សហជីពត្រៀមរៀបចំយុទ្ធនាការ «១៧៧ដុល្លារ»
នៅថ្ងៃទី១៧ ខែកញ្ញានេះ សហព័ន្ធសហជីពទាំង៨ នឹងធ្វើយុទ្ធនាការ មួយដើម្បីទាមទារប្រាក់១៧៧ដុល្លា។ លោក កង រីណា មន្រ្តីផ្នែកតស៊ូមតិ នៃសហភាពការងារកម្ពុជាបានឱ្យដឹងថា គោលបំណងនៃយុទ្ធនាការនេះ ដើម្បីទាមទារការតម្លើងប្រាក់ឈ្នួល ឱ្យកម្មករក្នុងវិស័យកាត់ដេរ ឱ្យបាន១៧៧ដុល្លា។
លោកបន្តថា មូលហេតុដែលសហជីពទាមទារ ឱ្យនិយោជកតម្លើងប្រាក់ឈ្នួលដល់១៧៧ដុល្លានេះ ដោយសំអាងទៅលើការស្រាវជ្រាវ របស់គណកម្មការសិក្សាស្រាវជ្រាវមួយ ដែលបានចេញផ្សាយនូវរបាយនេះ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ ដែលបញ្ជាក់ថា កម្មករអាចរស់នៅដោយសមរម្យបាន ចន្លោះពី ១៥៧ ទៅ ១៧៧ដុល្លា។
យុទ្ធនាការថា្នក់ជាតិ និងអន្តរជាតិនេះ នឹងមិនប៉ះពាល់ដល់ការធ្វើការងាររបស់កម្មករឡើយ ដោយគ្រាន់តែសកម្មជនរបស់សហជីព ដើរទៅតាមបណ្តារោងចក្រនានា ផ្សព្វផ្សាយ និងពន្យល់កម្មករ ពីយុទ្ធនាការនេះ។ បន្ទាប់ពីចុះពន្យល់កម្មករដល់មូលដ្ឋាន យុទ្ធនាការនេះ [...]