ហ៊ុន សែន ស្នើ​ឲ្យ​ឈប់​ហៅ CPP ជា​គណបក្ស​លេខ​៤

មិនខុសពីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងនោះទេ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី - ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧នេះ បាន​អំពាវនាវ ឲ្យ​ឈប់​ហៅ​គណបក្ស​កាន់​​អំណាច​​របស់លោក ថាជា​គណបក្ស​​លេខ​​រៀង​​លេខ​​បួន។
ហ៊ុន សែន ស្នើ​ឲ្យ​ឈប់​ហៅ CPP ជា​គណបក្ស​លេខ​៤
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ មិនា ២០១៧
  • កែប្រែចុងក្រោយ: March 27, 2017
  • ប្រធានបទ: ការបោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គេមិនគួរហៅ​គណបក្សប្រជាជនកម្ពុជា ថាជាគណបក្សលេខបួននោះទេ ដោយសារតែ​លេខ​រៀង​គណបក្ស នៅ​ក្នុង​​ការ​​បោះឆ្នោត​នីមួយៗ ត្រូវបាន​កំណត់​ឡើង ដោយការ​ចាប់ឆ្នោត ហើយគេមិន​អាច​កំណត់ ជា​មុន​នោះ​បាន​ទេ។ នេះ ជាការលើកឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧នេះ។

លោកនាយករដ្ឋមន្ត្រី បានយកឱកាស នៃពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ នូវអាគារសិក្សាមួយខ្នង នៅក្នុង​ក្រុង​ក្រចេះ ខេត្តក្រចេះ ដើម្បីផ្សាយ​«ពាណិជ្ជកម្ម» ឲ្យ​គណបក្ស​របស់​លោក ទាក់ទងនឹងលេខរៀង នៅក្នុង​សន្លឹក​ឆ្នោត ដែល​លោក​គិត​ថា លេខរៀងលេខបួន មិនមែន​ជា​លេខ​រៀង​ផ្ដាច់​មុខ របស់​គណបក្ស​​ប្រជាជន​​កម្ពុជា​នោះ​ទេ។ លោក ហ៊ុន សែន បានពន្យល់ថា កាលពីការបោះឆ្នោត ឆ្នាំ​២០០៨ និងឆ្នាំ២០១៣ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​លេខ​រៀង លេខ៤នេះ ប៉ុន្តែក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា​ឃុំ-សង្កាត់ ក្នុងឆ្នាំ២០១៧នេះ អតីតគណបក្សកុម្មុយនីសមួយនេះ ទទួលបានលេខរៀង​ជាច្រើនខុសៗគ្នា ទៅតាម​មណ្ឌល​បោះឆ្នោត​នីមួយៗ។

ការអំពាវនាវរបស់លោក ហ៊ុន សែន បានធ្វើឡើងនៅពីរថ្ងៃ បន្ទាប់ពីការថ្លែង និងការសរសេរ លើក​ឡើង​ប្រហាក់​ប្រហែល​គ្នានេះ របស់​លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលស្នើឲ្យឈប់ហៅ គណបក្ស​របស់​លោក ថាជាគណបក្សលេខរៀងទី៧។ កាល​ពី​ថ្ងៃទី២៥ ខែមីនា​កន្លងទៅនេះ លោក កឹម សុខា បាន​ថ្លែង​ដូច្នេះ នៅក្នុងវេទិកាមួយ ក្នុងខេត្តកំពង់ធំ និងបានសរសេរបញ្ជាក់ ជាថ្មីទៀត នៅលើទំព័រហ្វេសប៊ុក​របស់​លោក ក្នុង​មូលហេតុ​មួយ ដែលលោកនិយាយថា ដើម្បីបញ្ជៀស«ការយល់ច្រឡំ»។

លោក កឹម សុខា បានពន្យល់ប្រហាក់ប្រហែល នឹងលោក ហ៊ុន សែន ​ថា លេខ​រៀង​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​​ក្នុង​​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ​ក្នុង​ពេល​ខាង​មុខ​នេះ គឺ​មិន​មែន​សុទ្ធ​តែ​លេខ​៧ ដូច​​ការ​​បោះឆ្នោត​តំណាងរាស្ត្រ​ កាល​ពី​ឆ្នាំ​២០១៣ នោះ​​ទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...