Posts tagged as "Sisowath Thomico"

ព្រះអង្គម្ចាស់ ធម្មិកោ ត្រៀម​ខ្លួន​ឲ្យ​ហើយ តែ​ត្រៀម​ធ្វើ​អ្វី?

ព្រះអង្គម្ចាស់ ធម្មិកោ ត្រៀម​ខ្លួន​ឲ្យ​ហើយ តែ​ត្រៀម​ធ្វើ​អ្វី?

តាមពិតទៅ ការបង្ហោះនូវ«ការត្រៀមខ្លួន» នៅលើគណនីហ្វេសប៊ុក របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នេះ បានធ្វើឡើង តាំងពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំទៅម៉ិញមកម្លេះ។ តែដោយសារថ្ងៃនេះ ជាខួបមួយឆ្នាំ ទើបព្រះអង្គ​ម្ចាស់​យក​ការបង្ហោះនោះ មកចែករំលែក (Share) ឡើងវិញ នៅមុននេះបន្តិច ដោយសរសេរអមថា៖ «ត្រៀម​ខ្លួន​​ឲ្យ​ហើយ»។

ត្រៀមខ្លួនពីអ្វី និងធ្វើអ្វី? នៅក្នុងសារ ដែលព្រះអង្គបង្ហោះ តាំងពីឆ្នាំមុននោះ បានឲ្យដឹងថា៖ «ខែសីហា ឆ្នាំ​២០១៨: គ.ជ.ប បានប្រកាសជាផ្លូវការថា គណបក្ស សង្រ្គោះជាតិ បានឈ្នេះឆ្នោតហើយ។ យើងត្រៀម​ធន​ធាន​មនុស្ស ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងអនុវត្តន៍ការផ្លាស់ប្តូរ ស្របទៅតាមពាក្យសន្យា ជូនប្រជារាស្ត្រ ដែល​ជា​ម្ចាស់​ឆ្នោត។»។

សារនោះ បានសរសេរបន្ត ដោយធ្វើការរៀបរាប់ ជាតួលេខឡើងថា៖

១ - រាជរដ្ឋាភិបាល: ប្រសិនបើយើងទុក ២៥ ក្រសួងដដែល ហើយយើងដាក់រដ្ឋមន្ត្រី ១ រដ្ឋលេខាធិការ ១ [...]

របប​តិរច្ឆាន​នៅ​កម្ពុជា៖ ស៊ីសុវត្ថ ធម្មិកោ ត្រៀម​ឡើង​តុលាការ

របប​តិរច្ឆាន​នៅ​កម្ពុជា៖ ស៊ីសុវត្ថ ធម្មិកោ ត្រៀម​ឡើង​តុលាការ

ការប្រៀបធៀប ដែលបង្កឲ្យមាន ជាសង្គ្រាមពាក្យសំដីមួយនេះ អាចនឹងប្រើរយៈពេលវែងទៅមុខ ដើម្បី​បញ្ចប់​វា។ ប្រើរយៈពេលវែង ដោយហេតុថា អ្នកលើកឡើងចេះតែបន្តនិយាយ ខណៈភាគីម្ចាងទៀត ទទួលយក​មិន​បាន ជា​ពិសេស​ការ​ប្រៀបធៀប​របបដឹកនាំសព្វថ្ងៃ ទៅនឹងរបបណាមួយ ដែលមានលក្ខណៈ ដូច«តិរច្ឆាន»។

ជាករណីរបស់មន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលកំពុងរង​ការ​ព្រមាន ពីគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងការលើកឡើង​របស់ព្រះអង្គ ដែលថារបបដឹកនាំសព្វថ្ងៃ នៅ​ប្រទេស​កម្ពុជា គឺជារបប«តិរច្ឆាន»។ កាលពីថ្ងៃទី១០ ខែសីហា ព្រះអង្គម្ចាស់បានសរសេរ នៅលើគណនី​ហ្វេសប៊ុក​របស់​ព្រះអង្គ ដូច្នេះថា៖ «ខ្ញុំ​គោរព​ស្រលាញ់​ព្រះមហាក្សត្រ ក៏ប៉ុន្តែ​ខ្ញុំ​ប្រឆាំង​របប​តិរច្ឆាន ដឹកនាំ​ដោយ CPP ជាដាច់ខាត!»។

សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលជាអតីតគណបក្ស​កុម្មុយនីស​នៅកម្ពុជា ការហៅរបបមួយ [...]

«កឹម សុខា សុខចិត្ត​ធ្វើពលិកម្ម តែ​មិន​ចូល​​ទៅ​តុលាការ​ទេ»

«កឹម សុខា សុខចិត្ត​ធ្វើពលិកម្ម តែ​មិន​ចូល​​ទៅ​តុលាការ​ទេ»

ធ្វើពលិកម្ម សុខចិត្តឲ្យគេចាប់ខ្លួន ដើម្បីផ្ដល់កម្លាំងចិត្ត ដល់សមាជិករបស់គណបក្ស។ នេះជាអ្វី ដែល​គេអាច​អាន​បាន នៅលើទំព័រហ្វេសប៊ុក របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលជាមន្ត្រីជាន់ខ្ពស់​មួយ​រូប​របស់​គណបក្ស​សង្គ្រោះជាតិ។

