​ច្បាប់ឡើយ។


បាតុកម្មរបស់ព្រះសង្ឃ និងពលរដ្ឋដើម្បីសុំឲ្យតម្លៃសាំងចុះថោក។ (រូបថត លួន សាវាត)

នយោបាយកម្ពុជា - នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ តែទើបតែធ្លាក់ដល់ដៃ​អ្នក​សារព័ត៌មាន នៅព្រឹកថ្ងៃអាទិត្យទី២៩ខែធ្នូនេះ បានសរសេរបូកសរុបថា រាល់រលកបាតុកម្ម​ដែលបានកើតឡើង​នៅប៉ុន្មានថ្ងៃចុងក្រោយនេះ សុទ្ធតែជាបាតុកម្មរៀបចំឡើង [...]

ចំនួន​​កូដករ​​ថយ​​ចុះ​​ ខណៈ​​កំពុង​​រង​​ចាំ​​ចចារ ទាម​ទារ​៦​ចំណុច

ចំនួន​​កូដករ​​ថយ​​ចុះ​​ ខណៈ​​កំពុង​​រង​​ចាំ​​ចចារ ទាម​ទារ​៦​ចំណុច

នៅថ្ងៃចន្ទទី៣០ ខែធ្នូខាងមុខនេះ នឹងមានការជួបគ្នាសារជាថ្មីទៀត រវាងតំណាងរបស់ក្រសួងការងារ និងតំណាង​មកពីសហជីពដែលមិនយល់ស្រប ការប្រកាសតម្លើងប្រាក់ឈ្នូលដ៏តិចតួច របស់រដ្ឋមន្រ្តីក្រសួងការងារ កាលពី​ថ្ងៃ​ទី២៤ ខែធ្នូរកន្លងទៅនេះ។ ទំនងជាកំពុងរងចាំថ្ងៃចចារនោះហើយ ទើបចំនួនកម្មករដែលចួលរួមធ្វើបាតុកម្ម​នៅ​ថ្ងៃ​នេះ បានថយចុះជាងថ្ងៃមុនៗ។


ក្រុមកម្មករ ដែលបានធ្វើកូដកម្មនៅមុខតំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នាផ្លូវជាតិលេខ៤ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

រលកបាតុកម្ម - បន្ទាប់ពីកិច្ចពិភាក្សាររបស់តំណាងសហជីពទាំងប្រាំមួយ ដែលបានចូលរួមប្រជុំជាមួយតំណាង​ក្រសួង​ការងារនៅថ្ងៃទី២៧ ខែធ្នូនេះរួចមក ក្រុមសហជីពទាំងនោះបានប្រកាសថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...