សាច់ញាតិរបស់កម្មករខ្មែរ៧នាក់ស្លាប់នៅថៃ ធ្វើដំណើរទៅទទួលសព
ក្នុងចំណោមកម្មករចំនួន ១០ នាក់ដែលបានស្លាប់ ដោយសារការបាក់អគារមួយកន្លែងស្ថិតនៅក្នុង ខេត្តសាមុត ប្រាខាន ប្រទេសថៃ កាលពីថ្ងៃអង្គារកន្លងទៅនោះ មាន ៧ នាក់ ជាកម្មករជនជាតិខ្មែរ។ សពកម្មករខ្មែរទាំង ៧ នាក់នោះ ត្រូវក្រុមហ៊ុនចេញសំណងបណ្តោះអាសន្នចំនួន ២ ម៉ឺនបាត ដើម្បីឲ្យក្រុមគ្រួសារដឹក មកធ្វើបុណ្យនៅស្រុកកំណើតវិញ។
ក្រុមអ្នកជួយសង្គ្រោះ កំពុងសែងជនរងគ្រោះចេញពីគំនរបែកបាក់។ (រូបថតផ្ដិតពីវីដេអូព័ត៌មានទូរទស្សន៍អ៊ឺរ៉ូញ៉ូ)
ជីវិតពលករ - អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃនេះថា មានកម្មករខ្មែរចំនួន ៧ នាក់ បានស្លាប់ និង ១៤ នាក់ផ្សេងទៀត បានរងបួសនៅក្នុងឧប្បទ្ទវហេតុបាក់អគារមួយកន្លែង [...]