ព្រះអង្គម្ចាស់ បានសរសេរថា៖ «ប្រធានស្តីទី កឹម សុខា បានសម្រេចចិត្ត​ធ្វើពលិកម្ម ប្រឈម​នឹង​ច្បាប់ ហើយ​សុខចិត្ត​ឲ្យ​​គេ​ចាប់​ខ្លួន ដើម្បីផ្តល់កំលាំងចិត្ត ឲ្យយើងទាំងអស់គ្នា នៅខាងក្រៅ។ ហេតុដូច្នេះ ដើម្បី​ផ្តល់​សេចក្តី​កក់​ក្តៅ​​ជូន​លោក​វិញ យើងត្រូវតែរួបរូមគ្នា ប្តេជ្ញាចិត្តបន្ត​បេសកម្មពិសិដ្ឋ របស់លោក​រៀង​រាល់ថ្ងៃ​​ជា​មិន​ខាន ដើម្បី​ទាមទារ​សិទ្ធ​សេរីភាព និងប្រជាធិតេយ្យ​ពេញលេញ ជូនប្រជាពលរដ្ឋខ្មែរ ហើយការពារ​បូរណភាព​ទឹកដី និង​ឯករាជ្យភាព​ជាតិ​យើង»។

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងព្រមាន​លោក កឹម សុខា កាល​ពី​ថ្ងៃ​ចន្ទ ទី៩ [...]

ស៊ីសុវត្ថិ ធម្មិកោ៖ ខ្មែរ​ឈ្លោះ​គ្នា ឯ​យួន​ឈរ​សើច រឿង​ព្រំដែន

ស៊ីសុវត្ថិ ធម្មិកោ៖ ខ្មែរ​ឈ្លោះ​គ្នា ឯ​យួន​ឈរ​សើច រឿង​ព្រំដែន

«ភាគីកម្ពុជា ក្នុងនាមខ្មែរតែមួយ គួររួមគ្នាដើម្បីការពារទឹកដី។ ចុះហេតុអ្វីឡើយ ក៏ចេះតែបន្តការទាស់ទែងគ្នា ឈ្លោះ​គ្នា រវាងខ្មែរនិងខ្មែរគ្នាឯង ដែលនាំឲ្យបរទេសយំផង សើចផង ឬសើចរហូត ទាល់តែហៀរទឹកភ្នែក​នោះ។ ចាំបាច់អ្វី ដែលត្រូវតែឈ្លោះគ្នាពេញស្រុក? ម្តេចមិនព្រមរួមគ្នា សាមគ្គីគ្នា ដើម្បីការពារ​បូរណភាព​ទឹកដី​យើង?»

ខាងលើនេះ ជាសំណេររបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ នៅលើ​បណ្ដាញសង្គម ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ដ៏ចម្រូងចម្រាស នៅក្នុងរយៈពេលចុងក្រោយ​នេះ។ អតីតជំនួយការផ្ទាល់ របស់សម្ដេច នរោត្ដម សីហនុ បានសរសេរទៀតថា បញ្ហាខ្មែរ និងខ្មែរ កំពុងតែ​ឈ្លោះ​គ្នានេះ គ្មានអ្នកណាម្នាក់ (ប្រជាពលរដ្ឋខ្មែរ) សប្បាយចិត្តឡើយ។ ផ្ទុយទៅវិញ មានជាតិសាសដទៃ​«មួយ» កំពុងតែសប្បាយចិត្ត ជាមួយនឹងការ«សើច»របស់គេ សឹងដាច់ដង្ហើមទៅហើយនោះ។ ព្រះអង្គម្ចាស់​បានសរសេរថា ការ«សើច»នេះ [...]

ស៊ីសុវត្ថិ ធម្មិកោ៖ «យើង​កំពុង​ក្លាយ​ជា​កម្ពុជា​ក្រោម​ទី​២»

ស៊ីសុវត្ថិ ធម្មិកោ៖ «យើង​កំពុង​ក្លាយ​ជា​កម្ពុជា​ក្រោម​ទី​២»

សង្គ្រាមពាក្យសម្ដី បានចាប់ផ្ដើមផ្ទុះសារជាថ្មី។ បើរដ្ឋាភិបាលកម្ពុជា បានថ្លែងការពារខ្លួន និងការទទួលខុសត្រូវ​របស់ខ្លួន ក្នុងបញ្ហាទឹកដី និងការគ្រប់គ្រងប្រទេសនោះ តែសម្រាប់សមាជិកព្រះញាតិវង្សមួយរូប គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ វិញ បានអះអាងថា ប្រទេសកម្ពុជាសព្វថ្ងៃ កំពុងតែក្លាយខ្លួន ទៅជាកម្ពុជាក្រោមទីពីរហើយ។ ជាអតីតជំនួយការផ្ទាល់ របស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ រូបនេះ បានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធី​រំលឹក​ខួបលើកទី ៦៦ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥កន្លងទៅនេះ ក្នុងវត្ត​ចាស់ រាជធានីភ្នំពេញ។

ព្រះអង្គម្ចាស់ ធម្មិកោ បានលើកយកពី កំហុសចំនួន៤ ដែលជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ក្នុងនោះ៖

  • ទីមួយ «ប្រព័ន្ធអងប់រំ»៖ ដែលប្រព័ន្ធមួយនេះ បាននឹងកំពុងបំផ្លាញ ការចេះដឹងរបស់ប្រជាពលរដ្ឋ តាម​រយៈការផ្តល់សញ្ញាបត្រ ដែលគ្មានតម្លៃ។ ជាពិសេស រដ្ឋាភិបាលមិនបានយកថ្ងៃ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...