Posts tagged as "Hun Sen"

ហ៊ុន សែន ស្នើ​ឲ្យ​ឈប់​ហៅ CPP ជា​គណបក្ស​លេខ​៤

ហ៊ុន សែន ស្នើ​ឲ្យ​ឈប់​ហៅ CPP ជា​គណបក្ស​លេខ​៤

គេមិនគួរហៅ​គណបក្សប្រជាជនកម្ពុជា ថាជាគណបក្សលេខបួននោះទេ ដោយសារតែ​លេខ​រៀង​គណបក្ស នៅ​ក្នុង​​ការ​​បោះឆ្នោត​នីមួយៗ ត្រូវបាន​កំណត់​ឡើង ដោយការ​ចាប់ឆ្នោត ហើយគេមិន​អាច​កំណត់ ជា​មុន​នោះ​បាន​ទេ។ នេះ ជាការលើកឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧នេះ។

លោកនាយករដ្ឋមន្ត្រី បានយកឱកាស នៃពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ នូវអាគារសិក្សាមួយខ្នង នៅក្នុង​ក្រុង​ក្រចេះ ខេត្តក្រចេះ ដើម្បីផ្សាយ​«ពាណិជ្ជកម្ម» ឲ្យ​គណបក្ស​របស់​លោក ទាក់ទងនឹងលេខរៀង នៅក្នុង​សន្លឹក​ឆ្នោត ដែល​លោក​គិត​ថា លេខរៀងលេខបួន មិនមែន​ជា​លេខ​រៀង​ផ្ដាច់​មុខ របស់​គណបក្ស​​ប្រជាជន​​កម្ពុជា​នោះ​ទេ។ លោក ហ៊ុន សែន បានពន្យល់ថា កាលពីការបោះឆ្នោត ឆ្នាំ​២០០៨ និងឆ្នាំ២០១៣ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​លេខ​រៀង លេខ៤នេះ ប៉ុន្តែក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា​ឃុំ-សង្កាត់ [...]

ការ​បោះឆ្នោត​នៅ​កម្ពុជា មាន​ការ​«គម្រាម និង​សម្លុត»?

ការ​បោះឆ្នោត​នៅ​កម្ពុជា មាន​ការ​«គម្រាម និង​សម្លុត»?

តើការបោះឆ្នោតនៅកម្ពុជា ជាពិសេសការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅកម្ពុជា សម្រាប់ឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើង ក្រោមការគម្រាមកំហែង ឬការសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឬ? ទោះមាន ឬគ្មាន ការគម្រាមកំហែង ឬការសម្លុតនោះក៏ដោយ ក៏ព្រះរាជសារ របស់ព្រះរាជាខ្មែរ ព្រះបាទ សម្តេចព្រះនរោត្ដម សីហមុនី បានបញ្ជាក់សារជាថ្មី ថាបណ្ដាពលរដ្ឋអ្នកទៅបោះឆ្នោត មិនត្រូវព្រួយបារម្ភ ពីរឿងនេះទេ។

ព្រះ​រាជសារ ដែលត្រូវបានចុះព្រះហស្ដលេខា ក្នុងព្រះបរមរាជវាំង តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ និងទើប​នឹង​យក​មកចុះផ្សាយ នៅប៉ុន្មានថ្ងៃមុននេះ បានមានព្រះរាជឱង្ការ អំពាវនាវឲ្យ​ពលរដ្ឋម្ចាស់​ឆ្នោត​គ្រប់រូប ទៅ​បោះ​ឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ​ខាង​​មុខ។  ព្រះរាជា​មានបន្ទូល​​បញ្ជាក់ ពីគោលការណ៍សំខាន់ នៃការបោះឆ្នោតខាងមុខនេះ ថាជាការបោះ​ឆ្នោត​«ជាស​កល [...]

មាន​គេ​«កែ​លិខិត»​ប្រមុខ​រដ្ឋ​ស្ដី​ទី សាយ ឈុំ?

មាន​គេ​«កែ​លិខិត»​ប្រមុខ​រដ្ឋ​ស្ដី​ទី សាយ ឈុំ?

ការកែតម្រូវនេះ ទំនងជាបណ្ដាល​មកពី​កំហុស​អក្ខរាវិរុទ្ធ ដ៏ច្រើន​សន្ធឹកសន្ធាប់ នៅ​លើ​លិខិត​នោះ ខណៈ​លោក សាយ ឈុំ ប្រមុខ​រដ្ឋ​ស្ដីទី ប្រធានព្រឹទ្ធសភា និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចុះ​ហត្ថលេខា​រួច​រាល់ ដោយ​មាន​ទាំង​ចំណារ ពីលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​ផង​។ តែ​អ្នក​កែ​តម្រូវ​នោះ នៅ​តែ​មិន​បាន​មើល ឲ្យបានគ្រប់​ជ្រុងជ្រោយ ហើយបាន​បន្សល់​ទុក នូវកំហុស​អក្ខរាវិរុទ្ធ​ជា​​ច្រើន​ទៀត​ នៅ​លើ​លិខិត​នោះ​ដដែល។

លិខិតចុះលេខ ០០៩/១៧ ត្រូវបានចេញផ្សាយ នៅរសៀលថ្ងៃសៅរ៍ ទី១៨ ខែមីនានេះ ប្រកាស​ឲ្យដឹង​ថា ​គណបក្ស​ប្រជាជន​កម្ពុជា គឺជាអ្នកទទួល​រ៉ាប់រង នូវរាល់ការ​ចំណាយ សម្រាប់​រៀបចំ​បុណ្យសព លោក សុខ អាន ដែល​បាន​ទទួល​មរណភាព កាលពីថ្ងៃទី១៥ ខែមីនាកន្លងមក។ លិខិត ដែល​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ​ទទួល​បាន​នៅ​ក្រោយ​កិច្ចប្រជុំ គណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល [...]

