ក្រុមសកម្មជន តវ៉ានៅមុខស្ថានទូតថៃ រឿងបញ្ជូនពលករខ្មែរ
យ៉ាងហោចណាស់មានក្រុមសកម្មជនសិទ្ធិមនុស្ស និងដីធ្លីបួនក្រុម ដែលមានអ្នកចូលរួមជាង២០០នាក់ បានឯកភាពគ្នា ធ្វើបាតុកម្មដោយអហិង្សា នៅមុខស្ថានទូតថៃប្រចាំប្រទេសកម្ពុជា ដើម្បីធ្វើការវ៉ាករណីរបបយោធាថៃ បញ្ជូនពលករខ្មែរ ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិពួកគេ។
ក្រុមអ្នកតវ៉ា នៅមុខស្ថានទូតថៃ ក្នុងរាជធានីភ្នំពេញ។ (រូបថត ហ្វេសប៊ុក)
សិទ្ធិ - ក្រុមសកម្មជនដីធ្លី និងសិទ្ធិមនុស្ស ចំនួន ៤ រួមមានក្រុមសហគមន៍បឹងកក់ ថ្មគោល ក្រុមបណ្ដាញព្រះសង្ឃឯករាជ្យ និងសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ នេះ បាននាំគ្នាយកញត្តិមកដាក់ជូនស្ថានទូតថៃ ដែលមានទីតាំងលើ កំណាត់មហាវិថីព្រះនរោត្តម [...]