ភរិយា វ៉ន ពៅ បារម្ភពីសុខភាពស្វាមី នៅក្នុងពន្ធនាគារ
«មហារីកដុំសាច់នៅក្រលៀន ទើបតែវះបាន៤ខែ និងពងបែកក្នុងពោះវៀនជាបញ្ហាសុខភាពធ្ងន់ធ្ងរ និងទ្រុឌទ្រោមរបស់លោក វ៉ន ពៅ ដែលអាចញុំាបានត្រឹមតែបាយទន់ ត្រីស្ងោរ និងចំហុយតែប៉ុណ្ណោះ» នេះជាសំដីរបស់អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយារបស់លោក វន ពៅ ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ។
អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយារបស់លោក វន ពៅ ផ្ដល់កិច្ចសម្ភាសឲ្យអ្នកការសែតថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/O.Vary)
ជីវិតមេសហជីព - ការលើកឡើង ពីសុខភាពរបស់លោក វន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានថ្លែងឲ្យដឹងដោយអ្នកស្រី ប្រាក់ សុវណ្ណារី ភរិយាអាយុ៣០ឆ្នាំរបស់លោក នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្នាក់ការសមាគម [...]