សុខ អាន ដៃ​ស្ដាំ ហ៊ុន សែន ទទួល​មរណភាព

សុខ អាន ដៃ​ស្ដាំ ហ៊ុន សែន ទទួល​មរណភាព

ជីវិត នៅលើវាលវដ្ដ​សង្សារ ពិតជាមិនទៀងឡើយ... នៅក្នុងអាយុ៦៦ ឆ្នាំ លោក សុខ អាន ដែល​គេ​ស្គាល់​ថា ​ជា​«ដៃ​ស្ដាំ»​ដ៏​រឹងមាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្លាក់ខ្លួនឈឺជាទម្ងន់ មុននឹងធ្វើមរណភាព នៅ​ល្ងាច​ថ្ងៃ​ទី១៥ ខែមីនា ឆ្នាំ២០១៧នេះ។ លិខិតជាផ្លូវការ ចេញផ្សាយដោយរដ្ឋាភិបាលកម្ពុជា បាន​សរសេរ​ថា ​លោក សុខ អាន បាន​ផុត​ដង្ហើម នៅវេលាម៉ោង ១៨ និង៣២នាទី នៅក្នុងមន្ទីរពេទ្យមួយ នៃរដ្ឋធានីប៉េកាំង ​ប្រទេស​ចិន ខណៈ​នៅ​មុននេះ​ប៉ុន្មានថ្ងៃ លោក សុខ អាន ត្រូវបានមន្ត្រីរដ្ឋាភិបាល​អះអាងថា លោកត្រូវ​បាន​ដឹក​ចេញ ពីការព្យាបាល នៅក្នុងប្រទេសបារាំង យកទៅព្យាបាល នៅក្នុង​ប្រទេស​សាំងហ្គាពួរ​វិញ។

នៅលើបណ្ដាញសង្គម ពាក្យចចាមអារាមជាច្រើន បានលើកឡើង ពីសភាពធ្ងន់ធ្ងរ នៃជំងឺ​របស់​លោក ដែល​បាន​ទៅ​ព្យាបាល​ជាបន្ទាន់ អស់ជាច្រើនសប្ដាហ៍ នៅក្នុងប្រទេសបារាំង ហើយការចាកចេញ ពី​ប្រទេស​បារាំង​នេះ ដោយ​ហេតុ​ថា ជំងឺរបស់លោក [...]

ពាក្យ«ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ» ដែល​ដុត​ឲ្យឆេះ

ពាក្យ«ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ» ដែល​ដុត​ឲ្យឆេះ

ពាក្យស្លោកឬ​សារនយោបាយ ដែលមានន័យបញ្ឆិតបញ្ឆៀង ផ្អៀងផ្អង ចងជាការប្រមាថ ញុះញង់ ប្រុង​នឹង​បង្ក​ហេតុ មិន​អាច​យក​មក​លេង នៅក្នុងសង្វៀន នៃការប្រកួតប្រជែងនយោបាយ នៅក្នុងប្រទេសកម្ពុជា​បានទេ ជា​ពិសេស​ពាក្យ​ពេជ្រ​ទាំង​ឡាយណា ដែលចេញពីគណបក្សសង្គ្រោះជាតិ ដៃគូប្រកួតដ៏ធំមួយ របស់​គណបក្ស​កាន់​អំណាច។ បើនៅតែ​ហ៊ាន​រឹងទទឹង គណបក្សប្រជាជនកម្ពុជា ដែលមានអតីតភាព កើតចេញ​​ពី​គណបក្ស​កុម្មុយនីស​ឥណ្ឌូចិន របស់​លោក ហូ ជីម៉ិញ បានព្រមានរួចជាស្រេច ថានឹងប្ដឹងម្ចាស់ពាក្យស្លោក ដែលមាន​ន័យ​ថា «ដូរ​​មេ​ឃុំ​​បម្រើ​​បក្ស ដាក់​មេ​ឃុំ​​បម្រើ​រាស្ត្រ»​នេះ ទៅកាន់តុលាការ។

ប៉ុន្តែ គេក៏ត្រូវនិយាយដែរ ពីប្រសិទ្ធិភាព​នៃប្រតិកម្មយ៉ាងរហ័ស របស់អ្នកនាំពាក្យគណ​បក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ព្រមាននេះ យ៉ាងទាន់ហន់ តែប៉ុន្មានម៉ោង​(ឬនាទី)​​ប៉ុណ្ណោះ នៅ​ក្រោយ​ការ​ថ្លែង​​របស់លោក ហ៊ុន សែន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...