EU ថាខ្លួននឹងដាក់ទណ្ឌកម្ម បើរបប ហ៊ុន សែន មិនអើពើ
ក្នុងឱកាសនៃសម័យប្រជុំពេញអង្គ លើកទី៣៩ នៃសភាសហភាពអ៊ឺរ៉ុប ថ្ងៃព្រហស្បត្តិ៍ទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងក្រុងស្ត្រាស្បួរិ៍ ប្រទេសបារាំង អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអ៊ឺរ៉ុប / តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងនយោបាយសន្តិសុខ បានតម្លើងសម្លេងខ្លាំងៗ និងសង្កត់ធ្ងន់ ពីវិធានការដាក់ទណ្ឌកម្មជាច្រើន ប្រឆាំងរបបដឹកនាំ របស់លោក ហ៊ុន សែន ប្រសិនណា ជាស្ថានការណ៍នយោបាយ ក្នុងប្រទេសកម្ពុជា មិនមានភាពល្អប្រសើរ ឡើងវិញទេនោះ។
ខាងក្រោមនេះ ជាការថ្លែងរបស់អ្នកស្រីប្រមុខការទូតអ៊ឺរ៉ុប ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់ជូនទាំងស្រុង ពីក្រុងស្ត្រាស្បួរិ៍ ដូចតទៅ៖
«និន្នាការផ្ដាច់ការនិយម ដែលកំពុងពង្រីកខ្លួន...»
ឆ្នាំកន្លងទៅ ត្រូវបានកត់សម្គាល់ ដោយការធ្លាក់ចុះដ៏សំខាន់ សម្រាប់លទ្ធិប្រជាធិបតេយ្យ [...]